PROMOTING ACCOUNTABILITY
Koam Pan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0245
KCI0245
|
|
Name :
ឈ្មោះ :
|
គាំ ប៉ន
|
|
Last Name :
នាមត្រកូល :
|
Koam
|
|
First Name :
នាមខ្លួន :
|
Pan
|
|
Other Name :
ឈ្មោះផ្សេង :
|
Eng
អេង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02649
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:48 years old
«បច្ចុប្បន្នអាយុ៤៨ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03070706, Kampong Cham, Kang Meas, Reay Pay, Reay
០៣០៧០៧០៦, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរាយប៉ាយ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, chief of division 310.
អឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ping.
ពីង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0245 20030319, Reap Pay Krom village, Reay Pay sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Koam Pan called Eng, biography owner.
ខេស៊ីអាយ០២៤៥ ២០០៣០៣១៩, ភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយគាំ ប៉ន ហៅ អេង ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គាំ ប៉ន ហៅ អេង ភេទស្រី អាយុ៤៨ឆ្នាំ សព្វថៃ្ងរស់នៅ ភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុក កងមាស ខេត្ដកំពង់ ចាម។ ប៉ន មានឪពុកឈ្មោះ គាន់ គាំ ម្ដាយឈ្មោះ ប៉ិច ប៉ុន មានបងប្អូន៨នាក់ ប្រុស៤ស្រី៤។ ប៉ន កាលពីតូចមិនបានចូល សាលាដើម្បីរៀនសូត្រទេ ព្រោះគ្រួសារមានជីវភាពក្រ លំបាក ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយ ឪពុកម្ដាយជំពាក់
លុយចិន យកដីទៅបញ្ចាំ ប៉ន ក៏សមេ្រចចិត្ដដើរស៊ីឈ្នួលដើម្បី យកលុយមកលួសយកដីវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រជាជននៅភូមិនេះក្លាយជា តំបន់រំដោះ មានយុវជនយុវនារីជាច្រើនបានស្ម័គ្រ ចិត្ដធ្វើជា យោធា តែមានអ្នកខ្លះក៏ក៏មិនចង់ចូលធ្វើជាយោធាដែរ។ នៅឆ្នាំ១៩៧៣ មានការជ្រើស រើសចុចឈ្មោះ យកទៅ មិនបានស្ម័គ្រដោយខ្លួនឯងទេ កាលនោះមានអាយុ១៩ឆ្នាំ ប្រធានភូមិឈ្មោះ សេង ជាអ្នកនាំឱ្យចូល តែឪពុកម្ដាយមិនចង់ឱ្យកូនចូលទេ ព្រោះកូនជាស្រីផង។ ចូលដំបូងអង្គការឱ្យ នៅត្រឹម ពាមជីកង លុតដុំនៅវត្ដជើងពៃ្រ រួចហើយបញ្ជូនទៅ សមរភូមិមុខជួយសែងអ្នករបួសអ្នកស្លាប់ និងជួយជញ្ជូនបាយ ជញ្ជូនគ្រាប់ដើរកាត់ពៃ្រ មានមនុស្សចូលតស៊ូវាយជាមួយទាហាន លន់ នល់ រាប់ រយនាក់រាប់ពាន់នាក់។ ពីរខែក្រោយមកទៀត អង្គការ បង្ហាត់ឱ្យហាត់រៀនក្បួនទ័ព ឱ្យលូនក្រាប ហាត់ បាញ់ចេះ ដឹងគ្រាប់គ្រាន់ហើយ អង្គការបញ្ជូនចូលទៅក្នុងកងពល ៣១០ប្រធានកងពលឈ្មោះ អឿន។ ក្រោយមកទៀតអង្គការ មានគោលដៅវាយចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ តាមព្រែកពៅ្ន វាយដល់ផ្ទះ១០០ខ្នងហើយចូលដល់ទីក្រុង ភ្នំពេញនៅឆ្នាំ១៩៧៥។ ពេលនោះ ប៉ន បានឃើញប្រជា ជន ជម្លៀសចេញពីលំដា្ឋនរបស់ពួកគេ មើលទៅវេទនាណាស់ ខ្លះធ្វើដំណើរចាកចេញទៅខ្លះមិនចង់ទៅ ត្រូវយោធាខែ្មរក្រហម វាយធ្វើបាប។ ពេលប្រជាជនចាកចេញទីក្រុងភ្នំពេញអស់ហើយ ពេលនោះ មានយោធានិងកម្មាភិបាលខែ្មរក្រហមរស់នៅ ប៉ន ត្រូវប្រធានអង្គភាព ឈ្មោះ ភាព ចាត់តាំងឱ្យដើរ បោសសម្អាតផ្ទះ សំបែងនៅម្ដុំទួលគោក។ ក្រោយមកទៀត ប៉ន ត្រូវបានចូល ទៅអង្គភាពកាត់ដេរ ខោអាវឱ្យកងទ័ព ក្រៅពីកាត់ដេរមាន ពេលខ្លះអង្គការបង្ហាត់ឱ្យរៀនគ្រវីផ្កាា រៀនស្រែជ័យឃោស ពេលសមេ្ដចសីហនុ យាងមកតាមព្រលានយន្ដហោះពោធិចិនតុង ទាំងប្រុសទាំងស្រីត្រូវតែទៅទទួល អបអរសាទរ កាលនោះមិនមែន សេ្លÃៈកពាក់ខោអាវខ្មៅទេ ប្រធានអង្គភាពឱ្យដោះចេញដូរសម្លៀក បំពាក់ថ្មីៗមានអាវបាក់និងហូល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលមកដល់ ប៉ន បានរត់ កាត់ខេត្ដកំពង់ឆ្នាំ ខេត្ដ ពោធិសាត់ ខេត្ដបាត់ដំបង ដល់ស្រុកសំឡូតបានមួយរយៈ ពេលខ្លីក៏សមេ្រចចិត្ដ រកផ្លូវមកស្រុកកំណើតវិញ ពេលនោះ ប៉ន បានមកដល់ផ្ទះវិញនៅឆ្នាំ១៩៧៩ សព្វថៃ្ងប្រកបរបរធ្វើ ស្រែចម្ការ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”