Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0236
TKI0236
Name :
ឈ្មោះ :
ហ៊ូ សាម៉ល់
Last Name :
នាមត្រកូល :
Hou
First Name :
នាមខ្លួន :
Samal
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02713
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1954.
កើតនៅឆ្នាំ១៩៥៤
Home Village :
ភូមិកំណើត/ទីលំនៅ :
21091404 Takeo, Tram Kak, Trapeang Thom Cheung, Ta
២១០៩១៤០៤ តាកែវ, ត្រាំកក់, ត្រពាំងធំជើង, តាសួន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល ខេត្ដកំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពត។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Associates :
អ្នកពាក់ព័ន្ធ :
Leap.
លាប។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0236 20030612 Ta Suon village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak and Ly Sokheang. Notes: Hou Samal disappeared. After working in Art Performance, it was heard that Hou Samal was transfered to work at Sre Ambil. However, there is no one knows what her position was and had disappeared since then. Interviewed with her elder sister, Hou Saman.
ធីខេអាយ០២៣៦ ២០០៣០៦១២ ភូមិតាសួន ឃុំត្រពាំងធំ ជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ និង លី សុខឃាង។ កំណត់សំគាល់ៈ ហ៊ូ សាម៉ល់
បាត់ខ្លួន។ បន្ទាប់ពីធ្វើការនៅក្នុងអង្គភាពសិល្បៈ មានដំណឹងថា ហ៊ូ សាម៉ល់ ត្រូវបានផ្លាស់ទៅធ្វើការនៅស្រែអំបិល តែមិនដឹង ថាមានតួនាទីជាអ្វីទេ ហើយក៏បាត់ដំណឹងរហូត។ ជួបសម្ភាស ជាមួយ ហ៊ូ សាម៉ន ជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ហ៊ូ សាម៉ល់ ភេទស្រី កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហ៊ូ សាម៉ុន អាយុ៦៥ឆ្នាំត្រូវ ជាបងស្រី។ សាម៉ល់ មានឪពុកឈ្មោះ ហ៊ីង ប៉ិន ម្ដាយឈ្មោះ ហ៊ូ ទួន មានបងប្អូន៧នាក់ ស្រី៥ ប្រុស២ មានស្រុកកំណើត នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សាម៉ល់ កាលពីតូចរៀននៅសាលាបឋមសិក្សាតាសួនបានត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋ ប្រហារឆ្នាំ១៩ ៧០។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបដិវត្ដជាមួយខែ្មរ ក្រហមតាមរយឈ្មោះ យឺ មូលហេតុដោយមានការឈឺចាប់និងពួក វណ្ណៈសក្ដិភូមិដែលវាជិះជាន់មកលើប្រជាជនក្រីក្រ។ សាម៉ល់ ចូលដំបូងអង្គការចាត់តាំងឱ្យហាត់ចេ្រÃៈងចូលខាងសិល្បៈឃុំ ក្រោយមកដើរចេ្រÃៈងរាំបទ បដិវត្ដ ចេ្រÃៈង ក្នុងន័យ យោសនានយោបាយ។ ក្រោយមកទៀត ឮថា អង្គការចាត់តាំងឱ្យចូលអង្គភាពយោធាដើម្បី ដើរសែងអ្នក របួសដោយសារ សង្គ្រាមជាមួយទាហាន លន់ នល់។ កាលនោះមន្ទីរ ពេទ្យនៅ ក្នុងពៃ្រម្ដុំ ពៃ្រព្រះធាតុ ពៃ្ររមាស នៅក្នុងស្រុក ត្រាំកក់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច ជាងមួយឆ្នាំ
បានដឹងថា សាម៉ល់ អង្គការចាត់តាំងឱ្យទៅធ្វើការ នៅស្រែអំបិល ខេត្ដកំពត។ សាម៉ល់ តាំងពីចេញពីស្រុកកំណើត មិនដែលឃើញ ត្រឡប់មកលេងស្រុកកំណើតវិញទេ បាត់ដំណឹង រហូត។ នៅ ឆ្នាំ១៩៧៩ ពេលប្រទេសយើងរួចផុតពីរបប ប៉ុល ពត ម្ដាយខំដើរសួររកដែរ តែនៅតែគ្មានដំណឹង រហូតដល់ឪពុក ម្ដាយស្លាប់អស់ទៀត។ បើតាមប្រវត្ដិរូប សាម៉ល់ ចូលបដិវត្ដ ដំបូងនៅខាងសិល្បៈ បន្ទាប់ទៅធ្វើការនៅស្រែអំបិលខេត្ដកំពត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា