Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0066
TKI0066
Name :
ឈ្មោះ :
ឃ្លោក លីង៉ាន់
Last Name :
នាមត្រកូល :
Khlok
First Name :
នាមខ្លួន :
Ly Ngann
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I10719
អាយ១០៧១៩
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Age in KR file: 41 years old]
«សម័យខែ្មរក្រហម អាយុ ៤១ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21090213 Takeo, Tram Kak, Cheang Torng, Ty Patt
២១០៩០២១៣ តាកែវ, ត្រាំកក់, ជាងទង, ទីប៉ាត់
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
មន្ទីរក១៥
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0066 20030104 Ty Patt village, Cheang Torng subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman, Notes: Khlok Ly Ngann died. Interviewed with his uncle in law, Katt Chem. Katt Chem said that Khlok Ly Ngann was living in The United State of America before the Khmer Rouge regime. Khlok Ly Ngann was an educated man. Then he returned back to the country in Phnom Penh in Lon Nol period. Katt Chem said that Ly Ngann was imprisioned in Tuol Sleng prison. Katt Chem has also had a diary, which is written about his relatives who was died in the Khmer Rouge regime. But he could not remember much about Ly Ngann story after Ly Ngann was caught.
ធីខេអាយ០០៦៦ ២០០៣០១០៤ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឃ្លោក លីង៉ាន់ ស្លាប់។ ជួបសម្ភាសជាមួយ
ឪពុកមាជីដូនមួយឈ្មោះ ខាត់ ចែម។ ខាត់ ចែម និយាយថា ឃ្លោក លីង៉ាន់ រស់នៅសហរដ្ឋអាមេរិកមុនសម័យខែ្មរក្រហម ហើយគាត់ជាអ្នកចេះដឹងមួយរូប។ បន្ទាប់មកគាត់ក៏ត្រឡប់មក រស់នៅទីក្រុងភ្នំពេញវិញក្នុងសម័យ លន់ ណុល។ ខាត់ ចែម ប្រាប់ថា លីង៉ាន់ ត្រូវគេចាប់ដាក់គុកទួលសែ្លង ហើយគាត់ក៏ ធ្លាប់មានសៀវភៅដែលសរសេរពីប្រវត្តិរបស់សាច់ញាតិរបស់គាត់ដែលស្លាប់នៅក្នុងសម័យនោះ ប៉ុនែ្តគាត់ពុំបានចាំ រឿងរ៉ាវច្រើន ពី លីង៉ាន់ បន្ទាប់ពីការចាប់ខ្លួនទេ។
Summary :
សេចក្ដីសង្ខេប :
ឃ្លោក លីង៉ាន់ ហៅង៉ាន ភេទប្រុស អាយុ៤១ឆ្នាំ កើតនៅភូមិ ទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ លីង៉ាន់ ស្លាប់នៅ គុកទួលសែ្លង ជួបសំភាសន៍ជាមួយ ខាត់ ចែម អាយុ៧៥ឆ្នាំ ជាមា ជីដូនមួយ។ លីង៉ាន់ រៀនជាប់ឌីប្លូមទាំងខែ្មរ ទាំងបារាំង ហើយមក ធ្វើការនៅភ្នំពេញ នៅ សម័យលន់ នល់ លីង៉ាន់ បានត្រឡប់មកពី ប្រទេសអាមេរិក ហើយធ្វើការនៅភ្នំពេញ ហើយឧស្សាហ៍ ទៅលេងស្រុកកំណើតណាស់ មួយខែ២ដង ទើបចែម ធ្វើផ្ទះមួយ សំរាប់ឱ្យលីង៉ាន់ ទៅស្នាក់នៅពេល ទៅលេងស្រុក។ ដល់ពេល ដែលគេចាប់ចៅ សេង ក៏មានការពាក់ព័ន្ធជាមួយលីង៉ាន់ហ្នឹង ហើយក៏គេ យកទៅទួលសែ្លងហ្នឹង (ពេលដែលចាប់លីង៉ាន់ គឺគាត់ ធ្វើការនៅមន្ទីរក១៥ ចាប់ខ្លួននៅថៃ្ងទី២៣ ខែតុលា ឆ្នាំ១៩៧៦ )។ ចំណែក ចែម នៅក្នុងសម័យខែ្មរក្រហមគឺគាត់ជាជាងធ្វើផ្ទះ ធ្វើជង្រុកស្រូវ ហើយការហូបចុកគឺមិនគ្រប់គ្រាន់ទេ ណាមួយគាត់ មានជាប់និន្នាការ អីចឹងគេច្រើនតែឱ្យចែម ធើ្វការច្រើន។ ចែម តែងនិយាយប្រាប់កូនចៅអំពីរបបខែ្មរក្រហម ហើយក៏មិនចង់ឱ្យរបបហ្នឹងវិល ត្រឡប់មកវិញដែរ ចែម ជឿលើពុទ្ធទំនាយថាទមិឡ មិនទាន់អស់ទេ តែក៏មិនកើតឡើងមកទៀតដែរ ព្រោះគ្មានពុទ្ធទំនាយ។ ចែម គាំទ្រឱ្យមានការកាត់ទោសមេដឹកនាំខែ្មរក្រហម តែត្រូវយក អង្គការសហ ប្រជាជាតិមកកាត់ដើម្បីបានយុត្ដិធម៌ត្រឹមត្រូវ បើយក ខែ្មរអាចលំអៀង ហើយមូលហេតុដែលចង់ឱ្យ កាត់ទោស ព្រោះចែម ចង់ដឹងថាហេតុអីបានសម្លាប់ប្រជាជនស្លូតត្រង់អត់មានកំហុសសោះ ហើយមួយទៀតពេលមានតុលាការអាចធ្វើឱ្យរំសាយនិងធូរស្រាលក្នុងចិត្ដ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា