Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0232
TKI0232
ឈ្មោះ :
មុំ
First Name :
Mum
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I01045
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
210906?? Takeo, Tram Kak, O-Saray, Tuol Sala
២១០៩០៦?? តាកែវ, ត្រាំកក់, អូរសារ៉ាយ, ទួលសាលា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical Woman
ពេទ្យ
ថ្នាក់លើ :
ម៉ិញ។
Associates :
អ្នកពាក់ព័ន្ធ :
Chhorn,Khen.
ឈន, ឃេន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0232 20030619 Tuol Sala village, O-Saray subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Mom disappeared. Interviewed with her mother, Aok Soeun.
ធីខេអាយ០២៣២ ២០០៣០៦១៩ ភូមិទួលសាលា ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ មុំ បាត់ខ្លួន។ ជួបសម្ភាស ជាមួយ អោក សឿន ជាម្តាយ។
សេចក្ដីសង្ខេប :
មុំ ភេទស្រី អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អោក សឿន អាយុ៧៣ឆ្នាំ ត្រូវជាម្ដាយ។ មុំ មានឪពុកឈ្មោះ សាន មានបងប្អូន៩នាក់ប្រុស៤ស្រី៥ មានស្រុកកំណើតនៅភូមិ ទួលសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ។ មុំ កាលពីតូចមិនបានរៀនសូត្រអីទេ ពេលធំពេញវ័យ ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ព្រោះមានជីវភាពខ្វះខាតបងប្អូនច្រើន ហើយ បងៗប្រុសៗបានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហមអស់ ទៀត។ នៅឆ្នាំ១៩៧៥ មុំ ត្រូវអង្គការបំបែកចេញឱ្យទៅធ្វើការ តាមកងចល័ត។ នៅខែ១១ឆ្នាំ១៩៧៥ អង្គការបានជ្រើសរើសឱ្យមកធ្វើការនៅភ្នំពេញ មានមនុស្ស ជាច្រើននាក់បានជិះឡាន មក។ ពេលមកដល់ភ្នំពេញ អង្គការបានបញ្ជូននារីមួយចំនួនធំឱ្យទៅធ្វើការនៅ ស្រែអំបិល ប្រធាននៅស្រែអំបិលឈ្មោះ ជឿន។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យមក ធ្វើការនៅភ្នំពេញវិញ។ ពេលមកដល់អង្គការបានចាត់តាំងឱ្យនៅធ្វើការនៅក្រសួងសង្គមកិច្ច នៅមន្ទីរ ពេទ្យព១ ប្រធានមន្ទីរពេទ្យព១ឈ្មោះ ម៉ិញ។ នៅឆ្នាំ១៩៧៨ មុំ បានសុំ អង្គការមកលេងស្រុក កំណើត ពេលនោះឪពុកម្ដាយត្រូវអង្គការ ជម្លៀសឱ្យទៅនៅភូមិស្រែប្រិយ មុំ ក៏ទៅតាមរកជួបហើយ បាននិយាយប្រាប់ឪពុកម្ដាយថា សព្វថៃ្ងរស់នៅភ្នំពេញ អង្គការឱ្យធ្វើការនៅមន្ទីរពេទ្យមានតួនាទីមើល ថែកូនកេ្មងតូចៗ។ មុំ បានសម្រាកនៅជាមួយឪពុកម្ដាយបានបីថៃ្ង ហើយមានប្រធាន ភូមិប្រធានឃុំ មកសាកសួរដែរ តែមិនបានថា អីទេ ព្រោះដឹងថា មុំ ធ្វើពេទ្យនៅភ្នំពេញ។ ពេលចេញពីផ្ទះមកវិញ មិនបានទទួល ដំណឹងអីទៀតទេ។ នៅឆ្នាំ១៩៧៩ ពេលខែ្មរក្រហមដួលរលំទៅ ហើយក៏មិនឃើញកូន ត្រឡប់មកផ្ទះវិញដែលបាត់ឈឹងរហូតមក ដល់ពេលនេះ សព្វថៃ្ងគ្មានសង្ឃឹមទេ បើនៅរស់ពិតជាមាន ដំណឹងហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា