PROMOTING ACCOUNTABILITY
Min Khan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0231
TKI0231
|
|
Name :
ឈ្មោះ :
|
មិន ខន
|
|
Last Name :
នាមត្រកូល :
|
Min
|
|
First Name :
នាមខ្លួន :
|
Khan
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06696
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:44 years old
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090605 Takeo, Tram Kak, O-Saray, Trapeang Kralan
២១០៩០៦០៥ តាកែវ, ត្រាំកក់, អូរសារ៉ាយ, ត្រពាំងក្រឡាញ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងវប្បធម៌ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
បុគ្គលិក
|
|
Superiors :
ថ្នាក់លើ :
|
Peng, Yon Yat,Chann.
ពេស,យុន យ៉ាត, ចាន់។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0231 20030618 Trapeang Kralanh village, O-Saray subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Min Khan, biography owner.
ធីខេអាយ០២៣១ ២០០៣០៦១៨ ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ មិន ខន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
មិន ខន ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខន សព្វថៃ្ង មានប្ដីឈ្មោះ ជា អឿន មានឪ ពុកឈ្មោះ មិន ឃុន ម្ដាយឈ្មោះ ជា ភឿង មានបងប្អូន៦នាក់ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរ សារាយណ៍ ស្រុកត្រាំកក់ ខេត្ដតាកែវ។ ខន ពេលធំពេញវ័យ ចំពេលប្រទេសជាតិកើតមានសង្គ្រាម នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ខន បានស្ម័គ្រចិត្ដចូលធ្វើជាឈ្លបឃុំ បន្ទាប់មកបានស្ម័គ្រចិត្ដចូល ធ្វើយោធាខែ្មរក្រហមនៅតំបន់១៣ភូមិភាគ និរតី។ ខន ពេលចូលធ្វើជាយោធា អង្គការបានចាត់តាំង ឱ្យដើរ ជួសជុលផ្លូវរថភ្លើងពីខេត្ដតាកែវរហូតដល់ខេត្ដកំពត។ នៅខែ កក្ដដា ឆ្នាំ១៩៧៦ មានតម្រូវការ ពីខាងមជ្ឈិមមកជ្រើសរើស យុវជនយុវនារីមួយចំនួនឱ្យទៅធ្វើការនៅរោងចក្រភ្នំពេញ។ ពេលនោះ ខន បានសុំស្ម័គ្រចិត្ដទៅជាមួយដែរ ពេលទៅដល់ខេត្ដ តាកែវឃើញមានមនុស្សរាប់រយនាក់ ប្រហែលជា បីឡាន ធំៗសម្រាកនៅស្រុកត្រាំកក់បានមួយយប់បានចេញដំណើរមក ដល់ភ្នំពេញ។ ពេលមកដល់ ភ្នំពេញ អង្គការបានបែកចែក ទៅតាម រោងចក្រ ខ្លះទៅរោងចក្រកាត់ដេរ ខ្លះទៅរោងចក្រកង់រថយន្ដ ខ្លះទៅរោងចក្រតម្បាញ ខ្លះទៅកនែ្លងទទួលភ្ញៀវ ចំណែក ខន និងមនុស្សជាច្រើនផេ្សងទៀតទៅ ក្រសួងវប្បធម៌ តែរោងពុម្ភផ្នែក កាត់តួអក្សរដែលមានទីតាំងនៅជាប់របងស្ដាតអូរឡាំពិចគេហៅថា មន្ទីរក២៦។ កាលនោះប្រធានមន្ទីរឈ្មោះ តា ពេស រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ឈ្មោះ យុន យ៉ាត ភេទស្រី ក្នុងមួយខែគាត់ចុះមក មើលការបោះពុម្ភផ្សាយចំនួនពីរទៅបីដង។ ខន នៅផ្នែកចាក់ពុម្ភ អក្សរ ខ្លះនៅខាងផ្ដិតរូប ខ្លះនៅខាងកែពាក្យពេចន៍។ ជំនាន់ខែ្មរ ក្រហមកាលនោះមានបោះពុម្ភសៀវភៅកេ្មង រៀន មានបោះពុម្ភ កាសែតនិងទស្សនាវដ្ដី ទង់បដិវត្ដជា មានឯកសារសម្ព័ន្ធយុវកក មានបោះពុម្ភ ច្បាប់ទម្លាប់។ កាសែតមានឈ្មោះ កាសែតកម្ពុជា ទស្សនាវដ្ដីក៏មានឈ្មោះ ទស្សនាវដ្ដីកម្ពុជា។ កាល នោះមានការបោះពុម្ពជារៀងរាល់ឆ្នាំ ជួនណាបោះចំនួន១០០០០ក្បាល ជួនណា៥០០០ក្បាលតាម តម្រូវការរបស់ថ្នាក់លើ។ រូបភាព ឃើញមានកសិករដកស្ទូង លើកទំនប់ជីកប្រឡាយ និងរូបភាពកាន់ កណ្ដាប់ស្រូវជាដើម មិនដែលឃើញរូបភាពអ្នកដឹកនាំប្រទេសទេ ដូចជាលោក ប៉ុល ពត លោក នួន ជា លោក ខៀវ សំផន លោក អឿង សារីទេ។ នៅក្នុងក្រសួងមានមនុស្សមួយចំនួនផ្លាស់ផ្ដូទី កនែ្លង ដោយសារតែមានកំហុសដូចជាខុសសីលធម៌ជាដើម បើផ្លាស់ហើយមិនងាយឃើញត្រឡប់មកវិញទេ។ នៅក្នុងសម័យ ខែ្មរក្រហមឃើញបាត់មេដឹកនាំធំៗខ្លះៗដែរ តែមិនដឹងជាទៅធ្វើ ការនៅខាងណាវិញ គ្មាន ពីណាអាចដឹងបានទេ ក្នុងសម័យនោះ រស់នៅទាំងភាពភ័យខ្លាច របបហូបចុកវិញ ជួនខែណាបានហូប បាយ ជួនណាខែខ្លះហូបនំបុ័ងមួយពេលតែមួយកំណាត់រហូត ទៅដល់មួយខែឬពីខែក៏មាន អង្គការថា ទុក អង្ការឱ្យទៅប្រជាជន តាមស្រុកស្រែចម្ការ។ នៅឆ្នាំ១៩៧៩ ខន បានរត់ជាមួយកម្មាភិបាលខែ្មរក្រហម ជាច្រើននាក់ផេ្សងទៀតរហូតដល់ខេត្ដ កំពង់ស្ពឺ ដោយមានការលំបាករស់នៅក្នុងពៃ្រពេកក៏សមេ្រចចិត្ដ ត្រឡប់មករកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”