PROMOTING ACCOUNTABILITY
Son Khy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0213
|
|
Name :
ឈ្មោះ :
|
សុន ឃី
|
|
Last Name :
នាមត្រកូល :
|
Son
|
|
First Name :
នាមខ្លួន :
|
Khy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08211
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 45 years old Notes: Year
អាយុ ៤៥ឆ្នាំ កើតឆ្នាំគោ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080806 Kampong Thom, Stung, Popork, Popork
០៦០៨០៨០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំពពក ភូមិពពក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្មរដ្ឋ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Superiors :
ថ្នាក់លើ :
|
វ៉ាន់ រិទ្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0213 20030313 Popork village, Popork sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with the biography owner.
ខេធីអាយ០២១៣ ២០០៣០៣១៣ ភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សុន ឃី ជាម្ចាស់ប្រវត្តិរូប ផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សុន ឃី ភេទប្រុស អាយុ៤៥ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឃី មាន ប្រពន្ធឈ្មោះ ម៉ៅ មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឃី មានឪពុក ឈ្មោះ សុន ម្ដាយឈ្មោះ ធន មានបងប្អូន៣នាក់ ប្រុស២ស្រី១។ ឃី តាំងពីតូចដល់ធំពេកវ័យមិន បានចូលរៀន តាមសាលាទេ ពេលធំឡើងជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមាន សង្គ្រាមផង។ នៅឆ្នាំ១៩៧៣ ឃី បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម កាលនោះនឹកឃើញថា បានសប្បាយ ព្រោះកេ្មងនៅឆោតល្ងង់។ ពេលចូលដំបូងអង្គការ បញ្ជូនឱ្យចូលធ្វើជាយោធាតំបន់នៅក្នុង ខេត្ដកំពង់ធំ។ បន្ទាប់ អង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ ចល័តម្ដងខេត្ដកំពង់ចាម ម្ដងខេត្ដកំពង់ធំនិងខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៤៧៥ អង្គការបញ្ជូនឱ្យមកជួយវាយសម្រុកចូលទី ក្រុងភ្នំពេញ វាយចូលតាមផ្លូវជាតិលេខ៥កាត់តាមព្រែកក្ដាម ព្រែកព្នៅ។ ឃី មានឋានៈជាប្រធានកង តូចគ្រប់គ្រងយោធាចំនួន ៣០នាក់ វាយសម្រុកចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥ ពេលនោះអង្គការបានបញ្ជាឱ្យប្រជាជនជម្លៀសប្រជាជន ចេញពីទីក្រុងទាំងអស់ ដើម្បីចាប់ទាហានលន់ នល់។ ឃី នៅភ្នំពេញ បានតែប៉ុន្មានថៃ្ង អង្គការបញ្ជូនឱ្យទៅជួយវាយសម្រុកយក ក្រុងកំពង់សោមបន្ដ ទៀត ពេលយកទីក្រុងកំពុងសោមបាន យោធាមួយចំនួនធំ អង្គការដកកាំភ្លើងរក្សាទុក រួចអង្គការចាត់ តាំងឱ្យធ្វើការងារនៅផែកំពង់សោម។ ឃី និងយោធា ជាច្រើននាក់ផេ្សងទៀត ក្លាយជាកម្មករលីសែង នៅកំពង់ផែ កាល នោះឃើញមានកប៉ាល់ដឹកទំនិញមកពីប្រទេសចិន ក្នុងរយៈពេល បីខែបានមានកប៉ាល់ ចូលមកម្ដង។ កប៉ាល់របស់ប្រទេសចិន បានដឹកអង្ការនិងសម្ភារៈផេ្សងមួយចំនួនមកឱ្យប្រទេសកម្ពុជា យើង ចំណែកយើងវិញក៏មានផលិតផលមួយចំនួនដូចជាកៅស៊ូក្រែប ស្បែកសត្វពៃ្រ មានតាំងពីតុក កែ ជាដើម។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងកម្លាំងមួយចំនួនឱ្យមកធ្វើការងារនៅក្រសួងពាណិជ្ជកម្ម ភ្នំពេញវិញ កាលនោះ ឃី ក៏បានត្រឡប់មកវិញដែរ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ វ៉ាន់ រិទ្ធ។ នៅក្នុងក្រសួងពាណិជ្ជកម្ម មានរបស់របរជាច្រើនមុខនាំចេញទៅប្រទេសចិន នៅក្នុងក្រសួងក៏មានការ បាត់ខ្លួនកម្មករមួយចំនួនដែរ ជាញឹក ញាប់ឃើញមានឡានក្លុបយកមកមនុស្សនៅក្នុងក្រសួងម្ដងបីនាក់ បួននាក់ មិនដឹងជាយកទៅណាទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលដល់ប្រទេស កម្ពុជា ឃី បានរត់ចូលពៃ្រអស់ មួយរយៈទើបហ៊ានវិញមកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញឡានមកដឹកមនុស្សនៅក្នុងក្រសួងយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”