Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0110
TKI0110
Name :
ឈ្មោះ :
ម៉ី ងន
Last Name :
នាមត្រកូល :
Mei
First Name :
នាមខ្លួន :
Ngorn
Status :
ស្ថានភាព :
Disappeared
ចាប់ខ្លួន
CBIO ID :
លេខ CBIO :
K05300
ខេ០៥៣០០
Gender :
ភេទ :
Male
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 14 years old
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21071011 Takeo, Samrong, Slat, Srey Bandit
២១០៧១០១១ តាកែវ, សំរោង, ស្លា, ស្រីបណ្គិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Ngorn trusted his uncle, so he volunteered to work as a messenger.
ងន ស្ម័គ្រចិត្ដចូលធ្វើនិរសាតាមឪពុកមា
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពនីរសា
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
នីរសា
Associates :
អ្នកពាក់ព័ន្ធ :
Chan, Worker of Sre Ambel, 1973???? Notes: Chan is the elder sister of Ngorn who was forced to work
ចន, កម្មករធ្វើស្រែអំបិល, ១៩៧៣???? ចន ជាបងស្រីបង្កើតរបស់ ងន ដែលត្រូវបង្ខំអោយទៅធ្វើស្រែ អំបិល ហើយបាត់ខ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0110 20020913 Srey Bandit village, Sla subdistrict, Samrong district, Takeo province. Interviewed by Dara. P Vanthan, Ysa Osman, Phann Sochea. Notes: Mei Ngorn disappeared. Interviewed with My Ngorn's mother called Kang Sum.
ធីខេអាយ០១១០ ២០០២០៩១៣ ភូមិស្រីបណ្គិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា អ៊ីសា ឧស្មាន និង ផាន់ សុជា។ កំណត់សំគាល់ៈ ម៉ី ងន
បាត់ខ្លួន។ ជួបសម្ភាសជាមួយម្តាយ ឈ្មោះ កង សុំ។
Summary :
សេចក្ដីសង្ខេប :
ម៉ី ងន ភេទប្រុស អាយុ១៧ឆ្នាំ កើតនៅភូមិស្រីបណ្គិត ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ។ ងន បាត់ខ្លួន ជួបសំភាសន៍ជាមួយ កង សុំ អាយុ៦៩ឆ្នាំ ជាម្ដាយ និង ម៉ី អ៊ន អាយុ៧២ឆ្នាំ ជាឪពុក។ ងន ស្ម័គ្រចិត្ដចេញទៅធ្វើជាកងទ័ព ហើយមានសេ្ងារមាន់ឱ្យហូបទៀត ងន ចេញទៅនៅឆ្នាំ១៩៧១។ ក្រោយមកទៀតបានទទួលដំណឹង ពីងន ថាធ្វើជានីរសាឱ្យកងទ័ព លឺតាមរយៈពូរបស់ងន ដែលចេញ ចូលៗជាអ្នកប្រាប់។ អង្គការធ្លាប់យករូបថតរបស់ងន មកសួររក ប្រវត្ដិរូបរបស់ ងន ហើយសុំ ក៏ធ្លាប់សុំរូបថតរបស់ងន មកទុកដែល តែគេមិនឱ្យ។ សុំ បានទទួលដំណឹងចុងក្រោយរបស់ងន គឺនៅដេក សំរាកពេទ្យព្រោះត្រូវរបួស ហើយចាប់ពីបែកខែ្មរក្រហមគឺមិន ដែលបានទទួលដំណឹងរបស់ងន ទេ។ សុំ ធ្លាប់ទទួលសំបុត្រពីប្អូន ដែលនៅតាខ្មៅឱ្យទៅលេងកូននៅវត្ដភ្នំ ហើយពេលដែលមេកង ឃើញ សំបុត្រហ្នឹងបានឱ្យពងមាន់, អំបិល, ស្ការ, ដំឡូងដើម្បីយក ទៅផ្ញើរកូន តែពេលដែលសុំ ទៅដល់ភ្នំពេញ គឺអត់បានជួបកូនទេ អ្នកយាមប្រាប់ថាអ្នកធំកំពុងតែចេញចូល អីចឹងអត់ឱ្យជួបនឹងកូនទេ ដល់បានតែ កន្លះខែក៏វៀតណាមចូល ហើយក៏លែងបានទទួលដំណឹង កូនទៀត។ ចំណែក អ៊ន នៅក្នុងសម័យខែ្មរក្រហមនៅក្នុងកង ចល័ត ដើរលើកទំនប់ និងប្រឡាយ ហើយការហូបចុកគឺមិនគ្រប់ គ្រាន់ទេ។ សុំ វិញ នៅផ្ទះព្រោះមានកូនតូចគេឱ្យនៅជួយមើល កេ្មង។ សុំ តែងតែធ្វើបុណ្យបញ្ជូនកុសលទៅឱ្យងន ព្រោះបើស្លាប់ សូមឱ្យទទួលមគ្គុផល តែបើសូមឱ្យបុណ្យជួយ ឆាប់បានមកផ្ទះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា