Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0234
TKI0234
Name :
ឈ្មោះ :
ប៉ុស
First Name :
នាមខ្លួន :
Pos
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06387
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:42 years old
«បច្ចុប្បន្នអាយុ៤២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21091411 Takeo, Tram Kak, Trapeang Thom Cheung, Pr
២១០៩១៤១១ ខេត្ដតាកែវ, ស្រុកត្រាំកក់, ឃុំត្រពាំងធំជើ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Guest Greeting.
អ្នកទទួលភ្ញៀវ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0234 20030612 Ta Suon village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak, Ly Sokheang and Ysa Osman. Notes: Interviewed with the biography owner, Pos.
ធីខេអាយ០២៣៤ ២០០៣០៦១២ ភូមិតាសួន ឃុំត្រពាំង ធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ លី សុខឃាង និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ប៉ុស ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
យឹម ប៉ុល ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ុល សព្វថៃ្ងមានប្ដីឈ្មោះ ឯក ជន រស់នៅ ភូមិតាសួន ឃុំត្រពាំងធំ ជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ប៉ុល មានឪពុកឈ្មោះ អត ម្ដាយឈ្មោះ សុន មានស្រុកកំណើតនៅភូមិពៃ្រដកពរ ឃុំត្រពាំង ធំខាងជើង ស្រុកត្រាំកក់។ ប៉ុល កាលពីតូចមិន ចូលរៀនសាលាទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេស ជាតិកើតមាន សង្គ្រាមទម្លាក់គ្រាប់បែកសេ្ទីរគ្រប់កនែ្លងហើយនៅ ក្នុងភូមិនេះក្លាយជាតំបន់រំដោះ។ នៅឆ្នាំ១៩៧៥ ពេលដែលខែ្មរ ក្រហមបានឡើងកាន់អំណាច របស់របរឯកជនទាំងអស់អង្គការ ប្រមូលដាក់រួមទាំងអស់ គ្នា ធ្វើការរួមគ្នា ហូបបាយរួមគ្នា។ ប៉ុល អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យទៅរស់នៅតាមអង្គ ភាពកងចល័ត ប្រធានកងចល័តឈ្មោះ សុន។ ប៉ុល អង្គការចាត់តាំងឱ្យរែកដី ជីកប្រឡាយ ដកស្ទូង ជួនណាធ្វើការយប់ទៀត ហើយ របបហូបចុកមិនបានគ្រប់គ្រាន់ទេ។ ប៉ុល នឹកឪពុកម្ដាយរហូតដល់ ដេក យំ មានថៃ្ងមួយសុំប្រធានបានក្រៅម៉ោងធ្វើការនៅម៉ោង ៥យប់ បានទៅលេងផ្ទះក្នុងចិត្ដតេ្រកអរ ណាស់បានទៅជួបម្ដាយ ពេលចេញមកពីការដ្ឋានកងចល័តនៅវត្ដថ្មីទំរាំតែដើរដល់ផ្ទះអស់
ពេលជាច្រើន ម៉ោង ពេលបានជួបឪពុកម្ដាយហើយរកនិយាយ មិនរួចទេ ព្រោះដើរហត់ពេក នៅសម្រាកផ្ទះបានមួយ យប់នៅ ម៉ោង៤ជិតភ្លឺក្រោកត្រឡប់ទៅកងចល័តវិញ ព្រោះខ្លាចមិនទាន់ ម៉ោងធ្វើការ។ នៅឆ្នាំ១៩៧៧ អង្គការជ្រើសរើសយកនារីមួយ ចំនួនឱ្យទៅធ្វើការនៅភ្នំពេញ ដោយយើងមិនអាចប្រកែក
បានទេ។ ប៉ុល និងនារីមួយចំនួនបានមកដេកសម្រាកនៅវត្ដអង្គរ ការមួយយប់បានចេញដំណើរមកភ្នំពេញ ពេល ដល់ភ្នំពេញ ប៉ុល អង្គការចាត់តាំងឱ្យនៅធ្វើការនៅក្នុងក្រសួងការបរទេសខាងទទួល ភ្ញៀវនិងជាអ្នកដាំស្ល។ នៅជំនាន់ខែ្មរក្រហមដឹងថា មានមនុស្ស
បាត់ខ្លួនច្រើន តែមិនដឹងជាអង្គការផ្លាស់នៅទីណាទេ កនែ្លង ដែល ប៉ុល រស់នៅជំនាន់ខែ្មរក្រហមនៅបុរីកីឡា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលដល់ ប្រទេសកម្ពុជា ប៉ុល និងកម្មាភិ
បាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀតជិះរថភ្លើងសំដៅមក
ខេត្ដបាត់ ដំបង។ ពេលចុះពីរថភ្លើងនាំគ្នារត់ចូលពៃ្រលំបាកវេទនា ណាស់ ពេលឡើងភ្នំដូចជញ្ជាំងផ្ទះឡើងមិនរួច ក៏ចុះមកវិញជួប ជាមួយកងទ័ពវៀតណាម មានការភ័យខ្លាចខ្លាំងណាស់ តែការគិត ខុសស្រឡះពេល នោះវៀតណាមឱ្យបានបាយទឹកហូបឆែ្អតសម្រាក នៅកនែ្លងវៀតណាមជិតមួយខែ ក៏សុំវៀតណាម ត្រឡប់មកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា