Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0244
KCI0244
Name :
ឈ្មោះ :
ម៉ម ថោង
Last Name :
នាមត្រកូល :
Mam
First Name :
នាមខ្លួន :
Thong
Other Name :
ឈ្មោះផ្សេង :
Sreang
ស្រ៊ាង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01982
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 20 years old Age at time of inte
អាយុ ២០ ឆ្នាំ អាយុ ៥០ ឆ្នាំ កើតឆ្នាំម្សាញ់
Home Village :
ភូមិកំណើត/ទីលំនៅ :
03070706, Kampong Cham, Kang Meas, Reay Pay, Reay
០៣០៧០៧០៦, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរាយប៉ាយ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0244 20030319, Reay Pay Krom village, Reay Pay sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Mam Thong called Sreang disappear.Interviewed with Mam Thong's elder sister called Mam Nang.
ខេស៊ីអាយ០២៤៤ ២០០៣០៣១៩, ភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ម ថោង ហៅ ស្រ៊ាង បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងស្រីឈ្មោះ ម៉ម ណាង។
Summary :
សេចក្ដីសង្ខេប :
ម៉ម ថោង ហៅ ស្រ៊ាង ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ម៉ម ណាង អាយុ៥៤ឆ្នាំ ត្រូវជា បងស្រី។ ថោង មានឪពុកឈ្មោះ ញ៉ែម ម៉ម ម្ដាយឈ្មោះ ជី ជៀក មានបងប្អូន៥នាក់ ស្រី២ ប្រុស៣ មានស្រុកកំណើតនៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្ដកំពង់ចាម។ ថោង កាលពីតូចរៀននៅសាលាបឋមសិក្សា រាយប៉ាយត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ពេលរៀនពេលកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ ដោយ សារភូមិឃុំក្លាយ ជាតំបន់រំដោះរបស់ខែ្មរក្រហម ដូចនេះ ថោង និងមិត្ដភក្ដិជា ច្រើននាក់ទៀត បាននាំគ្នា ចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈឈ្មោះ សុខ។ ពេលចូលធ្វើជាយោធាអង្គការបញ្ជូនទៅសមរភូមិ មុខរហូតដល់ស្រុកបាធាយ ម្ដុំផ្អាវ។ នៅឆ្នាំ១៩៧៤ ត្រូវរបួសត្រង់ស្មា ទៅដេកសម្រាកមន្ទីរពេទ្យ ខាងរំដោះនៅក្នុងពៃ្ររយៈពេលមួយខែអង្គការបញ្ជូនទៅ សមរភូមិម្ដងទៀត។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមឡើង កាន់អំណាចមិនបានត្រឡប់មកលេងស្រុកកំណើតវិញទេ បានត្រឹមសរសេរសំបុត្រ ប្រាប់ថា ចាកចេញពីផ្អាវទៅ នៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៨ បានសរសេរសំបុត្រប្រាប់ថា អង្គការ បានបញ្ជូនចេញពីភ្នំពេញទៅកាន់ភូមិភាគបូព៌ាវិញ ពេលកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា ប្រទេសមាន សិទ្ធសេរីភាពឡើងវិញក៏មិនឃើញប្អូនត្រឡប់មកស្រុកកំណើតវិញបាត់រហូតដល់ពេលនេះ។ រីឯ ណា ជំនាន់ខែ្មរក្រហម អង្គការ ចាត់តាំងឱ្យគាស់គល់ឈើ កាប់ពៃ្រ ជាន់រហាត់ទឹក ច្រូតស្រូវលើក ភ្លឺស្រែ ធ្វើការងារគ្មានពេលសម្រាក អាហារហូបចុកមិនបានគ្រប់ គ្រាន់។ នៅឆ្នាំ១៩៧៦៧៧ ធ្លាប់ ឃើញកងសន្ដិសុខចាប់ អតីតទាហាន លន់ នល់ អ្នកចេះដឹងមួយចំនួន២០ទៅ៥០នាក់ យកទៅដាក់នៅ មន្ទីរសន្ដិសុខសន្សើមដួច មិនឃើញត្រឡប់ មកវិញទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញកងសន្ដិសុខចាប់អតីតទាហាន លន់ នល់ ពី២០ទៅ៥០ នាក់យកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា