Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0102
TKI0102
Name :
ឈ្មោះ :
ហម គង់
Last Name :
នាមត្រកូល :
Ham
First Name :
នាមខ្លួន :
Kung
Status :
ស្ថានភាព :
Disappeared
ចាប់ខ្លួន
CBIO ID :
លេខ CBIO :
K00507
ខេ០០៥០៧
Gender :
ភេទ :
Male
Home Village :
ភូមិកំណើត/ទីលំនៅ :
2107409 Takeo, Samrong, Chum Reh Pen, Kansaom Khle
២១០៧០៤០៩ តាកែវ, សំរោង, ជំរេះពេន, កន្សោមខែ្លង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Ham Kung volunteered to work as a soldier
ហម គង់ ចូលធ្វើទ័ព
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0102 20020918 Kansaom Khleng village, Chum Reh Pen subdistrict, Samrong district, Takeo province. Interviewed by Dara. P Vanthan, Ysa Osman and Phann Sochea. Notes: Ham Kung disappeared since joining the revolution in 1973. Interviewed with his elder brother called Ham Chhin.
ធីខេអាយ០១០២ ២០០២០៩១៨ ភូមិកន្សោមខែ្លង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា អ៊ីសា ឧស្មាន និង ផាន់ សុជា កំណត់សំគាល់ៈ ហម គង់ បាត់ខ្លួនចាប់តាំងពីចូលបំរើបដិវត្តន៍ក្នុងឆ្នាំ១៩៧៣។ ជួបសម្ភាសជាមួយបងប្រុស ឈ្មោះ ហម ឈិន
Summary :
សេចក្ដីសង្ខេប :
ហម គង់ ភេទប្រុស អាយុ១៨ឆ្នាំ កើតនៅភូមិកន្សោមខែ្លង ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ។ គង់ បាត់ខ្លួន ជួបសំភាសន៍ ជាមួយ ហម ឈិន អាយុ៦៤ឆ្នាំ ជាបងប្រុស។ គង់ ចេញទៅធ្វើ ជាទ័ពហើយក៏មិនដែលបានទទួលដំណឹងរបស់គង់ដែរ។ ចំពោះ ឈិន នៅក្នុងសម័យ ខែ្មរក្រហមគេឱ្យគាត់ទៅតាមកងរែកបាយ ដឹកអង្ការទៅមុខសំរាប់កងទ័ពនៅខាងមុខ ដោយដឹកតាមរទេះ ពេលខ្លះរែកដីធ្វើជី រែកដីដំបូក។ ចំណែកការហូបចុកគឺមិនគ្រប់គ្រាន់ ហូបតែបបររាវៗ ហើយជាមួយ នឹង សម្លរព្រលិតជាមួយកូនត្រី ជញ្ជាត់ ហើយយូរៗបានបាយហូបម្ដង។ ឯគ្រួសាររបស់ឈិន គឺទៅធ្វើការតាមកងហើយកូនដែលតូចៗទើបអាចនៅជាមួយម្ដាយ បើកូនអាយុ៥ឆ្នាំឡើងគឺទៅកង កុមារ ជួយជញ្ជូនកព្រា្ចាំង រើសអាចម៍គោ ហើយបើម្ដាយទៅធ្វើការឯណាគឺកូនតូចទៅតាមម្ដាយ ឈិន មិនបានរស់នៅជុំគ្រួសារទេ គឺទៅតាមកងរៀងៗខ្លួន។ ឈិន មិនដែលឃើញគេសម្លាប់មនុស្ស ឬរណ្ដៅសាកសពទេ តែឈិនដឹងថាគេយកមនុស្សទៅបាត់ ហើយគេយកតែពេលយប់ ឬពេលល្ងាចទេ។ ប្រធានភូមិឈ្មោះ តានៅ មកពីភូមិស្វាយរុន, បងចិន មកពីភូមិទួលចិន, តាអិន មកពីភូមិខ្វាល និងសឿន មកពីភូមិពៃ្រស្នួល។ នៅក្នុងជំនាន់ខែ្មរក្រហម ឈិន ធ្លាប់លឺឈ្មោះតាម៉ុក ថាគ្រប់គ្រងខេត្ដតាកែវទាំងមូល តែមិនដែលឃើញមុខទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា