VICTIM OF TORTURE

Interviewed with Norn Ky, Female, 70yrs,Farmer, Living in Rorloeung Village, Leay Bo Subdistrict, Tram Kakk District, Takeo Province.Interviewed by: Chuong Sophearith. No. 92pp

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
VOT0025
VOT0025
Title :
ចំណងជើង :
Interviewed with Norn Ky, Female, 70yrs,Farmer, Living in Rorloeung Village, Leay Bo Subdistrict, Tram Kakk District, Takeo Province.Interviewed by: Chuong Sophearith. No. 92pp
សម្ភាសជាមួយនន គី ភេទស្រី អាយុ៧០ឆ្នាំ ជាកសិករ នៅភូមិរលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។ សម្ភាសដោយៈ ជួង សុភារិទ្ធ។ ចំនួន៩២ទំព័រ
Document Date :
កាលបរិច្ឆេទឯកសារ :
6/08/2004
6/08/2004
Document Collection Date :
កាលបរិច្ឆេទប្រមូលឯកសារ :
09/28/04
09/28/04
Source :
ប្រភព :
DC-Cam VOT
DC-Cam VOT
Notes កំណត់ចំណាំ
Summary :
សេចក្ដីសង្ខេប :
Norn Ky married she was 20 years old. Her husband called Ang Sriv. She has two daughters called Saret and Nang. Ky's father called Norn and mother called Ke. Norn Ky evacuated from Ang Ta Saom to live in her home village in 1972. She has a god mother and a god sister called Phal. In 1973-1974 worked as a farmer. In 1975 moved to live in the west of her god mother's house. Norn Ky saw a man in the grave yard and still alive. She tried to save him. That man was the son of Mr. Muong whom she knew. The Khmer Rouge was about to kill Ky as she stole some fish to eat. However, her god mother persuaded those Khmer Rouge by saying good things about Ky in order help her god daughter. Luckily, Ky was not sent to kill at that time. In the Khmer Rouge regime, Ky lost lot her husband and other relatives. Her husband was killed in 1976. Norn Ky has 5 sisters and 2 brothers. There was a meeting in order to do brain wash to people not to feel sorry for their lost properties. Norn Ky heard about rape. As a man raped a girl who was trying to find food to eat at that time. The girl told her mother, so the story began to wide spread in the unit. Ky was saperated to live far away from her family without having any freedom. She had trouble with breathing sometimes. She used to be unconscious for one day. In the last five years, she lost conscious from 2-3 hours.She usually have bad dream of the past events. She is easily feel scared. She find it is difficult of concentrante on her job. She feel hopeless for the future. She has trouble of doing her daily work and feel sorry for her own fortune. She does trust other people. She told her children about what happened in the regime. She think that to have a genocide education program is good.
លោកយាយ នន គីរៀបការតាំងពីអាយុ២០ឆ្នាំ ហើយប្ដីរបស់គាត់ឈ្មោះអង់ ស្រីវ។ គាត់មានកូនស្រីចំនួន ពីរនាក់គឺ ឈ្មោះសារ៉េត និងឈ្មោះណាង។ ឪពុករបស់គាត់ឈ្មោះនន និងម្ដាយរបស់គាត់ឈ្មោះកែ។ លោកយាយនន គីជម្លៀសពីអង្គតាសោមមករស់នៅភូមិកំណើតសព្វថៃ្ងនៅឆ្នាំ១៩៧២។ គាត់មានម្ដាយធម៌ម្នាក់និងប្អូនធម៌ម្នាក់ឈ្មោះផល។ នៅក្នុងឆ្នាំប្រហែល១៩៧៣ ១៩៧៤ យាយនន គី នៅធើ្វស្រែបង្វះដៃនៅឡើយ។ នៅក្នុងឆ្នាំ១៩៧៥ លោកយាយនន គី មករស់នៅខាងលិចអង្គតាសោមនៅផ្ទះរបស់ម៉ែធម៌វិញ។ លោកយាយ នន គីបានឃើញមនុស្សម្នាក់នៅក្នុងគ្រលុករណេ្ដៅសាកសពដែលហៀបនឹងស្លាប់ជីវិតហើយគាត់បានលួចជួយសÂេង្រ្គាះជីវិតម្នាក់នោះ។ ជនម្នាក់នោះត្រូវជាកូនរបស់តាមួងដែលយាយនន គីយស្គាល់ដែរ។ ពួកខែ្មរក្រហមបិះនឹងយកលោកយាយនន គី ទៅសម្លាប់ ដោយសារតែគាត់បានលួចត្រីចំនួនមួយមកបរិភោគ ប៉ុនែ្ដដោយសារតែការជួយពីម្ដាយធម៌របស់គាត់ធើ្វអោយរស់រានមានជីវិតរហូតមកដល់សព្វថៃ្ងនេះ។ នៅក្នុងជំនាន់ប៉ុលពត លោកយាយនន គី បាត់បង់ប្ដី និងក្មួយផេ្សងៗច្រើននាក់ទៀត។ ប្ដីរបស់គាត់ត្រូវបានពួកខែ្មរក្រហមយកទៅសម្លាប់នៅក្នុងឆ្នាំ១៩៧៦។ លោកយាយនន គីមានបងប្អូ្អនស្រីចំនួន៥នាក់ និងបងប្អូនប្រុសចំនួន២នាក់។ នៅក្នុងសម័យខែ្មរក្រហមមានការប្រជុំម្ដងៗ ពីរបីថៃ្ងហើយការប្រជុំគឺអប់រំផ្លាស់ប្ដូរគំនិតកុំអោយស្ដាយទ្រព្យដែលបាត់បង់។ លោកយាយនន គី ធ្លាប់លឺថាបុរសម្នាក់ឡើងត្នោតចាប់រំលោភកុមារីម្នាក់ដែលកំពូងតែដើរស្វះស្វែងរកអាហារញ៉ាំ។ កុមារីនោះប្រាប់ម្ដាយនាងធើ្វអោយរឿងផ្សព្វផ្សាយពេញ។ លោកយាយត្រូវគេបំបែកអោយរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ។ គាត់ធ្លាប់ថប់ដង្ហើម និងសន្លប់បាត់ស្មារតីអស់ពេលមួយថៃ្ងពេញ។ ប្រាំឆ្នាំមុនគាត់សន្លប់បាត់បង់ស្មារតីអស់ពី ២-៣ម៉ោង។ គាត់ឧស្សាហ៍យល់សប្ដិអាក្រក់ពីរឿងកន្លងមក ហើយមិនសូវចង់សប្បាយ។ គាត់ឆាប់ភ័យ និងពិបាកផ្ចង់គំនិតទៅលើអ្វីមួ។ គាត់គ្មានសង្ឃឹមទៅថៃ្ងអនាគតទេ ហើយមានការលំបាកក្នុងការបំពេញមុខងារប្រចាំថៃ្ង។ គាត់គ្មានការទុកចិត្ដចំពោះអ្នកដទៃឡើយ។ គាត់ចង់អោយមានការសិក្សាពីរបបប្រល័យពូជសាសន៍នៅក្នុងកម្មវិធីសិក្សា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា