Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0243
TKI0243
Name :
ឈ្មោះ :
សំ ម៉ឺន
Last Name :
នាមត្រកូល :
Sam
First Name :
នាមខ្លួន :
Meun
Other Name :
ឈ្មោះផ្សេង :
Sam Saret
សំ សារ៉េត,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04479
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 48 years old
«សម័យបច្ចុប្បន្ន អាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21091410 Takeo, Tram Kak, Trapeang Thom Cheung, Pr
២១០៩១៤១០ តាកែវ, ត្រាំកក់, ត្រពាំងធំខាងជើង, ពៃ្រស្ប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសហករណ៍ស្វាយសរ ខេត្ដពោធិសាត់។
DK Zone 75-79 :
តំបន់ DK 75-79 :
.Zone: NW Zone no.: 560 Province: Pursat.
ភូមិភាគពាយ័ព្យ, ៥៦០, ខេត្ដពោធិសាត់។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មាភិបាល
Superiors :
ថ្នាក់លើ :
Nang,Choeun.
ណាង, ជឿន។
Associates :
អ្នកពាក់ព័ន្ធ :
Thuok,Vit.
ធួក,វ៉ិត។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0243 20030613 Prey Sbat village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Ly Sokheang and Huy Vannak. Notes: Interviewed with Sam Saret, the biography owner.
ធីខេអាយ០២៤៣ ២០០៣០៦១៣ ភូមិពៃ្រស្បាត ឃុំត្រពាំង ធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន លី សុខឃាង និង ហ៊ុយ វណ្ណៈ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សំ សារ៉េត ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សំ មុឺន ហៅ សារ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មុឺន មានប្ដីឈ្មោះ កែត ធី សព្វ ថៃ្ងរស់នៅភូមិពៃ្រស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ មុឺន មានឪពុក ឈ្មោះ សំ មិន ម្ដាយឈ្មោះ អៀ ឃឹម មានបងប្អូន៧នាក់ ស្រី១ ប្រុស៦។ មុឺន កាលតូចរៀននៅសាលាបឋម សិក្សាពៃ្រស្បាត ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ ដោយសារ កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧៤ មុឺន បានស្ម័គ្រចូលធ្វើការនៅអង្គភាពយោធា ខេត្ដតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូនឱ្យមកខេត្ដតាកែវ តាមរយៈ ឈ្មោះ អឿន ឈ្មោះ វិត ឈ្មោះ ធួក។ មុឺន មិនចង់ចាក់ចេញពី ស្រុកកំណើតទេ ព្រោះ មុឺន ជាកូនស្រីតែ១ ឪពុកស្លាប់ ចោលបាត់ មិនចង់ចេញពីម្ដាយនិងបងប្អូនតែអង្គការតម្រូវយើងមិនអាច
ប្រកែកបានទេ ពេលមកដល់ ខេត្ដតាកែវ អង្គការបានបញ្ជាឱ្យបោស សម្អាតទីធ្លានៅជុំវិញខេត្ដទាំងអស់ មានគ្នាច្រើនរាប់រយនាក់។ មុឺន នៅបានតែរយៈពេលបួនខែទេ នៅខែ៨ឆ្នាំ១៩៧៥ អង្គការ
បានបញ្ជូនឱ្យមកធ្វើការនៅអង្គភាព ស្រែអំបិល ខេត្ដកំពត។ ពេលមកដល់ស្រែអំបិល មុឺន មានតួនាទីជាប្រធានក្រុមគ្រប់គ្រង កម្មករ១០នាក់ នៅស្រែអំបិលមានសុទ្ធតែនារីរាប់រយនាក់សុទ្ធតែ នៅលីវ មិនឃើញមានបុរសទេ ការហូប ចុកមិនខ្វះខាតទេ តែការងារលំបាកខ្លាំងណាស់ ពេលគ្មានពេលសម្រាក ខ្លះរែក ខ្លះលី ពីណាធ្វើការ យឺតយ៉ាវដល់ពេល ប្រជុំគេហៅតិទៀនកសាង ប្រធានស្រែអំបិលមានឈ្មោះ ជឿន មានឈ្មោះ ណាង។ នៅឆ្នាំ១៩៧៧ មុឺន អង្គការចាត់តាំងឱ្យមកធ្វើការនៅភូមិភាគ ពា័យ្យ ស្រុកកណេ្ដÃៈង ខេត្ដ ពោធិសាត់។ មុឺន អង្គការចាត់តាំងឱ្យគ្រប់គ្រងប្រជាជននៅសហករណ៍ភូមិស្វាយសរ ប្រជាជន រស់នៅ នោះហូបតែបបរខុសគ្នាឆ្ងាយពីកាលនៅស្រែអំបិល។ មុឺន ត្រូវហូបបបររាវៗលាយជាមួយសម្លផ្ទីជា មួយប្រជាជនដែរ ពេល មុឺន ទៅដល់សហករណ៍ស្វាយសរប្រជាជនបានស្រែយំ
ប្រាប់ថា រស់នៅជួប ការលំបាកវេទនាអត់មានអីហូប បានកូនៗ មកដឹកនាំថ្មីគ្រាន់បានអីហូបបន្ដិចស្រួលជាងមុន។ មុឺន បាន ដឹកនាំប្រជាជនឱ្យធ្វើស្រែចម្ការ ដកស្ទូង លើកទំនប់ប្រឡាយតាម បញ្ជាថ្នាក់លើឡើងទៅទទួលត្រឹមស្រុក មិនបានឡើងដល់ខេត្ដទេ។ មុឺន បានឃើញកងឈ្លបចាប់ប្រជាជនថ្មីជាច្រើនគ្រួសារមិនដឹង ជាយកទៅ ណាទេ មិនឃើញត្រឡប់ចូលមករស់នៅក្នុងភូមិវិញ ទេ។ នៅឆ្នាំ១៩៧៩ មុឺន បានត្រឡប់មករស់នៅ ស្រុកកំណើត វិញ ហើយបានរៀបការនៅឆ្នាំ១៩៨២។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា