PROMOTING ACCOUNTABILITY
Sann Noeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0243
KCI0243
|
|
Name :
ឈ្មោះ :
|
សាន់ នឿន
|
|
Last Name :
នាមត្រកូល :
|
Sann
|
|
First Name :
នាមខ្លួន :
|
Noeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Say
សាយ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06272
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1951.
កើតនៅឆ្នាំ១៩៥១
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03071101 Kampong Cham, Kangmeas, saukorng, Koh Ta
០៣០៧១១០១, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំសូរគង ភូមិកោ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ ម្ដុំទួលគោក
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Han, Commander of soldier
ហាន, មេបញ្ជការទ័ព
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Suo.
សួរ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0243 20030306, Boeng Sang village, So Korng sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Sann Noeun disappeared. Interviewed with elder sister called Sann Nim.
ខេស៊ីអាយ០២៤៣ ២០០៣០៣០៦, ភូមិបឹងសាង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សាន់ នឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយបង ស្រីឈ្មោះ សាន់ នីម។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាន់ នឿន ហៅ សាយ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ សាន់ នីម អាយុ៥៣ឆ្នាំ ត្រូវជា បងស្រី។ នឿន មានឪពុកឈ្មោះ សាន់ វ៉ន ម្ដាយឈ្មោះ អ៊ុង ណន មានបងប្អូន៩នាក់ រស់នៅភូមិ កោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្ដកំពង់ចាម។ នឿន កាលពីតូចរៀននៅសាលាអនុវិទ្យា ល័យពាមជីកងត្រឹមថ្នាក់ទី៧ឪចាស់ឱឈប់រៀនពេលកើតមានបាតុកម្មនិងកើតរដ្ឋ ប្រហារ នៅឆ្នាំ១៩៧០ ហើយមកស៊ីឈ្នួលធ្វើជាកម្មករខាងថ្នាំជក់។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម មុនដំបូងនៅត្រឹមព្រែកកុយ បន្ទាប់មកទៀតដឹងថា អង្គការ
បញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហាន លន់ នល់ នៅខាងស្រុកពៃ្រឈរ រហូតទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៥ នឿន ធ្លាប់មកលេងស្រុក កំណើតបានប្រាប់ថា នៅធ្វើជាយោធានៅម្ដុំទួលគោក ភ្នំពេញ។ នីម ធ្លាប់បានទៅលេងប្អូននៅទួលគោកនិងនៅព្រែកព្នៅ តែក្រោយមកទៀតមិនបានទៅ លេងទេ ព្រោះសភាពការណ៍ កាន់តែតឹងតែងឡើងៗពីមួយថៃ្ងទៅមួយថៃ្ង ព្រោះអង្គការចាត់តាំងឱ្យ ប្រជាជនធ្វើការគ្មានពេលទំនេរទេ ជួនណាធ្វើការងារយប់ថែម ទៀត បើយើងហ៊ានប្រឆាំងត្រូវអង្គការ ចាប់យកទៅវាយ ចោលមិនខាន។ នីម ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យជីក ប្រឡាយលើកទំនប់ រែកដី ដកស្ទូង។ នៅឆ្នាំ១៩៧៦ អង្គការបង្ខំឱ្យរៀបការ ដោយមិនបាន ស្រឡាញ់គ្នា ស្គាល់ចិត្ដគ្នាជាមុនទេ តែបើយើងប្រកែកខ្លាចអង្គការ ចាប់យកទៅសម្លាប់ចោល កាល នោះប្រធានឃុំឈ្មោះ ណាំ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខាងភូមិភាគនិរតីចូលមកគ្រប់គ្រង ឃើញកងឈ្លបបានចាប់កម្មាភិបាលចាស់ៗនិងប្រជាជន ថ្មីដាក់លើរទេះយកទៅកោះតាង៉ោ មិនដែល ឃើញត្រឡប់មក វិញទេ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញកងឈ្លបចាប់ប្រជាជនដាក់លើរទេះយកទៅកោះតាង៉ោ មិនឃើញត្រឡប់មកភូមិវិញទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”