| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0229
TKI0229
|
|
Name :
ឈ្មោះ :
|
ឡេម
|
|
First Name :
នាមខ្លួន :
|
Lem
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06385
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 16 years old
«អាយុ ១៦ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091410 Takeo, Tram Kak, Trapeang Thom Cheung, Pr
២១០៩១៤១០ តាកែវ, ត្រាំកក់, ត្រពាំងធំខាងជើង, ពៃ្រស្ប
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Guest Greeting
អ្នកទទួលភ្ញៀវ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0229 20030613 Prey Sbat village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak and Ly Sokh Kheang. Notes: Lem is a live. Interviewed with her brother, Nhien San.
ធីខេអាយ០២២៩ ២០០៣០៦១៣ ភូមិពៃ្រស្បាត ឃុំត្រពាំង ធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ និង លី សុខឃាង។ កំណត់សំគាល់ៈ ឡេម សព្វថៃ្ងរស់នៅក្រុង បៃ៉លិន។ ជួបសម្ភាសជាមួយ ញៀន សាន ជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡេម ភេទស្រី អាយុ១៦ឆ្នាំ សព្វថៃ្ងរស់នៅខេត្ដបៃ៉លិន។ ជួបជា មួយឈ្មោះ ញៀន សាន អាយុ ៥០ឆ្នាំ ត្រូវជាបងប្រុស។ ឡេម មានឪពុកឈ្មោះ ញៀន ម៉ន ម្ដាយឈ្មោះ សឿន មានស្រុក កំណើតនៅភូមិពៃ្រស្បាត ឃុំត្រពាំងធំជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ឡេម មិនចូលរៀនសាលាទេ ពេលធំដឹងក្ដីប្រទេស ជាតិសង្គ្រាមធ្លាក់ចូលក្នុងរបបខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ឡេម អង្គការបំបែក ចេញពីឪពុកម្ដាយឱ្យទៅធ្វើការងារនៅក្នុងអង្គភាព កុមារ។ ឡេម អង្គការចាត់តាំងឱ្យដើររើសអាចម៌គោ ដើម្បីយក ទៅធ្វើជីដាក់ស្រែ។ ឡេម រស់នៅភូមិភាគនិរតី តំបន់១៣ ខេត្ដតាកែវ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យមកធ្វើការ នៅភ្នំពេញ នៅក្រសួងការបរទេសកនែ្លងទួលភ្ញៀវ។ នៅឆ្នាំ១៩ ៧៩ ឡេម មិនបានរត់មករកស្រុកកំណើតទេ គឺរត់ទៅព្រំដែនថៃ សព្វថៃ្ងមានប្ដីមានកូនចំនួន៥នាក់ រស់នៅ ខេត្ដបៃ៉លិន។ ចំណែក ឈ្មោះ សាន ត្រូវជាបងប្រុស បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមតាំង ពីឆ្នាំ១៩៧១ ដោយសារស្រឡាញ់សមេ្ដចឪ កាលនោះសមេ្ដចបានប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីវាយ ប្រឆាំងនិងរបបសាធារណរដ្ឋលោក លន់ នល់ មកវិញ។ នៅស្រុក ត្រាំកក់សេ្ទីរតែអស់ ក្លាយជាតំបន់រំដោះ ខាងទាហាន លន់ នល់ បានចូលមកបានទេ។ សាន ចូលនៅភូមិភាគនិរតីកង ១៩០ ដឹងនាំដោយឈ្មោះ តាសុង តាជាវ តាកប មកពីហានណូយ។ កាលនោះ សាន មិនសូវ យល់ទេ ចូលទៅដំបូងឃើញកម្លាំងខែ្មរ ក្រហមសហការជាមួយវៀតណាម ដល់ក្រោយមកទៅឆ្នាំ១៩ ៧៣ បានដេញកម្លាំងវៀតណាមឱ្យទៅប្រទេសគេវិញ។ នៅឆ្នាំ១៩៧៥ សាន ត្រូវរបួសដោយសារ ធ្វើសង្គ្រាម ជាមួយទាហាន លន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលជាសះស្បើយ សាន បានចូលទៅកងពល៣១០ ហើយ អង្គការបញ្ជូនទៅព្រំដែនវៀតណាម ខាងខេត្ដតាកែវ។ នៅឆ្នាំ១៩ ៧៧៧៨ សាន បានធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហម ដួលរលំទៅ សាន បានរត់ចូល ទៅក្នុងពៃ្រសំដៅទៅព្រំដែនថៃ។ នៅឆ្នាំ១៩៨១ ពេលរស់នៅ ក្នុងពៃ្រ ជួបការលំបាកពេកក៏សមេ្រចចិត្ដមករស់នៅស្រុកកំណើត វិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”