Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0053
TKI0053
ឈ្មោះ :
ស៊ន
First Name :
Sorn
Other Name :
ឈ្មោះផ្សេង :
Ngon
ង៉ុន,
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00352
អាយ០០៣៥២
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: 28 years old]
«សម័យខែ្មរក្រហម អាយុ ២៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21091217 Takeo, Tram Kak, Ta Phem, Trapeang Svay
២១០៩១២១៧ តាកែវ, ត្រាំកក់, តាភេម, ត្រពាំងស្វាយ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ពេទ្យ១៧មេសា
តំបន់ DK 75-79 :
មជ្ឈឹម(១២) ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកដាំបាយ
ថ្នាក់លើ :
ម៉ិញ
Associates :
អ្នកពាក់ព័ន្ធ :
Reung, Chief of Unit
រឺុង, ប្រធានកង
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0053 20030312 Trapeang Svay village, Ta Phem subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Sorn called Ngon disappeared. Interviewed with her elder sister in law called Uk Seang.
ធីខេអាយ០០៥៣ ២០០៣០៣១២ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ស៊ន ហៅ ង៉ុន បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងថៃ្លស្រីឈ្មោះ អ៊ុក ស៊ាង។
សេចក្ដីសង្ខេប :
ស៊ន ហៅង៉ុន ភេទស្រី អាយុ២៨ឆ្នាំ កើតនៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ ស៊ន បាត់ខ្លួន ជួបសម្ភាសន៍ ជាមួយ អ៊ុក ស៊ាង អាយុ៥៨ឆ្នាំ ជាបងថៃ្លស្រី។ ស៊ន ចូលបដិវត្ដន៍ នៅឆ្នាំ១៩៧៣ តាមរយៈហិន ជាប្រធានភូមិ ចូលនៅមន្ទីរឃុំ សំរោង មូលហេតុដែលចូល ព្រោះមានការឈឺចាប់នឹងពួកវណ្ណៈ ជិះជាន់មកលើប្រជាជន។ បន្ទាប់ពីចូលបដិវត្ដន៍ ស៊ន ក៏ធ្វើជា ប្រធាននារីនៅម៉ាស៊ីនកិនស្រូវនៅឃុំ ក្រោយមកទៅធ្វើការនៅ មន្ទីរពេទ្យបដិវត្ដន៍១៧មេសា រួចមកនៅមន្ទីរពេទ្យព៣ ខាង សំរាលកូន និងខាងកុមារ ដែលប្រធានមន្ទីរពេទ្យឈ្មោះម៉ិញ(នារី)។ ពេលដែលនៅខាងផ្នែកកុមារគឺស៊ន មាននាទីជាអ្នកដាំបាយ។ ចំណែកស៊ាង នៅក្នុងកងមានគ្នា២០នាក់ ប្រធានកងឈ្មោះរឺុង (ប្រុស)។ ចំណែកវត្ដនៅក្នុងភូមិរបស់ស៊ាង គេយកទៅដាក់កនែ្លង ហូបបាយរួម អត់មានព្រះសង្ឃ អត់មានការប្រតិបត្ដិសាសនាទេ។ ការហូបចុកនៅក្នុងសហករណ៍របស់ស៊ាង មិនគ្រប់គ្រាន់ទេ ហូបបបរ ហើយធ្វើការងារធ្ងន់។ ស៊ាង ធ្លាប់ជួបនឹងស៊ន ម្ដងនៅតាកែវ ហើយតាំង ពីហ្នឹងគឺមិនដែលបានជួបនឹងស៊ន រហូតដល់សព្វថៃ្ង ហើយនៅតែរង់ចាំមើលផ្លូវរបស់ស៊ន ជានិច្ច។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា