PROMOTING ACCOUNTABILITY
Prum Lang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0196
|
|
Name :
ឈ្មោះ :
|
ព្រំ ឡង
|
|
Last Name :
នាមត្រកូល :
|
Prum
|
|
First Name :
នាមខ្លួន :
|
Lang
|
|
Other Name :
ឈ្មោះផ្សេង :
|
Chhauy
ឆូយ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06778
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥១
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
066080607, Kampong Thom, Stung, Msa Krang, Kampong
០៦៦០៨០៦០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំម្សាក្រង ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធានៅក្នុងកងពល៥០២ កំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
West, 401, Kampong Chhnang.
បស្ចឹម, ៤០១, ខេត្ដកំពង់ឆ្នាំង
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker of building Kampong Chhnang Airport
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Thoch, Chief of Northern Zone. Oeun, Chief of Division 1.
ធុច, ប្រធានភូមិភាគឧត្ដរ អឿន, ប្រធានកងពលទី១។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0196 20030311 Kampong Pradom village, Msa Krang sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Prum Lang called Chhauy disappeared. Interviewed with Prum Lang's elder brother called Prum Mo.
ខេធីអាយ០១៩៦ ២០០៣០៣១១ ភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ព្រំ ឡង ហៅ ឆូយ បាត់ខ្លួន។ ជួបសម្ភាសជា មួយបងប្រុសឈ្មោះ ព្រំ ម៉ូ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រំ ឡង ហៅ ឆូយ ភេទប្រុស កើតឆ្នាំ១៩៥១បាត់ខ្លួន។ ជួបជាមួយឈ្មោះ ព្រំ ម៉ូ អាយុ៥៥ឆ្នាំ ត្រូវជាបងប្រុស។ ឡង មានឪពុកឈ្មោះ ហ៊ិន ម្ដាយឈ្មោះ លុន មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឡង ធ្លាប់បានរៀនសូត្រនៅសាលាបឋម សិក្សាប្រដំត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់ សមេ្ដចសីហនុ បន្ទាប់មកកងទ័ពយួនចូលមកក្នុងភូមិលាយជាមួយ យោធាខែ្មរ ក្រហមវាយច្បាំងជាមួយទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧២ ឡង បានស្ម័គ្រចិត្ដចូលធ្វើជាយោ ធាខែ្មរ ក្រហមតាមការឃោសនាចូលតស៊ូដើម្បីរំដោះជាតិ។ ឡង ចូលទៅមិនជាអង្គការបញ្ជូនទៅសមរ ភូមិខ្លះទេ មិនដែល មកលេងផ្ទះសោះ។ នៅឆ្នាំ១៩៧៣ ម៉ូ បានស្ម័គ្រចិត្ដចូល ធ្វើយោធាខែ្មរក្រហម ដែរ ទោះយើងមិនស្ម័គ្រចិត្ដមាននារីចេះ តែថាឱ្យ យើងជាបុរសមិនទៅតស៊ូអីណាជាហូរហែរ មេ្លាះ ហើយចូលទៅតែម្ដង។ ពេលចូលសមរភូមិបានជួបប្អូនប្រុសឈ្មោះ ឡង នៅក្នុងកងពលទី១ ដែរ តែ នៅក្នុងកងវរៈខុសគ្នា។ កាលនោះឡើងសមរភូមិវាយជាមួយទាហានលន់ នល់ នៅខេត្ដកំពង់ចាមនិង ចល័តមកខាងខេត្ដសៀមរាបវិញ។ នៅឆ្នាំ១៩៧៤៧៥ ភូមិភាគឧត្ដរមានបីកងពល មានកងពល ទី១ទី២និងទី៣ វាយសម្រុកចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅពេលខែ្មរ ក្រហមវាយចូលទីក្រុងភ្នំពេញ ម៉ូ បានឃើញប្រជាជនត្រូវអង្គការបង្ខំឱ្យចេញឱ្យអស់ក្នុងរយៈបីថៃ្ង ហើយនៅមានគ្រួសាមួយចំនួនលាក់ខ្លួនមិនព្រមចេញ នៅពេល យោធាខែ្មរក្រហមល្បាតឃើញគឺមិន បញ្ជូនទៅជនបទទេ គឺយកទៅវាយចោលតែម្ដង។ នៅពេលប្រជាជនចេញអស់ យោធាមួយចំនួនអង្គ ការចាត់តាំងឱ្យទៅការពារព្រំដែនឬឱ្យទៅធ្វើការងារកនែ្លងផេ្សង។ អង្គភាព ម៉ូ អង្គការឱ្យស្នាក់នៅម្ដុំ ផ្សារថ្មី បន្ទាប់មកអង្គការឱ្យទៅធ្វើស្រែនៅបឹងប្រយាប អន្លង់ក្ងាន បានជួបប្អូនឈ្មោះ ឡង ទៀត តែនៅអង្គភាពខុសគ្នា។ នៅឆ្នាំ១៩៧៦៧៧ ប្រធានកងពលឈ្មោះ អឿន ឈ្មោះ ធុច អង្គការ ចាប់ខ្លួនដោយចោទថា ខ្មាំងនិងមានប្រធានវរសេនាធំវរសេនាតូចមួយចំនួនក៏អង្គការចាប់ខ្លួនដែរ។ នៅឆ្នាំ១៩៧៧ ម៉ូ អង្គការបញ្ជូនទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ក៏បានជួបប្អូនឈ្មោះ ឡង នៅទីនោះដែរ យោធាមានរាប់រយរាប់ពាន់នាក់ធ្វើការនៅព្រលាន យន្ដហោះនិងជួនកាលឃើញ មានឡានឃ្លុប ចូលមកដឹកមនុស្សយក ទៅបាត់។ ម៉ូ និយាយថា បើហៅចំឈ្មោះ មិនបាច់យកឥវ៉ាន់ ទៅជាមួយទេ ម្នាក់ៗដឹងខ្លួនថា តែឡានមកយកទៅហើយពិតជា យកទៅសម្លាប់ តែម្នាក់ៗមិនដឹងជារត់ ទៅណា។ នៅឆ្នាំ១៩៧៩ ម៉ូ និង ឡង បានរត់ចូលពៃ្រដល់ខេត្ដពោធិសាត់ អង្គការបាន ចាត់តាំងឱ្យ កាន់កាំភ្លើងវាយជាមួយកងទ័ពយួនបន្ដទៀត ដោយសមភាពការណ៍ប្របូកច្របល់រត់បែកគ្នាជាមួយប្អូន ឈ្មោះ ឡង។ ម៉ូ បានរកផ្លូវត្រឡប់ផ្ទះវិញ ពេលមកដល់ផ្ទះមិនបានឃើញប្អូនឈ្មោះ ឡង មកទេ ប្រហែលជាស្លាប់នៅក្នុងពៃ្រហើយ បាត់ដំណឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”