Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0230
TKI0230
Name :
ឈ្មោះ :
លូ លី
Last Name :
នាមត្រកូល :
Lou
First Name :
នាមខ្លួន :
Ly
Other Name :
ឈ្មោះផ្សេង :
Ra
រ៉ា,
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I03532 / I09430
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតនៅឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
21090609 Takeo, Tram Kak, O-Saray, Damnak Khlong
២១០៩០៦០៩ តាកែវ, ត្រាំកក់, អូរសារ៉ាយ, ដំណាក់ខ្លុង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0230 20030618 Damnak Khlong village, O-Saray subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Lou Ly disappeared. Interviewed with his mother, Kvann Nai.
ធីខេអាយ០២៣០ ២០០៣០៦១៨ ភូមិដំណាក់ខ្លុង ឃុំអូរសា រ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ លូ លី បាត់ខ្លួន។ ជួបសម្ភាសជាមួយ ខ្វាន់ ណៃ ជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
លូ លី ហៅ រ៉ា ភេទប្រុស កើតឆ្នាំ១៩៥១បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខ្វាន់ ណៃ អាយុ៧០ឆ្នាំ ត្រូវជាម្ដាយ។ លី មានឪពុកឈ្មោះ លូ វេង មានស្រុកកំណើតនៅភូមិដំណាក់ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ។ លី កាលពីតូចរៀននៅ សាលាបឋមសិក្សាដំណាក់ខ្លុងត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៦៦ លី បានចាក់ចេញ ពីផ្ទះដោយសារមាន ទំនាស់ជាមួយអ្នកជិតរឿងមាន់ស៊ីស្រូវក្នុង ស្រែ មានរឿងក្ដីក្ដាំគ្នារហូតដល់ខេត្ដកំពត។ លី ខឹងចិត្ដក៏ ចូលរៀនសាលាកសិកម្មនៅបឹងពែរខាងខេត្ដបាត់ដំបងបាត់ឈឹង មិនឃើញទាក់ទងមកឪពុកម្ដាយបងប្អូន ទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច ប្រជាជនរស់នៅហូបបាយ តាមសហករណ៍ ស្រាប់ឃើញកូនឈ្មោះ លី មកដល់ផ្ទះ។ សំណាងល្អ កាលនោះបានកូនឈ្មោះ លី នេះហើយបាន ជួយឪពុកម្ដាយឱ្យរួចពីស្លាប់ ព្រោះអង្គការបានចោទថា ឪពុក ម្ដាយបានឱ្យកូនចូលទៅជាមួយខ្មាំង តែ ចដនៃ្យកូនមកដល់ ហើយធ្វើការងារធំខាងខែ្មរក្រហមទៀតនិងដឹងថាធ្វើការនៅ
ភ្នំពេញជាមួយអ្នកធំផង ក៏បានរួចខ្លួន ហើយឈ្មោះ បានផ្ដាំផ្ញើរ ប្រធានភូមិឃុំឱ្យជួយមើលឪពុកម្ដាយផង បើមានខុសឆ្គងអីជួយ ណែនាំផង។ លី បានសម្រាកនៅជាមួយឪពុកម្ដាយបានចំនួន៥ យប់ ហើយបានប្រាប់ឪពុកម្ដាយថា មិនបាច់សរសេរសំបុត្រទាក់ ទងទេ នាំពិកបាកធ្វើការជូនអង្គការ ខិតខំកសាងខ្លួន ថៃ្ងណាចប់លែង មាន សង្គ្រាមចាំកូនមកជួបឪពុកម្ដាយវិញ។ លី បានធ្វើដំណើរ ចេញពីស្រុកកំណើតដើម្បីទៅភ្នំពេញវិញ តាំងពីចេញទៅរហូត ដល់ពេលនេះមិនឃើញកូនត្រឡប់មកវិញទេ បើសិនជានៅរស់
ប្រាកដជាមករក ឪពុកម្ដាយបងប្អូនវិញមិនខានទេ។ ការបាត់បង់ កូនចៅប្ដីប្រពន្ធសព្វថៃ្ងមិនដឹងចង់ទៅបនេ្ទាសអ្នកណាមក ពីប្រទេសយើងកើតមានសង្គ្រាម។ បើតាមប្រវត្ដិរូប មុនឆ្នាំ១៩ ៧៥ លី បានចូលធ្វើការនៅក្នុង ក្រសួងអប់រំយុវជនផ្នែកកសិ កម្ម។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាម រយៈឈ្មោះ សូរ។ នៅឆ្នាំ១៩៧៥ បានចូលបក្ខជន មានតួនាទីជាប្រធានក្រុម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា