Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0246
KCI0246
Name :
ឈ្មោះ :
ជុន គឹមហុង
Last Name :
នាមត្រកូល :
Chun
First Name :
នាមខ្លួន :
Kim Hong
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08546
អាយ០៨៥៤៦
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 17 years old
អាយុ ១៧ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03071106, Kampong Cham, Kang Meas, So Korng, Kdei
០៣០៧១១០៦, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំសូរគង ភូមិក្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Medical Unit No. 98, Phnom Penh
អង្គភាពពេទ្យ៩៨ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone, No. 12 Region, Phnom Penh
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical Woman.
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0246 20030307, Kdei village, So Korng sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Chun Kim Hong called Neary Heng disappeared. Interviewed with Chun Kim Hong's mother. called Seng Yy
ខេស៊ីអាយ០២៤៦ ២០០៣០៣០៧, ភូមិក្តី ឃុំសូរគង ស្រុក កងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់ សំគាល់ៈ ជុន គឹមហុង ហៅ នារីហេង បាត់ខ្លួន។ ជួបសម្ភាស ជាមួយម្តាយឈ្មោះ សេង យី។
Summary :
សេចក្ដីសង្ខេប :
Chun Hong, alias Heng, female, disappeared. Interviewed with his 80-year-old mother, Seng Yi; Hong's father was Chun and his mother is Yi. Hong has only two siblings, and he was born in Kdei village, So Korng sub-district, Kang Meas district, Kampong Cham province. When he was a child, Hong studied until grade 8 [in the old system] in Peam Chy Khang secondary school. It was because there was a coup in 1970 that Hong stopped studying. After leaving school for a period, he left home without telling his parents. It was probably in 1971 that Hong left home because his friends enticed him to go with them. At that time, Hong was only 17 years old. When he first joined the revolution, Hong was only in Peam Chy Khang, working as a medical staff. After that, Hong visited home. While staying home with his family, his mother asked him not to go back, but he refused. Since returning, Hong has been disappeared until now. And, no one knew where he lived or where he was killed because he didn't come back. According to his biography, Hong was arrested by Angkar in hospital 98 on January 6, 1977 while his mother, Yi, during the Khmer Rouge regime from 1975 to 1979, was assigned to farm in rice field, and there wasn't enough food to eat; in addition, she also saw militiamen walk people, but she doesn't know where these people have been taken to. Nowadays, Yeay [grandmother] is 80 years old and has only two children, all of whom were unfortunately disappeared in the KR regime. Yeay [grandmother] lives alone because her husband has already passed away.
ជុន ហុង ហៅ ហេង ភេទស្រី បាត់ខ្លួន។ ជួបជាមួយឈ្មោះ សេង យី អាយុ៨០ត្រូវជាម្ដយ។ ហុង មានឪពុកឈ្មោះ ជុន ម្ដាយឈ្មោះ យី មានបងប្អូនតែពីរនាក់ស្រី១ប្រុស១ មានស្រុកកំណើត នៅភូមិក្ដី ឃុំសូរគង ស្រុកកងមាស ខេត្ដកំពង់ចាម។ ហុង កាលពីតូចរៀននៅសាលាអនុវិទ្យាល័យ ពាមជីកងត្រឹមថ្នាក់ទី៨ឪចាស់ឱ។ ឈប់រៀននៅពេលកើត មានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ឈប់រៀន មកនៅផ្ទះបានតែ ប៉ុន្មានខែស្រាប់តែចេញបាត់ពីផ្ទះមិនបានប្រាប់ឪពុកម្ដាយឱ្យ
បានដឹងទេ។ ចេញទៅ ប្រហែលជាឆ្នាំ១៩៧១ ទៅជាមួយមិត្ដ ភក្ដិអូសទាញ កាលនោះអាយុទើបតែ១៧ឆ្នាំ។ ចូលដំបូងនៅ ត្រឹមពាមជីកងធ្វើពេទ្យខែ្មរក្រហម។ ក្រោយមកកូនឈ្មោះ ហុង ធ្លាប់មកលេងផ្ទះដែរ ពេលនោះ ម្ដាយឃាត់មិនឱ្យទៅវិញតែកូន មិនព្រមនៅ។ ពេលត្រឡប់ទៅវិញ ក៏បាត់ដំណឹងរហូតដល់ពេល នេះ មិនដឹងជាទៅរស់នៅឯណា ស្លាប់ឯណាក៏មិនដឹង ព្រោះមិន ឃើញត្រឡប់មកវិញ។ បើតាមប្រវត្ដិរូប ហុង ត្រូវអង្គការចាប់ ខ្លួននៅមន្ទីរពេទ្យ៩៨ ថៃ្ងទី៦ខែមករាឆ្នាំ១៩៧៧។ រីឯ ម្ដាយឈ្មោះ យី ពីឆ្នាំ ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការ ហូបចុកមិនបានគ្រប់គ្រាន់ ហើយធ្លាប់ឃើញកង ឈ្លបបណ្ដើរមនុស្សតែមិនបានដឹងថាយកទៅខាងណាទេ សព្វថៃ្ងលោកយាយមានអាយុ៨០ហើយ មានកូនតែពីរនាក់ ហើយបាត់ខ្លួនជំនាន់ខែ្មរក្រហមទាំងអស់ លោកយាយរស់តែម្នាក់ ឯង ព្រោះប្ដីស្លាប់ មុនបាត់ហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា