PROMOTING ACCOUNTABILITY
Sim Phann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0215
KTI0215
|
|
Name :
ឈ្មោះ :
|
ស៊ឹម ផាន់
|
|
Last Name :
នាមត្រកូល :
|
Sim
|
|
First Name :
នាមខ្លួន :
|
Phann
|
|
Other Name :
ឈ្មោះផ្សេង :
|
Sarou
សារូ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01202
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 52 years old Notes: Year
អាយុ ៥២ ឆ្នាំ កើតឆ្នាំខាល
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080802, Kampong Thom, Stung, Porpork, Anlung Kra
០៦០៨០៨០២ ខេត្ដកំពង់ធំ, ស្រុកស្ទោង, ឃុំពពក, ភូមិអន្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាមជ្ឈិម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Chief of Division 1.
អឿន, ប្រធានកងពលទី១។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ ប៉ា,និត,ទ្រី។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0215 20030312 Anlung Kranh village, Popork sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with Sim Rou called Sarou the biography owner.
ខេធីអាយ០២១៥ ២០០៣០៣១២ ភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ស៊ឹម រូ ហៅ សារូ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ឹម ផាន់ ហៅ សារូ ភេទប្រុស អាយុ៥២ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ផាន់ មានប្រពន្ធឈ្មោះ សែត មានកូនចំនួន២នាក់ស្រី១ប្រុស១ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្ដកំពង់ធំ។ ផាន់ មានឪពុកឈ្មោះ ស៊ឹម ម្ដាយឈ្មោះ ទូច មានបងប្អូន៥នាក់។ ផាន់ មានកំរិតវប្ប ធម៌ត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ បន្ទាប់ឪពុក ម្ដាយបានរៀបការប្រពន្ធឱ្យមានឈ្មោះ សែត។ នៅឆ្នាំ១៩៧៣ ផាន់ បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហម តាមរយៈមិត្ដភក្ដិពេលនោះមានគ្នាជិត២០នាក់។ ផាន់ ចូលធ្វើជា យោធាខែ្មរក្រហមទី១នៅ ឆោតល្ងង់ចាញ់ការឃោសនាទី២ ខឹងប្រពន្ធនៅផ្ទះមិនចេះមើលកូនបណេ្ដាយកូនឱ្យរលៀកភ្លើងក៏ទៅ បណេ្ដាយ។ ពេលចូលដំបូងអង្គការបញ្ជូនឱ្យទៅធ្វើជាយោធា តំបន់ឡើងវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម ម្ដុំភ្នំប្រុសភ្នំស្រី និងបន្ទាប់មកឡើងវាយចល័តរហូតដល់ខេត្ដសៀម រាប។ នៅឆ្នាំ ១៩៧៤៧៥ ផាន់ និងអង្គភាពចំនួនបីកងពលធំ ឡើងវាយសម្រុកចូលទីក្រុងភ្នំពេញ ទាំងអស់គ្នា។ ផាន់ នៅក្នុង កងពលទី១ ប្រធានកងពលឈ្មោះ អឿន វាយសម្រុកចូលតាម ព្រែកក្ដាមព្រែកព្នៅនៅ ថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ពេលនោះអង្គការបញ្ជាឱ្យយោធាទាំងអស់បោសសម្អាតទីក្រុង ភ្នំពេញ ត្រូវ បង្ខំឱ្យប្រជាជនចេញឱ្យបានលឿនក្នុងរយៈពេលបីថៃ្ង។ នៅពេលប្រជាជនចេញពីទីក្រុងភ្នំពេញអស់ អង្គភាពរបស់ ផាន់ អង្គការឱ្យស្នាក់នៅម្ដុំវត្ដភ្នំ។ បន្ទាប់មកអង្គការចាត់តាំងឱ្យទៅ ធ្វើស្រែនៅម្ដុំបឹង ប្រយ៉ាបនិងម្ដុំកប់ស្រូវ។ នៅឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ប្រធានកងពលឈ្មោះអឿននិងកម្មាភិ បាលថ្នាក់ ក្រោមមួយចំនួនទៀតយកទៅបាត់ដោយចោទថាក្បត់អង្គការ។ បន្ទាប់យោធានៅក្នុងកងពល ទី១ក្រោយមកក្លាយជាកងពល ៣១០ជាកងពលរបស់តាអឿន ត្រូវអង្គការយកទៅលុតដំ នៅពៃ្រស ខ្លះទៅធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ផាន់ អង្គការចាត់តាំងឱ្យធ្វើការងារនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំងជួបការលំបាកខ្លាំងណាស់។ នៅឆ្នាំ១៩៧៨ អង្គការបានមកជ្រើសរើសយោធាមួយ ចំនួននៅព្រលានយន្ដហោះ ឱ្យទៅតស៊ូច្បាំងជាមួយប្រទេសវៀតណាម ពេលនោះ ផាន់ បានស្ម័គ្រចិត្ដ ទៅសមរភូមិមុខធ្វើសង្គ្រាមបន្ដទៀតដើម្បី បានបាយហូបឆែ្អត ពេលនោះបានបាយហូបឆែ្អតមែនមាន កម្លាំងវាយជាមួយទាហានយួន រហូតចាប់បានប្រជាជនយួន កំពង់តែស្ទូងស្រូវចាប់បញ្ជូនមកសមរភូមិ ក្រោយតែមិនបានដឹងថា អង្គការចាប់យកទៅណាទេ។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរ ក្រហមបានចាញ់ សង្គ្រាមវៀតណាម បានរត់ចែកជើងគ្នា ផាន់ បានរត់ចូលពៃ្របានមួយរយៈទើបសមេ្រចចិត្ដមកស្រុក កំណើតវិញ បានជួបប្រពន្ធកូនវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”