Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0063
TKI0063
Name :
ឈ្មោះ :
យី ធី
Last Name :
នាមត្រកូល :
Yy
First Name :
នាមខ្លួន :
Thy
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07353
ខេ០៧៣៥៣
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 16 years old Notes: Year of Rabbit
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ កើតឆ្នាំថោះ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21090509 Takeo, Tram kak, Nheng Nhang, Ang Ta Saom
២១០៩០៥០៩ តាកែវ, ត្រាំកក់, ញ៉ែងញ៉ង, អង្គតាសោម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
រោងចក្រដ៦
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម (១២)ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Tapp, Chief of youth
តាប់, ប្រធានយុវជន
Subordinates :
ថ្នាក់ក្រោម :
Say, Chief of vegetable growing sector
សយ, ប្រធានចំការ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0063 20030209 Ang Ta saom village, Nheng Nhang subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Yy Thy disappeared after joining the army force in South Western Region. Interviewed with Yy Thy's mother called Top Kim.
ធីខេអាយ០០៦៣ ២០០៣០២០៩ ភូមិអង្គតាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ`។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ យី ធី បាត់ខ្លួនបន្ទាប់ពីចូល ជាទ័ពនៅភូមិភាគនិរតី។ ជួបសម្ភាសជាមួយម្តាយឈ្មោះ តុប គឹម។
Summary :
សេចក្ដីសង្ខេប :
យី ធី ភេទប្រុស អាយុ១៦ឆ្នាំ កើតនៅភូមិអង្គតាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ធី បាត់ខ្លួន ជួបសំភាសន៍ ជាមួយ តុប គីម អាយុ៦២ឆ្នាំ ជាម្ដាយ។ ធី ឈប់រៀននៅឆ្នាំ ១៩៧២ ហើយចេញពីផ្ទះ(ដោយស្ម័គ្រចិត្ដ)ទៅសាលាឃុំ នៅ ខាងរត់សំបុត្រគឺនីរសាឃុំញ៉ែងញ៉ង ដែលមាន ឈ្មោះតាប់ ជាប្រធានយុវជន។ មុននឹងចូល ទៅធើ្វជានីរសាឃុំញ៉ែងញ៉ង គឺ ឧស្សាហ៍មានការប្រជុំ ជាមួយនឹងខាងសមមិត្ដណាស់ ទើបធ្វើឱ្យធី មាន ចិត្ដចង់ចូលបំរើបដិវត្ដន៍។ ក្រោយមក គីម ធ្លាប់តាម ទៅរក កូនបានឃើញធី នៅចំការតាសយ ដែលតាសយជាប្រធាននៅទី ហ្នឹង ហើយឃើញធី បើកឡាន ដឹកសំភារៈ ដឹកស្បៀងឱ្យកងទ័ព ពេលដែលជួបកូន គីម មានតែជូនពរកូនឱ្យសុខ សប្បាយ ទៅណាឱ្យ សុខកុំឱ្យមានទុក្ខ។ ហើយធី នៅចំការតាសយហ្នឹងមិនបានយូរ ប៉ុន្មាន ទេ ប្រហែល៣ខែក៏គេផ្លាស់ឱ្យទៅ ភ្នំពេញធ្វើការរោងចក្រ ដ៦ ហើយក៏បាត់ដំណឹងរបស់ធី រហូតដល់សព្វថៃ្ង។ ចំណែក គីម នៅក្នុង សម័យខែ្មរក្រហមដោយសារតែមានកូនធ្វើជាទ័ព អីចឹង ការងារមិនសូវជាធ្ងន់ប៉ុន្មានទេ គេឱ្យគាត់អុំអង្ការ ចំណែកការហូបចុក គឺហូបរួម តែបើយើងឈឺអាចទៅបើករបបហើយមកហូបនៅផ្ទះ បាន។ នៅក្នុង សម័យខែ្មរក្រហមគ្មានវត្ដអារាម សំរាប់គោរព ប្រតិបត្ដិសាសនាទេ ពេលឈឺគឺមិនឱ្យបែបន់ទេ គឺមានពេទ្យសំរាប់ មើល បើមិនជាងាប់ កប់ចោលទៅ។ គីម នៅតែទន្ទឹងរងចាំផ្លូវ របស់ធី ហើយគាត់ តែងតែធ្វើបុណ្យឧទ្ទិសកុសលឱ្យ បើស្លាប់ក៏ ទទួលបុណ្យកុសលហ្នឹងទៅ តែបើនៅរស់ឱ្យឆាប់បានត្រឡប់ មកផ្ទះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា