Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0250
KCI0250
Name :
ឈ្មោះ :
សុក និន
Last Name :
នាមត្រកូល :
Sok
First Name :
នាមខ្លួន :
Nin
Other Name :
ឈ្មោះផ្សេង :
Phann
ផាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09861
អាយ០៩៨៦១
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 49 years old Notes: Year
អាយុ ៤៩ ឆ្នាំ កើតឆ្នាំមមែ
Home Village :
ភូមិកំណើត/ទីលំនៅ :
030708?? Kampong Cham, Kang Meas, Rorka-a, Svay Sr
០៣០៧០៨?? ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរកាអារ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military unit, Division 310, Phnom Penh
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh Notes: Tuol Kork
មជ្ឈិម, ១២, ភ្នំពេញ ទួលគោក
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Superiors :
ថ្នាក់លើ :
Notes:Oeun,Voeung.
អឿន ,វឿង។
Associates :
អ្នកពាក់ព័ន្ធ :
Hoeun.
ហឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0250 20030322, Svay Sranoh village, Rorka-a sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Sok disappeaed. Interviewed with Sok Nin's mother called Khiev Yen.
ខេស៊ីអាយ០២៥០ ២០០៣០៣២២, ភូមិស្វាយស្រណោះ ឃុំ រកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សុក និន បាត់ខ្លួន។ ជួប សម្ភាសជាមួយម្តាយឈ្មោះ ខៀវ យ៉េន។
Summary :
សេចក្ដីសង្ខេប :
Sok Nin, alias Phann, male, disappeared. Interviewed with his 78-year-old mother, Khiev Yen; Nin's father was Tong Nal and he had 4 siblings [3 girls and 1 boy]. Nin was born in Svay Sranoh village, Rorka-A sub-district, Kang Meas district, Kampong Cham province. When he was a child, Nin went to Svay Sranoh primary school, but no one knew which grade he was. After leaving school, Nin became a monk in Svay Sranoh pagoda. Nin then left the monkhood because there was a coup to overthrow Samdach Sihanouk in 1970. It was in 1971 that Nin volunteered to join the revolution as the KR soldier. When he first joined the revolution, Nin was Oeun's courier who was the chief of the division 310. It was in 1975 that the KR took control all over the country, and Nin came back to his home village; in addition, he also took his mother and younger sister whose names were Yim and Yeom, and his younger sisters went to school with other cadres' children because they were still small. When Nin's mother was in Phnom Penh, she was a chef. After she cooked rice for the Military Unit for three or four months, she returned to her home village because her daughter Yoeun was alone in the home village. Both of his younger sisters still lived in Phnom Penh. While studying letters, they were working in the office. At that time, Hoeun who was Nin's cousin worked in Phnom Penh as well. In 1977, Hoeun, Yim and Yeong knew that Angkar arrested their elder brother, Nin, accused of being bad attitude (Morality). About a month later, Angkar also arrested his younger sisters Yim and Yeom, but Hoeun wasn't arrested. After that, Oeun returned to her home village.
សុក និន ហៅ ផាន់ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខៀវ យ៉េន ត្រូវជាម្ដាយអាយុ៧៨ ឆ្នាំ។ និន មានឪពុកឈ្មោះ តុង ណាល់ មានបងប្អូន៤នាក់ ស្រី៣ប្រុស១ មានស្រុកកំណើតនៅភូមិ ស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្ដកំពង់ចាម។ និន កាលពីតូចរៀននៅសាលាបឋម សិក្សាស្វាយស្រណោះតែមិន ដឹងដល់ត្រឹមថ្នាក់ណាទេ ពេលឈប់រៀនធ្លាប់បានបួសជាព្រះសង្ឃ នៅវត្ដ ស្វាយស្រណោះ។ និន សឹកមកវិញដោយសារកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ដំបូងបានធ្វើ ជានិរសាឱ្យឈ្មោះ អឿន ជាប្រធានកងពល៣១០។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចទូទាំងប្រទេស និន ឃើញ វិញមកលេងស្រុកកំណើត ហើយបាននាំម្ដាយនិងប្អូនស្រីពីរនាក់ មានឈ្មោះ យីម មួយទៀត ឈ្មោះ យឹម ដោយប្អូនទាំងពីរនៅតូច និន បានឱ្យចូលសាលារៀនជាមួយកូនកម្មាភិបាលផេ្សងទៀត។ ម្ដាយ របស់ និន ក៏បានមកដល់ភ្នំពេញ ធ្វើជាអ្នកដាំបាយឱ្យអង្គភាពយោធាបានប្រហែលជាបីទៅបួន ខែ ក៏ត្រឡប់មកស្រុក កំណើតវិញ ព្រោះកូនស្រីឈ្មោះ យឿន នៅស្រុកកំណើត ម្នាក់ឯង។ ប្អូនពីរ នាក់ ឈ្មោះ យីម និង យឹម រស់នៅ ភ្នំពេញដដែល ពេលនោះរៀនអក្សរផងនិងចូលបម្រើក្នុងមន្ទីរ ផង កាលនោះមានឈ្មោះ ហឿន ម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយជា មួយ និន ធ្វើការនៅភ្នំពេញ ដែរ។ នៅឆ្នាំ១៩៧៧ ឈ្មោះ ហឿន ឈ្មោះ យីម និង យឹម បានដឹងថា អង្គការចាប់ខ្លួនបងប្រុស ឈ្មោះ និន ដោយអង្គការចោទថា មានខុសសីលធម៌។ ប្រហែលជាមួយ ខែក្រោយមក អង្គការបាន ចាប់ខ្លួន ប្អូនស្រីឈ្មោះ យីម និង ឈ្មោះ យឹម ទៀត នៅសល់តែឈ្មោះ ហឿន ម្នាក់ទេ ដែល អង្គការ
មិនបានចាប់ខ្លួន ហើយសព្វថៃ្ងបានវិញមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Khiev Yen knew that people were mistreated and killed in the Khmer Rouge Regime
ដឹងថា ជំនាន់ខែ្មរក្រហមធ្វើបាបមនុស្សនិងយកមនុស្សទៅសម្លាប់ ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា