Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0087
TKI0087
Name :
ឈ្មោះ :
សំបាត់
First Name :
នាមខ្លួន :
Sambatt
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00269
អាយ០០២៦៩
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 13 years old
«សម័យខែ្មរក្រហម អាយុ ១៣ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21091010 Takeo, Tram Kak, Samrong, Prey Ta Dok
២១០៩១០១០ តាកែវ, ត្រាំកក់, សំរោង, ពៃ្រតាដុក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
was selected to work in child unit
គេរើសអោយចូលក្នុងកងកុមារ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ នៅមន្ទីរពេទ្យ៦មករា
Associates :
អ្នកពាក់ព័ន្ធ :
Hong Notes: Hong helped to bring Sambatt home after Vietnamese liberated from the Khmer Rouge regime
ហុង ហុង ជាអ្នកជួយយក សំបាត់ ត្រឡប់មកផ្ទះវិញ បន្ទាប់ពីយួនរំដោះ ក្នុងឆ្នាំ១៩៧៩~ម៉ន, ម៉ន ជាអ្នកធ្វើ ដំណើ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0087 20030310 Prey Ta Dok village, Samrong subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Sambatt is living in Kampong Speu province. Interviewed with her elder sister called Dou Pin.
ធីខេអាយ០០៨៧ ២០០៣០៣១០ ភូមិពៃ្រតាដុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ សំបាត់ សព្វថៃ្ងរស់នៅក្នុងខេត្តកំពង់សឺ្ព។ ជួបសម្ភាសជាមួយបងស្រី ឈ្មោះ ឌូ ប៉ិន។
Summary :
សេចក្ដីសង្ខេប :
សំ បាត់ ភេទស្រី អាយុ១៣ឆ្នាំ កើតនៅភូមិពៃ្រតាដុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្ដតាកែវ។ បាត់ សព្វថៃ្ងរស់នៅខេត្ដកំពង់ស្ពឺ ជួបសំភាសន៍ជាមួយ ឌូ ប៉ិន អាយុ៤៥ឆ្នាំ ជាបងស្រី។ បាត់ ចេញទៅកងកុមារ គេឱ្យរើសអាចម៍គោ, រែកដី, ស្ទូង, ច្រូត និងផ្សំជី ហើយចេញទៅចល័តនៅ ភូមិអណ្ដូងថ្ម ឃុំគុស។ ពេលដែល បាត់ ឈឺក៏មកសំរាកនៅផ្ទះអស់មួយអាទិត្យ ទើប ប៉ិន បានមើល ថែបាត់ ហើយពេលដែលជាគ្រាន់បើក៏ប្រធានកងចល័ត មកយកទៅធ្វើការវិញ។ ពេលធំបន្ដិច បាត់ គេរើសឱ្យទៅភ្នំពេញ រៀនពេទ្យ កាលហ្នឹងគេមិនទាន់ឱ្យចាក់ថ្នាំទេ គ្រាន់តែរៀនវិជ្ជាពេទ្យ។ ចំណែកប៉ិន នៅក្នុងកងចល័ត គឺស្ទូង, រែកដីដំបូក, កាប់ទន្រ្ទាំងខេត្ដ ហើយប្រធានកងឈ្មោះ ហន(ស្រី) និងដន (ស្រី) ហើយពេលមាន ផៃ្ទពោះគេឱ្យមកដេរស្លឹក ទើបមកនៅជួបជុំជាមួយគ្រួសារ នៅ ភូមិប៉ែនមាស។ ការហូបចុកក៏មិនគ្រប់គ្រាន់ដែរ ឯប្ដីរបស់ប៉ិន វិញគេឱ្យដឹកអុសសំរាប់ផ្គត់ផ្គង់កាស៊ីនបាយ។ ក្រោយមកប្រធាន ភូមិឈ្មោះ ម៉ឹង អួង បានឱ្យប៉ិន និងគ្រួសារផ្លាស់មកច្បារអំពៅ ឱ្យទូកទៅប្ដីរបស់ប៉ិន មួយដើម្បីរកម្ហូប ហើយចំណែកប៉ិន វិញនៅ ធ្វើប្រហុក ហើយប្រធានកងឈ្មោះ នឿន។ ប៉ិន នៅរហូតដល់ ពេលដែលវៀតណាមចូល រត់រហូតដល់ភ្នំលះបង់ ក្រោយមកទើប ត្រឡប់ មកស្រុកកំណើតនិងរស់នៅដល់បច្ចុប្បន្ន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា