Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0246
TKI0246
Name :
ឈ្មោះ :
ភាព
First Name :
នាមខ្លួន :
Pheap
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 15 Years old
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21091410 Takeo, Tram Kak, Trapeang Thom Cheung, Pr
២១០៩១៤១០ តាកែវ, ត្រាំកក់, ត្រពាំងធំខាងជើង, ពៃ្រស្ប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
បុគ្គលិក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0246 20030613 Prey Sbat village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak. Notes: Pheap disappeared. Interviewed with her mother, An Pet.
ធីខេអាយ០២៤៦ ២០០៣០៦១៣ ភូមិពៃ្រស្បាត ឃុំត្រពាំង ធំជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ កំណត់សំគាល់ៈ ភាព បាត់ខ្លួន។ ជួបសម្ភាសជាមួយ អន ប៉ែត ជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
ភាព ភេទស្រី អាយុ១៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អន ប៉ែត អាយុ៦៤ឆ្នាំ ត្រូវជាម្ដាយ។ ភាព មានឪពុកឈ្មោះ ប៉ន មានបង ប្អូន៤នាក់ មានស្រុកកំណើតរស់នៅភូមិពៃ្រស្បាត ឃុំត្រពាំងធំ ខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ភាព កាលពីតូចមិនចូលរៀន សាលាទេ ដោយសារកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០ ធ្វើឱ្យ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមបាន ឡើងកាន់អំណាច អង្គការបានបំបែកកូនចៅឱ្យទៅរស់នៅ តាមអង្គភាពកុមារ។ នៅជំនាន់ខែ្មរក្រហម ប៉ែន មានកូនចំនួនបីនាក់ឱ្យចូលបម្រើចលនាខែ្មរក្រហម ទោះបីមិនចង់ឱ្យកូនចេញទៅក៏មិន
បានដែរ ដោយសារយើងមិនអាចប្រឆាំងនិងអង្គការបានទេ។ នៅឆ្នាំ១៩៧៥ កូនប្រុសឈ្មោះ ខុន ចូលធ្វើជា យោធាខែ្មរក្រហម ឈ្មោះ ប៉ាន់ និង ភាព អង្គការបានបំបែកឱ្យទៅរស់នៅតាម អង្គភាពកងចល័ត កុមារយូរៗបានមកលេងផ្ទះម្ដង មិនហ៊ាននៅ យូរទេ មកលេងមួយភេ្លតត្រឡប់ទៅធ្វើការវិញហើយខ្លាច មិនទាន់ម៉ោងប្រធានយកទៅកសាង កាលនោះអាណិតកូនណាស់។ ភាព និង ប៉ាន់ អង្គការចាត់តាំង ឱ្យធ្វើការដូចជា រែកដីដំបូក ដកស្ទូង កាប់ដើមទន្រ្ទានខែតដើម្បីយកធ្វើជី។ នៅឆ្នាំ១៩៧៧ អង្គការ បានជ្រើសរើសឱ្យទៅធ្វើការនៅភ្នំពេញ កាលនោះមិនចង់ឱ្យកូនចេញទៅឆ្ងាយទេ តែអង្គការតម្រូវ។ ពេលទៅដល់ភ្នំពេញ
បានដឹងដំណឹងថា ធ្វើការនៅកនែ្លងទទួលភ្ញៀវហើយមិនដែលឃើញ ត្រឡប់មក លេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកង ទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា មិនថា ប្រជាជនមិនថា កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ឡើងភ្នំសេ្ទីរតែទាំងអស់គ្នាដោយ សារខ្លាចវត្ដមានកងទ័ព វៀតណាម។ នៅជំនាន់ខែ្មរក្រហម ប៉ែន មានកូនចំនួនបីនាក់ចូលចល័នាខែ្មរក្រហមតែឃើញត្រឡប់ ផ្ទះវិញ ម្នាក់ឈ្មោះ ប៉ាន់ ចំណែក ឈ្មោះ ភាព ធ្វើការនៅកនែ្លងទទួលភ្ញៀវ ជាមួយឈ្មោះ ប៉ាន់ ដែរ បានរត់បែកគ្នានៅឆ្នាំ១៩៧៩ ប្រហែល ជាស្លាប់តាមផ្លូវបានមិនឃើញត្រឡប់មកផ្ទះវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា