Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0239
TKI0239
Name :
ឈ្មោះ :
ចាន់ ណេង
Last Name :
នាមត្រកូល :
Chann
First Name :
នាមខ្លួន :
Neng
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02386
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 16 Years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21091408 Takeo, Tram Kak, Trapeang Thom Cheung, An
២១០៩១៤០៨ តាកែវ, ត្រាំកក់, ត្រពាំងធំជើង, អង្គត្រាវ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល ខេត្ដកំពត។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: SW Zone no.: 405 Province: Kampot
និរតី, ៤០៥, ខេត្ដកំពត
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Choeun.
ជឿន។
Associates :
អ្នកពាក់ព័ន្ធ :
Pao, So Nat,Tuok, Long Ma Me Rith called Mien.
ប៉ៅ, សូ ណាត, ធួក,ឡុង ម៉ាមេរិទ្ធ ហៅ មៀន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0239 20030610 Ang Trav village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Huy Vannak and Ly Sokheang. Notes: Interviewed with Chann Neng, biography owner.
ធីខេអាយ០២៣៩ ២០០៣០៦១០ ភូមិអង្គត្រាវ ឃុំត្រពាំងធំ ជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន ហ៊ុយ វណ្ណៈ និង លី សុខឃាង។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ចាន់ ណេង ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ចាន់ ណេង ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណេង មានឪពុកឈ្មោះ ចាន់ អំ ម្ដាយ ឈ្មោះ ហៃ ហ៊ាន មានបងប្អូន២នាក់ កូនទី១ឈ្មោះ ចាន់ នឿន ទី២ឈ្មោះ ចាន់ ណេង មានស្រុក កំណើតនៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ណេង កាលពីតូចរៀន ដល់សាលាវិទ្យាល័យ ត្រាំកក់ដល់ត្រឹមថ្នាក់ទី៧ឪចាស់ឱ។ ណេង ឈប់រៀននៅពេល កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ ណេង បានស្ម័គ្រចិត្ដចូលបម្រើលចលនាខែ្មរ ក្រហម កាលនោះនៅក្នុងត្រពាំងធំក្លាយជាតំបន់រំដោះ ទាហាន លន់ នល់ មិនអាចចូលមកបានទេ ណេង អង្គការចាត់តាំងឱ្យធ្វើជាគ្រូបង្រៀនកូនកេ្មងអាយុ៧ឆ្នាំទៅ១០ឆ្នាំ។ នៅជំនាន់ខែ្មរក្រហមគ្មាន សាលារៀនត្រឹមត្រូវទេ រៀនតាម ក្រោមផ្ទះក្នុងមួយថៃ្ងរៀនអក្សរខែ្មរបានចំនួនពីម៉ោងហើយការ ប្រឡងទេ រៀនចាប់ពីថ្នាក់ទី១ដល់ទី៤ ក្រៅពីរៀនកុមារទាំងនោះ ត្រូវចេះជួយធ្វើការងារអង្គការដូចជា ដើររើសអាចម៌គោយកធ្វើជី និងសែងដីលើទំនប់ ពេលយប់បានឱ្យត្រឡប់មកជួបឪពុកម្ដាយ របស់ពួក គេវិញ។ នៅឆ្នាំ១៩៧៤ ណេង ឈប់បង្រៀនកូនកេ្មង នៅភូមិទៀតហើយ គឺអង្គការចាត់តាំងឱ្យទៅ ធ្វើការនៅខេត្ដ កំពត ជាកម្មករស្រែអំបិល កម្មករស្រែអំបិលមាននារីរាប់រយនាក់ តែមានបុរសតែពីរ ទៅបីនាក់ជាអ្នកបចេ្ចកទេសដូចជាមើលខាង ម៉ាស៊ីនភ្លើង ប្រធានអង្គភាពស្រែអំបិលឈ្មោះជឿន។ ការងារនៅស្រែអំបិលយ៉ាប់យ៉ឺនដែរ តែបពា្ហាទឹកងូតនិងទឹកហូប ពិបាកណាស់ ព្រោះនៅទីនេះមានតែទឹក បៃ្រ ទឹកសម្រាប់ហូប ត្រូវដឹកមកពីកនែ្លងផេ្សង។ នៅឆ្នាំ១៩៧៦៧៧ បានឃើញ ភ្ញៀវចិននិងកូរ៉េ ទៅទស្សនកិច្ចនៅស្រែអំបិលមានអ្នកនាំភ្ញៀវដើរ មើលនិងឃើញមានកងការពារដើរជាមួយដែរ។ នៅ អង្គភាពស្រែ អំបិលខេត្ដកំពត អង្គការកំណត់ឱ្យផលិតឱ្យបានពី១៥០តោនទៅ ២០០តោនក្នុងមួយឆ្នាំ។ ណេង នៅធ្វើការធ្វើការនៅស្រែអំបិល អត់មានផ្លាស់ផ្ដូទៅណាទេ តែអង្គការមិនអនុញ្ញាតឱ្យមកលេងផ្ទះ ទេ បើសរសេរសំបុត្រមកសួរសុខទុក្ខបាន។ នៅឆ្នាំ១៩៧៦ ណេង អង្គការចាត់តាំងឱ្យមកកាន់ខាង សេដ្ឋកិច្ចវិញ គឺដើររកបនែ្លមកឱ្យអង្គភាពស្រែអំបិលជួនណាជិះឡាន ជួនណាជិះកាណូតដើម្បីរក បនែ្ល។ នៅឆ្នាំ១៩៧៧ ឃើញមានកម្មករមួយចំនួនអង្គការបានចោទថា ចូលជាឪសេអ៊ីអាឱ ហើយឃើញចាប់ ខ្លួនយកទៅបាត់មិនដឹងជាយកទៅសម្លាប់ចោលទីណាទេ។ នៅឆ្នាំ១៩៧៩ ណេង បានរត់ទៅដល់ជាយ ដែនថៃ ដោយរស់នៅក្នុងពៃ្រជួប ការលំបាកខ្លាំងពេកក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ សព្វថៃ្ង មានប្ដីមានកូនប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានយកមនុស្សទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា