Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0097
TKI0097
Name :
ឈ្មោះ :
សុខ សឿន
Last Name :
នាមត្រកូល :
Sokh
First Name :
នាមខ្លួន :
Soeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02750
អាយ០២៧៥០
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 15 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21090318 Takeo, Tram Kak, Kus, Ta Lakk Tbaung
២១០៩០៣១៨ តាកែវ, ត្រាំកក់, គុស, តាលាក់ត្បូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Chief of Village selected Soeun to teach children in the village~Worker who made coconut oil at Phno
ប្រធានភូមិចាត់តាំងអោយ សឿន បង្រៀនកេ្មងនៅក្នុង ភូមិ~កម្មករធ្វើបេ្រងដូង នៅភ្នំឌិន~សឿន ត្រូវបានផ្លាស់ ធ្
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ការដ្ឋានស្រែអំបិល
DK Zone 75-79 :
តំបន់ DK 75-79 :
នីរតី (៤០៥) ខេត្ដកំពត
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
នារីស្រែអំបិល
Superiors :
ថ្នាក់លើ :
Ang, Chief of coconut oil sector, 1973????~Ret, Chief of Platoon~Moeun, Chief of Division near Sre A
អាង, ប្រធានគ្រប់គ្រងកម្មករធ្វើបេ្រងដូង, ១៩៧៣????~រ៉េត, ប្រធានកងអនុសេនាតូច~មឿន, ប្រធានកងពល នៅស្រែអំបិ
Associates :
អ្នកពាក់ព័ន្ធ :
Him, Chief of Village, 1972????. Non, Chief of Village, 1972????. Moeun, Worker of salt farm in Kamp
ហ៊ីម, ប្រធានភូមិ, ១៩៧២????~ណន់, ប្រធានភូមិ, ១៩៧២????~មឿន, កម្មករធ្វើអំបិល នៅកំពតជាមួយ សឿន, ១៩៧៣????១
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0097 20030313 Ta Leak Tbaung village, Kus subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Sokh Soeun, biography owner.
ធីខេអាយ០០៩៧ ២០០៣០៣១៣ ភូមិតាលាក់ត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សុខ សឿន ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សុខ សឿន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិតាលាក់ត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។ សឿន ចូលបដិវត្ដន៍នៅថៃ្ងទី៦ ខែមករា ឆ្នាំ១៩៧២ នៅមន្ទីរសំរោង តាមរយៈសមមិត្ដ ហ៊ីម មូលហេតុដែលចូលបដិវត្ដន៍មកពីមើលឃើញការជិះជាន់មកលើវណ្ណៈក្រីក្រធ្ងន់ធ្ងរបំផុត ដូចេ្នះខ្ញុំត្រូវតែ ធ្វើបដិវត្ដន៍ទើបរំដោះវណ្ណៈក្រី ក្របាន។ សឿន ចេញបដិវត្ដន៍ដំបូង គេឱ្យបង្ហាត់កុមារនៅក្នុងភូមិ ឱ្យកុមារធ្វើការទាំងយប់ ទាំងថៃ្ង និងនៅមើលថែកុមារា និងកុមារី និងបង្រៀនអក្សរដល់កុមារទាំងអស់ នោះព្រោះសឿនរៀនបានត្រឹម ថ្នាក់ទី៧ឪចាស់ឱ។ សឿន បង្ហាត់អក្សរដល់កេ្មង ហើយឱ្យកេ្មងៗដាំ ដំណាំ ដូចជាសៃ្ព ឱ្យជួយច្រូតស្រូវប្រជាជន និងមើលគោផង។ សឿន គេឱ្យគ្រប់គ្រងមន្ទីរកុមារ តូចៗ ដែលអង្កាការគេឱ្យមានសាលា រៀន គេទិញជ្រូក ឱ្យមើលថែគោ ដាំដំណាំ និងឱ្យកនែ្លងស្នាក់នៅ ដាំបាយឱ្យកេ្មងៗហូប ដែលកេ្មងៗទាំងនោះចាប់ពីអាយុ៧ឆ្នាំ១០ឆ្នាំ។ នៅពេលដែលមានកេ្មងៗឈឺ សឿន ត្រូវប្រាប់ទៅដល់ ភូមិ ឃុំ និងឪពុកម្ដាយគេដើម្បីទៅមើលថែកូន បន្ទាប់ពីជាត្រូវមក រៀន វិញ។ បន្ទាប់ពីមើលកេ្មងៗ សឿន គេឱ្យទៅនៅភូមិស្រែ ជំរៅ ក្នុងឃុំតាភេម នៅចុងឆ្នាំ១៩៧២ គឺទៅដាំដំណាំ ច្រាស់ស្លឹក ត្នោត បិតស្លឹកត្នោត ច្រូតស្រូវ ទូលកណ្ដាប់ ដែលនៅក្នុងកងចល័ត នារី បានរយៈពេល៤៥ខែ ក្រោយមកចេញទៅភ្នំឌិន គេឱ្យដើរ រើសដូងទុំ យកមកស្លរយកបេ្រង ហើយមាននារីផេ្សងៗរែកក្រូចថ្លុង ដាក់ទូក ថាយកទៅឱ្យកងទ័ពនៅមុខ ហើយប្រធានដែលគ្រប់គ្រង ឈ្មោះបងអាង(ស្រី)។ មិត្ដភក្ដិរបស់សឿន ម្នាក់ស្លាប់ដោយសារ ជំងឺគ្រុនចាញ់នៅភ្នំដិនហ្នឹង ពេល ដែលយើងឈឺមានពេទ្យគេ ព្យាបាលតែគេប្រើថ្នាំខែ្មរ ដូចជាវល្លិ៍ពេជ្រ ផែ្លចេក ដើមស្ដៅសេ្ងារ ឱ្យហូប ល្វីងៗត្រជាក់ទៅខ្លះក៏ជា ខ្លះមិនជាគ្មានកំលាំងទប់ក៏ស្លាប់ ទៅ។ សឿន នៅភ្នំដិនហ្នឹងរយៈពេល១ឆ្នាំ បានចេញទៅកំពត នៅអង្គភាពស្រែអំបិលរដ្ឋ (កំពតជនចំរើន) ពេលទៅដល់កំពត ធ្វើអំបិល ហើយ ការងារនៅស្រែអំបិលលំបាកជាងនៅភ្នំដិន។ ដោយធ្វើអំបិលគេឱ្យបុកបង្ហាប់ដី អូសទឹកព្រោះអត់មាន គោយក កំលាំងមនុស្សអូសពីស្រែមួយទៅស្រែមួយ កកូរទឹកឱ្យបៃ្រហ្នឹងទី១ ហើយទី២គឺពេលយប់បុក អង្គប់ឱ្យហាប់ដូចចាក់បេតុងឱ្យរឹង ទើប បញ្ចូលជាអំបិលបាន។ ប្រធានកងវរៈធំបងអាង ឯប្រធាន កងពលឈ្មោះបងមឿន។ សឿន នៅស្រែអំបិលគេឱ្យសំរាក មួយល្ងាចដើម្បីប្រជុំមេទ្ទីងដាក់មេក្រូ ដោយគេឱ្យទៅអង្គុយតំរង់ជួរស្ដាប់គេ គេនិយាយពីសង្គមចាស់ សង្គមបដិវត្ដន៍ ឱ្យយើងកប់សង្គមចាស់ ចោលហើយលើស្ទួយសង្គម បដិវត្ដន៍ថ្មី។ សឿន ធ្លាប់ឃើញគេដកមនុស្សឈ្មោះបងស៊ន(ស្រី) គាត់ជាកងវរសេនាតូច គាត់ធ្វើខុសគេយកទៅភ្នំពេញ ហើយអត់ ឃើញមកវិញទេ។ ចំពោះការហូប ចុកនៅស្រែអំបិល គឺបាយ លាយជាមួយពោតមួយៗ ហើយនិងសំលរព្រលិតគេចាក់ដាក់ពាង ពេលខ្លះ បាយលាយ ជាមួយល្ហុង បើថៃ្ងណារកបនែ្លបានគឺប្ដូរលាយ ជាមួយល្ពៅ។ ពេលឈប់សំរាកពីធ្វើអំបិលគឺ ទៅកាប់គាស់ពៃ្រ ដំបូក ឱ្យយើងដាំពោត ហើយគណៈកងឈ្មោះបងរ៉េត(ស្រី)។ សឿន នៅធ្វើការនៅ ស្រែអំបិលរហូតដល់ពេលដែលវៀតណាម ចូល ទើបត្រឡប់មកស្រុកកំណើតនិងរស់នៅស្រុកកំណើត រហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា