Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0213
KCI0213
Name :
ឈ្មោះ :
អ៊ុច ថុន
Last Name :
នាមត្រកូល :
Uch
First Name :
នាមខ្លួន :
Thon
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03461
អាយ០៣៤៦១
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 53 years old
អាយុ ៥៣ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03070809, Kampong Cham, Kang Meas, Rorka-A
០៣០៧០៨០៩, ខេត្ដកំពង់ចាម, ស្រុកកងមាស, ឃុំរកាអារ, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military Unit, the Division 502, Kampong Chnnang
province
អង្គភាពយោធាកងពល៥០២ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Western Zone no.: 401 Province: Kampong Chhang
បស្ចឹម, ៤០១, ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Superiors :
ថ្នាក់លើ :
The chiefs of division were Oeun and Voeun
ប្រធានកងពល ឈ្មោះ អឿន ឈ្មោះ វឿង។
Associates :
អ្នកពាក់ព័ន្ធ :
Nhang, Heang, Phorn, Khun, Loa Muy, Suong, Voeun
ញ៉ាង, ហ៊ាង, ផន , ឃុន ឡោ មុយ, សួង, វឿង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0213 20030124, Kang Taning village, Kang Taning sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Ouch Thon, biography owner.
ខេស៊ីអាយ០២១៣ ២០០៣០១២៤, ភូមិកងតាណឹង ឃុំកង ណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយអ៊ុច ថុន ជាម្ចាស់ប្រវត្តិរូប ផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
Uch Thon, Khun, male, aged 53, who is the biography owner. Thon was born in Rorka-A village, Rorka-A sub-district, Kang Meas district, but, nowadays, he lives in Kang Taning village, Kang Taning sub-district, Kang Meas district, Kampong Cham province. Thon's father was Uch Thung, and his mother was Chor Ton, and he has 4 siblings (3 girls and 1 boy). When he was a child, Thon studied until grade 7 [in the old system]; however, he stopped studying in 1969 because his family was in poor conditions. It was in 1970 that Thon became a monk in Rorka-A pagoda. It was until 1971 that he left a monkhood because the situation was very tense. There were bombardments by airplanes in the village, and there were even more KR Movements as well; in addition, Rorka-A village was also located near the liberated zones. That's why in 1973 Thon who couldn't stay still volunteered to join the revolution because the chiefs of village and commune oppressed and educated to join the KR soldiers in order to fight with the Imperialists. At that time, Thon's parents didn't want him to be a soldier. When he first joined, Angkar sent Thon to study about the Military strategies and tactics, training how to creep, crawl, shoot and bend down in Prey Chhor district, Kampong Cham province. After finishing train, in 1973 Thon was designated by Angkar to fight with Lon Nol soldiers in the Prek Chik battlefield in Kang Meas district. Thon was then sent to the National Road Number 5 near Prek Pnao. He sometimes helped fight along the National Road Number 6 in Bathay district in division 310 that the chief of this division was Oeun. It was in 1975 that Ton fought into Phnom Penh near Tuol Kork where he farmed paddy and planted vegetables. In 1976, Thon was sent to plant vegetables in Prek Rang village, Muk Kampoul district that there were 30 people. It was in 1977 that Angkar searched for traitors in the central zone. At that time, Chab, Koy and Thuon arrested the chiefs of division such as Oeun, Suon and others. At the end of 1977, Thon was sent to work in Kampong Chhang Airport, and many Chinese people, came, at that time, to help in the Airport as well. While working in the airport, Thon sometimes worked at night, but there wasn't enough food to eat. Some people accused of being traitors with a word were captured, and they never returned. It was in 1979 that Angkar gathered people to the western border, but he luckily escaped and ran back to his home village. When arriving in Sala (school) Number 5, Thon was sent by Vietnamese soldiers to study for a week, and he was then sent to live in his home village.
អ៊ុច ថុន ហៅ ខុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប មានស្រុកកំណើតនៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស សព្វថៃ្ងរស់នៅភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ ចាម។ ថុន មានឪពុកឈ្មោះ អ៊ុច ថេង ម្ដាយឈ្មោះ ជូរ តុន មានបងប្អូន៤នាក់ស្រី៣ប្រុស១។ កាលពីតូច ថុន រៀនត្រឹមថ្នាក់ទី៧ចាស់ ឈប់រៀននៅឆ្នាំ១៩៦៩ ព្រោះឪពុកម្ដាយមានជីវភាពក្រ លំបាក។ នៅឆ្នាំ១៩៧០ បានបួសជាព្រះសង្ឃនៅវត្ដរកាអាររហូតដល់ឆ្នាំ១៩៧១ សឹកមកវិញ ព្រោះសភាពការណ៍ពេលនោះតឹងតែងណាស់ មានយន្ដហោះទម្លាក់គ្រាប់បែកក្នុងភូមិស្រុកផង ចលនា ខែ្មរក្រហមកាន់តែកើតមានច្រើនឡើង ណាមួយភូមិរកាអារឋិតនៅក្នុងតំបន់រំដោះ។ នៅឆ្នាំ១៩៧៣ ក៏ចូលបដិវត្ដតែម្ដង ដោយសារមិនអាចនៅសេ្ងÃៈមបានទេ ព្រោះខាងប្រធានភូមិប្រធានឃុំឈ្មោះ ផន កៀបសង្កាត់ហើយបានណែនាំថា ឱ្យចូលទ័ពវាយជាមួយចក្រពត្ដិ កាលនោះមិនចង់ចេញពីឪពុកម្ដាយ ទេ។ ចូលដំបូងអង្គការបញ្ជូនឱ្យទៅរៀនយុទ្ធសាស្រ្ដយោធា ហាត់ លូន បាញ់ ក្រាប នៅស្រុកពៃ្រ ឈរ ខេត្ដកំពង់ចាម។ ពេលហាត់រៀនចប់ នៅឆ្នាំ១៩៧៣ អង្គការចាត់តាំងឱ្យឡើងវាយជាមួយ ទាហាន លន់ នល់ នៅសមរភូមិព្រែកជីក ស្រុកកងមាស បន្ទាប់មកបញ្ជូនមករហូតដល់ផ្លូវជាតិលេខ៥ ម្ដុំព្រែកព្នៅ ជួនណាមកជួយវាយនៅតាមផ្លូវលេខ៦ខាងស្រុកបាធាយ នៅក្នុងកងពល៣១០ ប្រធាន កងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៥ វាយចូលដល់ទីក្រុងភ្នំពេញ នៅម្ដុំទួលគោគធ្វើស្រែ កាប់ដី ដាំដំណាំ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យមកដាំបនែ្លនៅភូមិព្រែករាំង ស្រុកមុខកំពូលមានគ្នា៣០ នាក់។ នៅឆ្នាំ១៩៧៧ អង្គការស្រាវជ្រាវនៅក្នុងកងពលភូមិភាគកណ្ដាលថា ក្បត់ ពេលនោះ ចាប់ កុយ ធួន ចាប់ប្រធានកងពលឈ្មោះ អឿន ឈ្មោះ វឿង ឈ្មោះ សួង ជាច្រើននាក់ផេ្សងទៀត។ នៅចុងឆ្នាំ១៩៧៧ អង្គការបានបញ្ជូនឱ្យទៅធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង កាលនោះឃើញ ជនជាតិចិនជាច្រើននាក់ មកជួយធ្វើព្រលានយន្ដហោះដែរ។ ពេលធ្វើការនៅព្រលានយន្ដហោះ ជួនណាធ្វើការងារយប់ទៀត ហើយហូបចុកមិនបានគ្រប់គ្រាន់ទេ ជួនណាត្រូវអង្គការចាប់ខ្លួនយកទៅ បាត់គ្រាន់តែចោទថា ក្បត់មួយម៉ាត់ប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៩ អង្គការកៀឱ្យទៅព្រំដែនខាងលិច តែ ថុន បានគេចខ្លួនមករកភូមិកំណើតវិញ មកដល់សាលាលេខ៥ វៀតណាមយកទៅរៀនសូត្របានមួយ អាទិត្យក៏បញ្ជូនឱ្យមករស់នៅស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Uch Thon knew that people were actually captured and killed in KR regime.
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល ពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា