PROMOTING ACCOUNTABILITY
San Mao
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0242
TKI0242
|
|
Name :
ឈ្មោះ :
|
សាន ម៉ៅ
|
|
Last Name :
នាមត្រកូល :
|
San
|
|
First Name :
នាមខ្លួន :
|
Mao
|
|
Other Name :
ឈ្មោះផ្សេង :
|
San Ang
សាន អាង,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04516
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 42 Years old
«សម័យខែ្មរក្រហម អាយុ ៤២ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091402 Takeo, Tram Kak, Tram Kak, Prey Khvav
២១០៩១៤០២ តាកែវ, ត្រាំកក់, ត្រពាំងធំជើង, ពៃ្រខ្វាវ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពសហករណ៍ពៃ្រខ្លូត ខេត្ដបាត់ដំបង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: NW Zone no.: 560 Province: Battambang.
ភូមិភាគពាយ័ព្យ, ៥៦០, ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មាភិបាលឪប្រធានសហករណ៍ពៃ្រខ្លូតឱ
|
|
Superiors :
ថ្នាក់លើ :
|
Chhil,Chea.
ឆិល, ជា។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Seap.
ស៊ាប។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0242 20030609 Prey Khvav village, Trapeang Thom Cheung subdistrict, Tram Kak Takeo province. Interviewed by Ysa Osman. Notes: Interviewed with San Ang, biography owner.
ធីខេអាយ០២៤២ ២០០៣០៦០៩ ភូមិពៃ្រខ្វាវ ឃុំត្រពាំង ធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សាន អាង ជាម្ចាស់ប្រវត្តិរូបផ្ទាល់។ |
|
Summary :
សេចក្ដីសង្ខេប :
|
សាន ម៉ៅ ហៅ អាង ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ៅ មានឪពុកឈ្មោះ សាន ស៊ុំ ម្ដាយឈ្មោះ ណេត អ៊ីម មានបងប្អូន៧នាក់ ស្រី៥ប្រុស២ មានស្រុកកំណើតនៅ ភូមិពៃ្រខ្វាវ ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ម៉ៅ កាលពីតូចរៀននៅសាលាបឋមសិក្សាពៃ្រខ្វាវ បានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ដោយសារកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៤ ម៉ៅ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារ មានការឈឺចាប់និងពួកវណ្ណៈសក្ដិភូមិនាយទុនដែលបានជិះជាន់ មកលើប្រជាជនក្រីក្រ។ ម៉ៅ ចូលដំបូង អង្គការចាត់តាំងឱ្យចូលធ្វើការនៅមន្ទីរសង្គមកិច្ចឃុំអង្គរកា ជាមួយឈ្មោះ ស៊ាប កាលដំបូងមានគ្នាតែ ៥នាក់ទេ ប្រុស៣ស្រី២។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចហើយនៅក្រណាស់គ្មាន អាហារគ្រប់គ្រាន់ គ្មានថ្នាំពេទ្យល្អសម្រាប់ព្យាបាលប្រជាជន ឈឺនៅក្នុងភូមិទេ មានតែរកថ្នាំផ្សំដោយខ្លួន ឯងគឺយកម៉េ្សៅ ដំឡូងមីលាយជាមួយទឹកខ្មុំហើយយកសំបកគ្រាប់ធ្វើជាពុម្ព
សង្កាត់ចេញជារូបរាងថ្នាំហើយ ដាក់ហាលថៃ្ងចោលឱ្យស្ងួតបានយក មកទុកឱ្យស្រួល ពេលប្រជាជនមានជំងឺឈឺក្បាល វិលមុខប្រើថ្នាំ ប្រភេទអាចទន្សាយទាំងអស់ មិនដឹងថាមានប្រសិទ្ធភាពប៉ុណ្ណាទេ បើយើងគ្មានថ្នាំអីផេ្សងផង។ នៅឆ្នាំ ១៩៧៦ អង្គការជ្រើសរើសឱ្យទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត។ ពេលទៅដល់ស្រែ អំបិលដំបូង អង្គការចាត់តាំងឱ្យលើងទំនប់លើកភ្លឺស្រែជុំវិញ ដើម្បីបង្ហាប់ដីយកអង្គប់បុកឱ្យហាប់ហើយបានបង្ហូរទឹក សមុទ្រ បញ្ជូនទាល់តែស្ងួតក្លាយជាអំបិលបាននាំគ្នាកាប់គាស់រាស់រែក យកមកដាក់ក្នុងឃ្លាំង កាលនោះ នៅស្រែអំបិលមានសុទ្ធតែនារី មានគ្នារាប់រយនាក់មកពីបណ្ដាលខេត្ដផេ្សងៗ នៅស្រែអំបិល មានបុរស តែបីទៅបួននាក់ប៉ុណេ្ណាះសម្រាប់បញ្ជាម៉ាស៊ីនបូម ទឹកដាក់ក្នុងស្រែ។ នៅឆ្នាំ១៩៧៨ អង្គការបាន ជ្រើសរើសនារី មួយចំនួនឱ្យទៅធ្វើការនៅខេត្ដបាត់ដំបង។ ម៉ៅ បានជិះ រថភ្លើងនៅដល់ស្រុកម៉ោង អង្គការបានចាត់តាំងឱ្យទៅនៅ ភូមិពៃ្រខ្លូត ជាប្រធានសហករណ៍ពៃ្រខ្លូត ពេលនោះ ម៉ៅ មានការភ័យ ខ្លាចដែរ ព្រោះនៅថ្មីមានគ្នាតែពីរនាក់ ហើយនៅ ទីនោះអង្គការបានប្រាប់ថា ប្រជាជនភាគច្រើនក្បត់ និងអង្គការ ម៉ៅ បានទទួលផែនការពីគណៈស្រុកផ្ទាល់តែម្ដង គឺឱ្យប្រជាជន ដកស្ទូង លើកទំនប់ប្រឡាយ ឱ្យទាន់ផែនការថ្នាក់លើ ហើយក្នុងមួយ ខែត្រូវឡើងទៅយករបាយការណ៍ជូនដល់គណៈស្រុកនិងទទួលផែន ការត្រឡប់មកវិញ។ ម៉ៅ ថាពេលដែលបានមកកាន់កាប់នៅ សហករណ៍ពៃ្រខ្លួនប្រជាជនមានជីវភាព ប្រសើរជាងមុន តែបន្ដិចក្រោយមកទៀតប្រជាជនជម្លៀសមកពីភូមិភាគបូព៌ាមួយ ចំនួនធំអង្គការហៅ យកទៅដោយប្រាស់ថា ឱ្យទៅរស់នៅ កនែ្លងថ្មី ខ្លះប្រាប់ថាឱ្យទៅកាប់ឈើ តែតាមការពិតកងឈ្លបទាំង នោះនាំប្រជាជនយកទៅសម្លាប់ចោល។ ម៉ៅ គ្រាន់តែបានដឹង តែមិនបានឃើញសម្លាប់ផ្ទាល់ទេ ហើយក៏គ្មានសិទ្ធហាម ឃាត់កងឈ្លបទាំងនោះមិនឱ្យយកប្រជាជនចេញដែរ ព្រោះ ម៉ៅ ក៏ស្ថិតនៅការ តាមដានរបស់អង្គការដែរ។ នៅឆ្នាំ១៩៧៩ ម៉ៅ បានវិញត្រឡប់មកស្រុកកំណើតវិញ ដោយមិនរត់ ចូលពៃ្រ ជាមួយខែ្មរក្រហមទៀតទេ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមដឹងថា មានយកមនុស្សទៅសម្លាប់មែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”