Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0256
KCI0256
Name :
ឈ្មោះ :
ម៉ែន កេត
Last Name :
នាមត្រកូល :
Men
First Name :
នាមខ្លួន :
Ket
Other Name :
ឈ្មោះផ្សេង :
រ៉ែម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08120
អាយ០៨១២០
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Notes: Year of the Rooster
កើតឆ្នាំរកា
Home Village :
ភូមិកំណើត/ទីលំនៅ :
030708?? Kampong Cham, Kang Meas, Rorka-a, Svay Sr
០៣០៧០៨?? ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរកាអារ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military Unit
អង្គភាពយោធា
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Associates :
អ្នកពាក់ព័ន្ធ :
San Roeun,En.
សន រឿន,អេន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0256 20030323, Svay Sranoh village, Rorka-a sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Men Ket disappeared. Interviewed with Men Ket's elder brother called San Roeun.
ខេស៊ីអាយ០២៥៦ ២០០៣០៣២៣, ភូមិស្វាយស្រណោះ ឃុំ រកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ែន កេត បាត់ខ្លួន។ ជួបសម្ភាសជា មួយបងប្រុសឈ្មោះ សន រឿន។
Summary :
សេចក្ដីសង្ខេប :
Men Ket, alias Rem, male, disappeared. Interviewed with his 53-year-old elder brother, San, and his 78-year-old mother, Au Hoeung; Ket៌s father was Men San; in addition, he has two siblings. Ket was born in Svay Sranoh village, Rorka-A sub-district, Kang Meas district, Kampong Cham province. When he was a child, Ket didn៌t go to school because his parents brought to stay with monks in the pagoda so that he could study there. Ket then became a monk for two years in Rorka-A sub-district. It was in 1971 that Ket left the monkhood because there was a civil war between the Khmer Liberation and the Lon Nol Republic Regime. In 1971, it was seen that there were hundreds of Vietcong soldiers coming into Svay Sranoh village, knowing that these Vietcong soldiers cooperated with the Khmer Rouge soldiers. It was until 1973 that these Vietcong soldiers disappeared from Cambodia. In 1973, Ket volunteered to be the Khmer Rouge soldier because he replaced his elder brother, Roeun, who was responsible to serve the Khmer Rouge Movement. When he first joined the Revolution, Ket was sent to the battlefield near Cham Kar 30, and he visited home only one time. Since returning, Ket has been disappeared until now. It was even the Khmer Rouge got the victory in 1975, Ket has still disappeared. No one knew whether he is dead or alive, and where he lives. According to his biography, Ket was a soldier as sub-leader, and his biography was recorded in 1976 while his mother Hoeung, during the Khmer Rouge from 1975 to 1979, was assigned Angkar to farm in rice field without having enough food to eat. It was in 1977 that Hoeung saw militiamen capture new people, Cham people [Muslim people] and Yuon people [Vietnamese] to be killed.
ម៉ែន កេត ហៅ រ៉ែម ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ សន រឿន អាយុ៥៣ឆ្នាំ ត្រូវជាបងប្រុស ជួបជាមួយម្ដាយឈ្មោះ អ៊ូ ហឿង អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយ។ កេត មានឪពុក ឈ្មោះ ម៉ែន សន មានបងប្អូនពីរនាក់ មានស្រុកកំណើតនៅភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកង មាស ខេត្ដកំពង់ចាម។ កេត កាលពីតូចមិនបានរៀនសាលាទូទៅទេ គឺឪពុកម្ដាយបានយកទៅផ្ញើរជា មួយព្រះសង្ឃដើម្បីបានរៀនសូត្រ ក្រោយមកទៀត កេត បានបួសជាព្រះសង្ឃបានចំនួនពីរវស្សានៅ រកាអារ។ នៅឆ្នាំ១៩៧១ សឹកមកវិញដោយសារតែសង្គ្រាមកើតឡើងរវាង ខែ្មររំដោះនិងជាមួយខែ្មរ របបសាធារណរដ្ឋលោក លន់ នល់។ នៅឆ្នាំ១៩៧១ ឃើញមានទាហានយៀកកុងចូលមករស់នៅភូមិ ស្វាយស្រណោះជាច្រើនរយនាក់ ដោយបានដឹងថា ទាហានយួន ទាំងនោះបានសហការជាមួយយោធា ខែ្មរក្រហមរហូតដល់ឆ្នាំ១៩ ៧៣ ទើបបាត់ទាហានយៀកកុងអស់ទៅវិញ។ នៅឆ្នាំ១៩៧៣ កេត បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមដោយសារ តែទៅជំនួសបងប្រុសឈ្មោះ រឿន ដែលភារកិច្ច ចូលបម្រើចលនា ខែ្មរក្រហម។ កេត ចូលធ្វើជាយោធាដំបូងអង្គការបញ្ជូនចូលទៅ សមរភូមិម្ដុំចម្ការ សាមសិបហើយធ្លាប់មកលេងផ្ទះបានតែម្ដងទេ ពេលត្រឡប់ទៅវិញបាត់ឈឹងរហូត ទោះបីខែ្មរក្រហម ទទួល ជ័យជម្នះនៅឆ្នាំ១៩៧៥ក៏គ្មានដំណឹង រហូតដល់វៀតណាមចូល មកនៅឆ្នាំ១៩៧៩ ក៏គ្មានដំណឹង ថាស្លាប់ឬរស់នៅទីណាទេ។ បើតាមប្រវត្ដិរូប កេត ជាយោធាមានឋានៈត្រឹមអនុក្រុម ហើយបានធ្វើ ប្រវត្ដិរូបនៅឆ្នាំ១៩៧៦។ រីឯ ឈ្មោះ ហឿង ត្រូវជាម្ដាយ ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការ ចាត់តាំងឱ្យធ្វើស្រែចម្ការហូបមិនបានគ្រប់គ្រាន់ទេ ប្ដី ឈ្មោះ សន ធ្លាក់ខ្លួនឈឺដល់ស្លាប់ដោយ សារតែអត់មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ ហឿង ឃើញកងឈ្លបចាប់ប្រជាជនថ្មី ខែ្មរ ឥស្លាមនិងប្រជាជនយួនយកទៅសម្លាប់ចោល។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
San eye witnessed militiamen captured and killed new people, Cham people [Muslim people] and Yuon pe
ឃើញកងឈ្លបចាប់ប្រជាជនថ្មី ខែ្មរ ឥស្លាមនិងប្រជាជនយួនយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា