Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0239
KCI0239
Name :
ឈ្មោះ :
នត់ ភឿន
Last Name :
នាមត្រកូល :
Nut
First Name :
នាមខ្លួន :
Phoeun
Other Name :
ឈ្មោះផ្សេង :
ហ៊ីម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09816
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - Year of the Monkey
កើតឆ្នាំវក
Home Village :
ភូមិកំណើត/ទីលំនៅ :
03070305, Kampong Cham, Kang Meas, Khchao, Khchao
០៣០៧០៣០៥, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំខេ្ចៅ ភូមិខេ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា កងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម «១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
In.
អ៊ីន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0239 20030313, Khchao village, Khchao sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Nut Phoeun disappeare. Interviewed with his elder brother called Nut Hoeun.
ខេស៊ីអាយ០២៣៩ ២០០៣០៣១៣, ភូមិខេ្ចៅ ឃុំខេ្ចៅ ស្រុក កងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់ សំគាល់ៈ នត់ ភឿន ហៅ ហ៊ីម បាត់ខ្លួន។ ជួបសម្ភាសជាមួយបងប្រុសឈ្មោះ នត់ ហឿន។
Summary :
សេចក្ដីសង្ខេប :
នត់ ភឿន ហៅ ហ៊ីម ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ នត់ ហឿន អាយុ៥០ឆ្នាំ ត្រូវជា បងប្រុស។ ភឿន មានឪពុកឈ្មោះ នត់ ឌុច ម្ដាយឈ្មោះ ខៀវ អ៊ំ មានបងប្អូន៦នាក់ មានស្រុក កំណើតនៅភូមិខេ្ចៅ ឃុំសូរគង ស្រុកកងមាស ខេត្ដកំពង់ចាម។ ភឿន កាលពីតូចបានរៀនសូត្រនៅ សាលាបឋមសិក្សាវត្ដខេ្ចៅ ពេលឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដខេ្ចៅបានបីវស្សា ទទួលកើតមាន រដ្ឋប្រហារនៅឆ្នាំ១៩៧០ ពេលនោះនៅ ក្នុងភូមិស្ថិតនៅក្នុងទឹកដីរំដោះ ដូចនេះព្រះសង្ឃក្នុងវត្ដមិនអាច នៅបានទេ អង្គការបង្ខំឱ្យសឹកទាំងអស់។ ពេលសឹកមកវិញ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧២ បានចូល បម្រើយោធាខែ្មរក្រហមតាមការឃោសនារបស់ប្រធានឃុំ។ ភឿន ចេញពីផ្ទះទៅ ធ្វើជាយោធាខែ្មរក្រហមមិនដែលឃើញ ត្រឡប់មកលេងស្រុកកំណើតវិញទេ និងបងប្អូនពីរនាក់ផេ្សង ទៀតដែលបានចូលបម្រើចលនាខែ្មរក្រហមដូច ភឿន ដែរ
ក៏បាត់ឈឹងទាំងអស់មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ភឿន ជាយោធានៅកងពល៣១០ ហើយត្រូវអង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៧។ រីឯឈ្មោះ ហឿន ត្រូវជាបងប្រុស ជំនាន់ខែ្មរក្រហម អង្គការចាត់តាំងឱ្យដើរអារឈើមកធ្វើស្ពាន រហូតដល់ធ្លាក់ខ្លួនឈឺ ដោយសារគ្មានអាហារគ្រប់គ្រាន់ ហូបតែបបរលាយគ្រាប់ពោត។ នៅក្នុងជំនាន់ ខែ្មរក្រហមធ្លាប់ឃើញយោធាចងមនុស្ស បណ្ដើរប្រហែលជា២០នាក់ យកទៅវាយចោលនៅវត្ដ និគ្រោធ ក្នុងស្រុកកងមាស។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាចងមនុស្សបណ្ដើរប្រហែលជា២០នាក់ យកទៅ វាយចោលនៅវត្ដនិគ្រោធ ក្នុងស្រុកកងមាស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា