| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0089
TKI0089
|
|
Name :
ឈ្មោះ :
|
ស៊ន
|
|
First Name :
នាមខ្លួន :
|
Sorn
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I00352
អាយ០០៣៥២
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Age in KR file: 28 years old]
«សម័យបច្ចុប្បន្ន អាយុ ២៨ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091217 Takeo, Tram Kak, Ta Phem, Trapeang Svay
២១០៩១២១៧ តាកែវ, ត្រាំកក់, តាភេម, ត្រពាំងស្វាយ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Member of Woman Unit
សមាជិកកងនារី
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម (១២) ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ១៧ មេសា និងពេទ្យព៣
|
|
Superiors :
ថ្នាក់លើ :
|
សី ទទួលខុសត្រូវពេទ្យ១៧ មោស។ ម៉ិញ ទទួលខុសត្រូវពេទ្យព៣។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0089 20030312 Trapeang Svay village, Ta Phem subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Sorn disappeared. Interviewed with Sorn's elder sister in law called Uk Seang.
ធីខេអាយ០០៨៩ ២០០៣០៣១២ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ស៊ន បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងថៃ្លស្រី ឈ្មោះ អ៊ុក ស៊ាង។
|
|
Summary :
សេចក្ដីសង្ខេប :
|
ង៉ុន ហៅស៊ន ភេទស្រី អាយុ២៨ឆ្នាំ កើតនៅភូមិត្រពាំងស្វាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ស៊ន បាត់ខ្លួន ជួបសំភាសន៍ ជាមួយ អ៊ុក ស៊ាង អាយុ៥៨ឆ្នាំ ជាបងថៃ្លស្រី។ ង៉ុន ចូលបដិវត្ដន៍ មុនខែ្មរក្រហមទទួលបានជ័យជំនះ(ឆ្នាំ១៩៧៣) ដែលប្រធានភូមិ ឈ្មោះ ហិន ជាអ្នកនាំ ចូល ហើយមូលហេតុដែលចូលព្រោះមានការ ឈឺចាប់នឹងពួកវណ្ណៈជិះជាន់មកលើប្រជាជន។ ហើយង៉ុន នៅក្នុង កងនារី ដែលមាននាទីជាប្រធាននារី នៅម៉ាស៊ីនកិនស្រូវ ហើយង៉ុន ទៅជួបនឹង ស៊ាង នៅខេត្ដតាកែវ ហើយស៊ាង ក៏មិនបានសួររឿងប្អូនធ្វើការនៅណា? សុខសប្បាយទេ? ព្រោះចង់ដឹង រឿងប្ដី។ ហើយង៉ុន ក៏ចេញទៅធ្វើជាពេទ្យនៅមន្ទីរពេទ្យបដិវត្ដន៍១៧ មេសា ដែលអ្នកទទួលខុសត្រូវ នៅមន្ទីរពេទ្យឈ្មោះ សី។ រួចមកង៉ុន នៅ មន្ទីរពេទ្យបដិវត្ដន៍សំរាលព៣ ដែលអ្នកទទួលខុសត្រូវ ឈ្មោះបង ម៉ិញ នាទីជាប្រធានមន្ទីរពេទ្យ បន្ទាប់មកទៅនៅមន្ទីរពេទ្យបដិវត្ដន៍ ព១ ផ្នែកកុមារ និងសំរាលកូន។ ចំណែក ស៊ាង នៅក្នុងសម័យ ខែ្មរក្រហមគេជម្លៀសទៅបារាយណ៍ ធ្វើជាកងចល័ត ធ្វើស្រែ ហើយស៊ាងរស់នៅជាមួយឪពុកម្ដាយកេ្មក ហើយក្នុងមួយកង របស់ស៊ាង មាន២០នាក់ ហើយប្រធានកងឈ្មោះ រឺុង(ប្រុស)។ ដល់ពេលដែលវៀតណាមចូលរំដោះ ស៊ាង ភ័យព្រោះលឺ ពាក្យចចាម អារាមថា វៀតណាមវះពោះច្រកសេ្មៅ ក៏នាំក្រុមគ្រួសាររត់រហូត ដល់លាច ទើបត្រឡប់ មកស្រុកកំណើតវិញ។ ស៊ាង និយាយថានៅ ក្នុងសម័យខែ្មរក្រហមអត់មានព្រះសង្ឃទេ ហើយវត្ដ អារាមគេយក ធ្វើជារោងសហករណ៍។ ស៊ាង លែងបានទទួលដំណឹងរបស់ង៉ុន តាំង ពីទៅភ្នំពេញរហូត ដល់សព្វថៃ្ងហើយស៊ាង គិតថាង៉ុន នៅរស់និង រង់ចាំផ្លូវរបស់ង៉ុន ជានិច្ច។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”