PROMOTING ACCOUNTABILITY
Kiet Kay
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0205
|
|
Name :
ឈ្មោះ :
|
គៀត កាយ
|
|
Last Name :
នាមត្រកូល :
|
Kiet
|
|
First Name :
នាមខ្លួន :
|
Kay
|
|
Other Name :
ឈ្មោះផ្សេង :
|
Kien
គៀន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01147
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 58 Years old Notes: Year of Roos
អាយុ ៥៨ ឆ្នាំ កើតឆ្នាំរការ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081007 Kampong Thom, Stung, Preah Damrei, Prasat
០៦០៨១០០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំព្រះដំរី ភូមិប
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0205 20030321, Prasat village, Preah Damrei sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with the biography owner.
ខេធីអាយ០២០៥ ២០០៣០៣២១ ភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ គៀត កាយ ជាម្ចាស់ប្រ វត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
គៀត កាយ ហៅ គៀន ភេទប្រុស អាយុ៥៨ឆ្នាំជាម្ចាស់ ប្រវត្ដិរូប។ កាយ មានប្រពន្ធឈ្មោះ គា ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្ដកំពង់ធំ។ កាយ មានឪពុកឈ្មោះ គៀត ម្ដាយឈ្មោះ ខូវ មានបងប្អូន១២ នាក់ស្រី៥ប្រុស៧។ កាយ មានកំរិតវប្ប ធម៌ត្រឹមថ្នាក់ទី១១ ឪចាស់ឱ កាយ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់ឪពុកម្ដាយ បានរៀបចំឱ្យមានគ្រួសារប្រពន្ធឈ្មោះរ៉េង បន្ទាប់មកមានកូនចំនួន៤នាក់។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មិនបានប៉ុន្មានផង ស្រាប់តែលេច ចេញចលនារំដោះជាតិប្រឆាំងនៅ របបលោកលន់ នល់។ នៅឆ្នាំ១៩៧១ នៅភូមិនេះក្លាយជាតំបន់រំដោះខាងទាហានលន់ នល់ មិនអាច ចូលមកបានទេ។ កាយ នៅឆ្នាំ១៩៧១ អង្គការចាត់តាំងឱ្យធ្វើជាប្រធានភូមិនិងដើរឃោសនាឱ្យកម្លាំង យុវជនចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧២ កាយ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ រ៉េត ណាមួយនៅសមរភូមិក្រោយស្រីចេះតែថា ធ្វើមនុស្ស ប្រុសនៅក្រោយ ក្បិនស្រីៗមានការឈឺចាប់ក៏ទៅសមរភូមិមុន ចោលប្រពន្ធកូន។ ចូលមុនដំបូងអង្គការបញ្ជូនទៅស្រែវាល ខេត្ដកំពង់ចាម ដើម្បីហាត់ក្បួនយោធាចប់ អង្គការបញ្ជូនចូលទ័ព តំបន់នៅកងវរសេនាតូចលេខ៤០៤។ នៅឆ្នាំ១៩៧៣ កាយ បានចូលទៅកងអន្ដរាគន៍ពិសេសនៅក្នុងយោធាភូមិភាគឧត្ដរវិញ កាលនោះមាន ឈ្មោះ កុយ ធួន ហៅ ធុច ជាដឹកនាំនិងមានឈ្មោះ អឿន ជាប្រធានកងពល។ នៅឆ្នាំ១៩៧៤៧៥ កម្លាំងយោធា ភូមិភាគឧត្ដរបានឡើងវាយចល័តវាយសំដៅចូលទីក្រុងភ្នំពេញ។ កាយ បានវាយ សម្រុកចូលទីក្រុងនៅឆ្នាំ១៩៧៥ តែចដនៃ្យត្រូវ របួសដេកសម្រាកនៅម្ដុំព្រែកព្នៅអស់រយៈពេលបីខែ ដូចនេះមិន បានដឹងថា ការជម្លៀសចេញរបស់ប្រជាជននៅក្នុងទីក្រុងភ្នំពេញ។ ក្រោយមកពីជាសះ ស្បើយអង្គការបញ្ជូនមកអង្គភាពវិញ នៅក្នុងកងពល៣១០។ កាយ បន្ទាប់មកអង្គការបញ្ជូនឱ្យទៅធ្វើ ស្រែនៅម្ដុំអន្លង់ក្ងាន។ នៅឆ្នាំ១៩៧៦៧៧ មានចាប់កម្មាភិ បាលជាច្រើនដូចជាឈ្មោះ អឿន ឈ្មោះ ធុច និងកម្មាភិបាល ថ្នាក់ក្រោមមួយចំនួនធំទៀតដោយចោទថា ជាសេអ៊ីអា អាមេរិចកាំង។ នៅឆ្នាំ១៩៧៨ កាយ អង្គការបញ្ជូនទៅលុត ដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ពេលនោះ កាយ បានឃើញយោធាមកពីភូមិភាគឧត្ដរ ភូមិភាគបូព៌ារាប់រយរាប់ ពាន់នាក់ ធ្វើការនៅទីនោះដែរ។ នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំក៏មានអ្នកជំនាញជាជនជាតិចិនរាប់រយនាក់ ធ្វើការ នៅទីនោះដែរ។ នៅឆ្នាំ១៩៧៩ ព្រលានយន្ដហោះធ្វើមិនហើយ នៅឡើយទេ កងទ័ពវៀតណាមចូលមកដល់កម្មករជា អតីត យោធាដែលសល់ពីស្លាប់បាននាំគ្នារត់ចូលពៃ្រ។ កាយ បានរត់ទៅដល់ខេត្ដបាត់ដំបង រស់នៅក្នុង ពៃ្រពិបាករស់នៅ ខ្លាំងពេក បានស្ដាប់ឮការអំពាវនាវរបស់រដ្ឋាភិបាលក៏ចូលមក សារភាព ពេលនោះ វៀតណាមយកមកអប់រំអស់រយៈពេល ២០ថៃ្ងក៏ឱ្យត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានការសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”