Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0241
TKI0241
Name :
ឈ្មោះ :
សាន
First Name :
នាមខ្លួន :
San
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06393
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 15 Years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21091404 Takeo, Tram Kak, Trapeang Thom Cheung, Ta
២១០៩១៤០៤ តាកែវ, ត្រាំកក់, ត្រពាំងធំជើង, តាសួន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័ត ស្រុកត្រាំកក់ ខេត្ដតាកែវ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដតាកែវ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Superiors :
ថ្នាក់លើ :
Sun.
សុន
Associates :
អ្នកពាក់ព័ន្ធ :
Roeun,San.
រឿន, សាន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0241 20030612 Ta Suon village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Kuy San, biography owner.
ធីខេអាយ០២៤១ ២០០៣០៦១២ ភូមិតាសួន ឃុំត្រពាំងធំ ជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ គុយ សាន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
គុយ សាន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាន មានប្ដីឈ្មោះ គា សព្វថៃ្ងរស់នៅភូមិ តាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សាន មានឪពុកឈ្មោះ កង ម្ដាយឈ្មោះ ផុន មានបងប្អូន៧នាក់ប្រុស៤ស្រី៣។ សាន កាលពីតូចមិនបានចូលរៀនសាលាទេ ព្រោះធំដឹងក្ដី ចំពេលប្រទេស ជាតិកើតមានសង្គ្រាមតាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១៧៥ នៅភូមិនេះក្លាយជា តំបន់រំដោះរបស់ខែ្មរក្រហមគ្រប់គ្រង ទាហានខាង លន់ នល់ មិនបានចូលមកបានទេ។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ អង្គការបានប្រមូលទ្រព្យសម្បត្ដិ ឯងជនដាក់រួមទាំងអស់ ដាក់រួម ទាំងមនុស្សទៀត អង្គការបានចាត់ តាំងមនុស្សនិងបំបែកមនុស្សឱ្យទៅធ្វើការតាមកម្លាំង មិនឱ្យរស់នៅក្នុង គ្រួសារតែមួយទេ មនុស្សចាស់ធ្វើការតាមកង ចល័តមនុស្សចាស់ កុមារៗតូចៗធ្វើការមិនកើតដាក់ តាមមណ្គល យាយៗមើលថែ មនុស្សចាប់ពីអាយុ១៥ឡើងទៅធ្វើការតាមកង ចល័តលើកទំនប់ជីក ប្រឡាយនិងដកស្ទូងជាដើម។ សាន អង្គការ បំបែកចេញពីឪពុកម្ដាយឱ្យមករស់នៅអង្គភាពកុមារ អង្គ ការចាត់ តាំងឱ្យដើររើសអាចគោ លើកទំនប់ សែងដី ហូបចុកមិនសូវបាន គ្រប់គ្រាន់ទេ ពេលព្រឹមម៉ោង ៧ចុះធ្វើការ ម៉ោងឡើងហូបបាយ ម៉ោង១២ រៀនអក្សរខែ្មរមួយម៉ោង រៀនតាមក្រោមផ្ទះមិនមាន សាលារៀនត្រឹមត្រូវទេ រៀនហើយមិនចេះ រៀនតិចធ្វើការច្រើន រស់នៅក្នុងអង្គភាពកុមាររយៈពេល ១០ថៃ្ងអាចសុំប្រធានមកលេង ផ្ទះជួបឪពុកម្ដាយបានម្ដង។ នៅឆ្នាំ១៩៧៧ សាន អង្គការជ្រើស រើស ឱ្យមកធ្វើការនៅតាមកងចល័តនៅក្នុងឃុំត្រពាំងគល់ នៅត្នោតជុំ នៅខ្ពបត្របែក ដើរចល័តគ្រប់កនែ្លង ពេលចូលកង នារីលែងបានរៀនសូត្រហើយរបវល់តែធ្វើការសឹកថា គ្មានពេល សម្រាកខុសពីកាលនៅ ក្នុងកងកុមារឆ្ងាយណាស់ ឪពុកម្ដាយក៏ មិនបានមកលេងដែរ។ ការងារនៅកងចល័តនារី អង្គការចាត់ តាំងឱ្យលើកទំនប់ ជីកប្រឡាយ ដកស្ទូង ធ្វើស្រែប្រាំងជាដើម ពេលមាន ជំងឺម្ដងៗមានពេទ្យឃុំ សម្រាប់ព្យាបាល ភាគច្រើនមានតែថ្នាំអាចម៌ ទន្សាយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមមក ដល់ប្រទេស កម្ពុជា សាន បានរត់មកផ្ទះវិញ សព្វថៃ្ងមានប្ដីមានកូនប្រកបរបរ ធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា