Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0067
TKI0067
Name :
ឈ្មោះ :
ឈុំ រិន
Last Name :
នាមត្រកូល :
Chhum
First Name :
នាមខ្លួន :
Rin
Status :
ស្ថានភាព :
Disappeared
ចាប់ខ្លួន
CBIO ID :
លេខ CBIO :
I07414
អាយ០៧៤១៤
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 22 years old. Notes: Year of the S
«សម័យខែ្មរក្រហម អាយុ ២២ ឆ្នាំ កើតឆ្នាំម្សាញ់»
Home Village :
ភូមិកំណើត/ទីលំនៅ :
21090214 Takeo, Tram Kak, Cheang Torng, Sre Kruo
២១០៩០២១៤ តាកែវ, ត្រាំកក់, ជាងទង, ស្រែគ្រួ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
There was a person who knew Rin's father and asked Rin to work as messenger. Rin worked as a messeng
អ្នកស្គាល់ឪពុករបស់ រិន បាននាំ រិន អោយចូលធ្វើនិរសា~រិន ធ្វើជានិរសាអោយគណៈតំបន់កំពង់ស្ពឺ ក្នុងមន្ទីរអ្ន
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
គណៈស្រុកស្នួល
DK Zone 75-79 :
តំបន់ DK 75-79 :
៥០៥, ខេត្ដក្រចេះ, ស្រុកស្នួល
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ទ័ព, ១៩៧៥។ ១៩៧៨ ជាគណៈស្រុកស្នួលនៅក្នុងខេត្ដក្រចេះ
Subordinates :
ថ្នាក់ក្រោម :
Ra, Chief of District Notes: Ra was caught with Rin because Ra was accused as a traitor
រ៉ា, គណៈស្រុក រ៉ា ត្រូវគេចាប់ខ្លួនជាមួយ រិន ដែរដោយគេចោទថាពួកគាត់ជាពួកក្បត់
Associates :
អ្នកពាក់ព័ន្ធ :
Rang, Medic in Lung Vek Notes: Rang married to Rin when she was 14 years old in Lung Vek
រ៉ង, ពេទ្យទ័ព នៅលង្វែក រ៉ង រៀបការជាមួយ រិន នៅក្នុងអាយុ១៤ឆ្នាំនៅលង្វែក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0067 20030109 Sre Kruo village, Cheang Torng subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Chhum Rin was caught. Interviewed with younger sister, Chhum Yang. Chhum Yang said that the wife of Rin informed her about the capture of Rin in 1981. Rin was caught with the Chief of District called Ra. The reason was that, both of them were accused as a traitor. They were cheated to go and stayed in Phnom Phnom. Chhum Yang has never heard about Rin after his captured until now.
ធីខេអាយ០០៦៧ ២០០៣០១០៩ ភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឈុំ រិន ចាប់ខ្លួន។ ជួបសម្ភាសជាមួយប្អូន ស្រីឈ្មោះ ឈុំ យ៉ាង។ ឈុំ យ៉ាង បាននិយាយថាប្រពន្ធរបស់ រិន ប្រាប់អំពីការចាប់ខ្លួន របស់ រិន នៅក្នុងឆ្នាំ១៩៨១។ រិន ត្រូវគេចាប់ខ្លួនជាមួយគណៈស្រុក ឈ្មោះ រ៉ា ដោយសាគេ ចោទថាគាត់ជាពួកក្បត់ ហើយប្រាប់មូលហេតុថាអោយទៅរៀន នៅភ្នំពេញ តែមកទល់នឹងបច្ចុប្បន្ននេះ ពួកគាត់ពុំបានទទួលដំណឹង អ្វីពី រិន ទេបន្ទាប់ពីការចាប់ខ្លួនរបស់ រិន។
Summary :
សេចក្ដីសង្ខេប :
ឈុំ ចិន ហៅភ័ន ភេទប្រុស អាយុ២៦ឆ្នាំ កើតនៅភូមិក្បាលអូរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ចិន បាត់ខ្លួន ជួបសំភាសន៍ ជាមួយ ឈុំ យ៉ា អាយុ៤៨ឆ្នាំ ជាប្អូនស្រី។ ចិន រៀនដល់ថ្នាក់ទី៦ ឪចាស់ឱ នៅសាលាដើមចំបក់ ហើយពេលមានរដ្ឋប្រហារចិន ក៏ ឈប់រៀន។ ចិន ចេញពី ផ្ទះនៅឆ្នាំ១៩៧១ ដោយធ្វើជានីរសាឱ្យ គណៈតំបន់កំពង់ស្ពឺ។ នៅឆ្នាំ១៩៧៣ចិន ចេញទៅ នៅមន្ទីរ ២០៤ ហើយឆ្នាំ១៩៧៥ ទើបចេញទៅធ្វើទ័ពនៅ លង្វែកទើបចិន យកប្រពន្ធឈ្មោះ រ៉ង ធ្វើជាពេទ្យនៅប្រចាំកងទ័ព ហើយចិន ឧស្សាហ៍ទៅលេងផ្ទះជួបជាមួយម្ដាយ។ ចិន និងប្រពន្ធ ក៏ផ្លាស់ ទៅ ស្រុកស្នួល ធ្វើជាគណៈស្រុកស្នួល(តំបន់៥០៥) ខេត្ដក្រចេះ នៅឆ្នាំ១៩៧៨ ខែ១០ ចិន បានយកយ៉ា និងម្ដាយទៅលេងដោយ គាត់បើកឡានមកយកទៅភ្នំពេញ ហើយជិះកាណូតទៅក្រចេះ។ យ៉ា និងម្ដាយ នៅលេងជាមួយចិនបាន១ខែ ក៏ត្រឡប់មកវិញចិន សរសេរសំបុត្រឱ្យមួយប្រាប់ថាទៅ ដល់ភ្នំពេញខាងនីរតីនៅចាំ ទទួល ហើយយ៉ា និងម្ដាយជិះកាណូត មកដល់ភ្នំពេញហើយក៏ជួប ជាមួយ ខាងនីរតីដែលយ៉ា ស្គាល់ហើយគេក៏ជូនមកដល់ផ្ទះ ក្រោយ ពីត្រឡប់មកវិញបានមួយអាទិត្យ យ៉ា លឺដំណឹងថាគេចាប់ចិន។ ចំណែកយ៉ា ទៅនៅមន្ទីរសិល្បៈជាមួយបងធំដែលឈ្មោះឈុំ ជឿន (ប្រុស) គាត់ជាប្រធានសិល្បៈតំបន់ ក្រោយមកឡើងទៅភូមិភាគ ហើយពេលទៅដល់មជ្ឈឹមគាត់កាន់ខាង ប៉ុស្ដិ៍វិទ្យុទើបគាត់ស្លាប់។ តែយ៉ា មិនបានមកតាមបងដល់មជ្ឈឹមទេ មកត្រឹមតំបន់ ហើយនៅ ឆ្នាំ ១៩៧៤ ទៅរៀនខាងពេទ្យនៅមន្ទីរ១៩០នៅក្នុងពៃ្រ ក្រោយមកគេឱ្យមកធ្វើប្រធានពេទ្យឃុំសំរោង ដល់ឆ្នាំ១៩៧៥ ឱ្យមកភ្នំពេញរៀនពេទ្យមួយឆ្នាំ ក្រោយពេលរៀនចប់ក៏ទៅកាន់ជា ប្រធានពេទ្យស្រុក ត្រាំកក់។ នៅឆ្នាំ១៩៧៧ មានគ្រួសារក៏ឈប់ ធ្វើជាពេទ្យ ដែលគ្រួសាររបស់យ៉ា ជាទ័ពនៅមន្ទីរ សំភារៈ ហើយ យ៉ា ជាពេទ្យប្រចាំ នៅមន្ទីរសំភារៈហ្នឹង ហើយថ្នាំដែលប្រើយក មកពីប្រទេសចិន និងមានស្លនៅក្នុងពេទ្យខ្លះ ដែលជាថ្នាំសំរាប់ជំងឺ ល្មមៗ បើរបួសធ្ងន់ប្រើថ្នាំមកពីប្រទេសចិន។ នៅក្នុងរបបខែ្មរ ក្រហមមានទាំងចំណុចអាក្រក់ និងចំណុចល្អ ល្អត្រង់ថាជីកស្រះ ត្រពាំង ប្រឡាយ ចំណែកអាក្រក់ត្រង់ថាមិនឱ្យប្រជាជនហូបឆែ្អត តឹងរឹងចំពោះប្រជាជន ហើយរឿងដែលយ៉ា នៅតែ ឆ្ងល់ត្រង់ថាអ្នក ដែលខំសេ្មាះបំរើអង្គការ ខំធ្វើការចុងបញ្ចប់ក្បត់ទាំងអស់។ យ៉ា ដឹងថាប្រជាជនដែល ធ្វើខុសគឺគេសុទ្ធតែយកទៅរៀនសូត្រ ព្រោះ មន្ទីរពេទ្យ និងមន្ទីរយកអ្នកទោសនៅជាប់គ្នា គឺមន្ទីរក្រាំង តាចាន់ ដែលក្នុងមួយថៃ្ងមានអ្នកទោសចូល២៣នាក់។ យ៉ា មិនដែល ឃើញគេសម្លាប់មនុស្សទេ ធ្លាប់លឺប្រជាជនគេប្រាប់ពេលដើរ ចាក់ថ្នាំតាមផ្ទះ ហើយអ្នក ដែលឃើញភាគច្រើនអ្នកឡើងត្នោត ហើយយ៉ា ក៏ធ្លាប់ធ្វើប្រវត្ដិរូបដែរតាមរយៈពេទ្យតំបន់។ ធ្លាប់មាន ពេទ្យខាងតំបន់ និងពេទ្យខាងភូមិភាគ គេចុះមកទស្សនៈកិច្ច តាកង គាត់ពេទ្យនៅភូមិភាគ ហើយតាសី គាត់ពេទ្យតំបន់ ដែលមានប្រពន្ធ ឈ្មោះបូ។ ក្រោយពីខែ្មរក្រហមដួលរលំ យ៉ា ក៏រស់នៅក្នុងភូមិ ជាមួយនឹងម្ដាយ ព្រោះឪពុកមាន ប្រពន្ធចុងនៅខេត្ដបាត់ដំបង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា