Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0216
KTI0216
Name :
ឈ្មោះ :
ថោង សារ៉ូ
Last Name :
នាមត្រកូល :
Thaong
First Name :
នាមខ្លួន :
Saro
Other Name :
ឈ្មោះផ្សេង :
Pung
ពង់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08153
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
អាយុ៥៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080802, Kampong Thom, Stung, Popork, Anlung Kran
០៦០៨០៨០២ ខេត្ដកំពង់ធំ, ស្រុកស្ទោង, ឃុំពពក, ភូមិអន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមជ្ឈិម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Associates :
អ្នកពាក់ព័ន្ធ :
Voeun, Hauy.
វឿន ,ហូយ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0216 20030312 Anlung Kranh village, Popork sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan and Sin Khin. Notes: Thong Saro called Pung the biography owner.
ខេធីអាយ០២១៦ ២០០៣០៣១២ ភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ និង ស៊ិន ឃិន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ថោង សារ៉ូ ហៅ ពង់ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ថោង សារ៉ូ ហៅ ពង់ ភេទប្រុស អាយុ៥៦ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សារ៉ូ មានប្រពន្ធឈ្មោះ វុន មានកូន១១នាក់ ប្រកបរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្ដ កំពង់ធំ។ សារ៉ូ មានឪពុកឈ្មោះ ថោង មិន ម្ដាយឈ្មោះ ញ ងឹម មានបងប្អូន៣នាក់ ចូលចលនា ខែ្មរក្រហមចំនួនពីរនាក់។ សារ៉ូ មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមានសង្គ្រាមមិនអាច បន្ដការសិក្សាបន្ដទៀតបាន។ នៅឆ្នាំ ១៩៧០ សារ៉ូ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមការឃោសនានិងតាមការអូសទាញពី ឈ្មោះម៉ុល។ សារ៉ូ ចូលដំបូងអង្គការចាត់តាំងឱ្យធ្វើការ ងារនៅសាលាស្រុកស្ទោង ដូចជាជួយកិច្ចការ ជាអ្នក សរសេរសំបុត្រនិងជួយការងារជាអ្នកបើសម្ភារៈ។ នៅឆ្នាំ១៩៧៣៧៤ អង្គការបញ្ជូនឱ្យទៅ ធ្វើជាយោធានៅ ភូមិភាគឧត្ដរ នៅក្នុងកងពលទី១កងវរសេនាតូច៣០៦ប្រធាន កងពលឈ្មោះ អឿន។ កាលនោះសង្គ្រាមច្បាំងជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម ខេត្ដកំពង់ធំនិងខេត្ដសៀម រាប។ នៅឆ្នាំ១៩៧៤៧៥ អង្គការបានបញ្ជូនឱ្យ មកសម្រុកសំដៅ មកទីក្រុងភ្នំពេញវិញ។ នៅថៃ្ងទី ១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមបានវាយចូលទីក្រុងភ្នំពេញ។ សារ៉ូ បានឃើញ ប្រជាជននាំ គ្នាចេញពីផ្ទះសំបែងតាមអង្គការបញ្ជាឱ្យចេញដើម្បី អង្គការរៀបចំបោសសម្អាតទីក្រុង រួចហើយមិនឱ្យ ប្រជាជនចូលមក រស់នៅវិញទេ។ យោធាខែ្មរក្រហមមួយចំនួន អង្គការបញ្ជូនទៅ ការពារព្រំដែន ខ្លះចុះ ធ្វើស្រែចម្ការដូចជាប្រជាជនដែរ។ សារ៉ូ យោធានៅក្នុងអង្គភាពរាប់រយនាក់ ត្រូវអង្គការចាត់តាំងឱ្យ ចុះធ្វើស្រែនៅម្ដុំកប់ស្រូវនិងអន្លង់ក្ងាន។ នៅឆ្នាំ១៩៧៧ អង្គការបានចោទថា យោធាភូមិភាគឧត្ដរ ក្បត់បន្ទាប់មកចាប់ ប្រធានកងពលឈ្មោះអឿន និងកម្មាភិបាលថ្នាក់ក្រោមមួយចំនួន ទៀត។ សារ៉ូ នៅឆ្នាំ១៩៧៧៧៨ អង្គការបញ្ជូនឱ្យទៅលុត ដំធ្វើព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង។ នៅអំឡុង ពេលធ្វើ ការងារនៅព្រលានយន្ដហោះក៏ធ្លាប់ឃើញឡានមកចាប់យកមនុស្សមួយចំនួនយកទៅបាត់ទៀត តែមិនបានដឹងថាយកទៅទីណាទេ មិនឃើញត្រឡប់មកវិញសោះ។ នៅឆ្នាំ១៩៧៨ សារ៉ូ និងយោធា ជាច្រើនរយនាក់ផេ្សងទៀតអង្គការជ្រើសរើសឱ្យទៅច្បាំងគ្នាជាមួយទាហានវៀតណាមនៅតាមព្រំដែនខាងមេមត់។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានចាញ់សង្គ្រាមជាមួយប្រទេស វៀតណាម សារ៉ូ និងយោធាជាង២០នាក់ផេ្សងទៀតនាំគ្នារត់ សំដៅមកទីក្រុងភ្នំពេញ រួចបន្ដដំណើរចូលពៃ្រសំដៅទៅទឹស ខាងលិចសំដៅទៅប្រទេសថៃ។ សារ៉ូ បានរត់ចេញពីអង្គភាព សំដៅមកស្រុកកំណើតវិញ ដើម្បីបាន ជួបឪពុកម្ដាយបងប្អូនវិញ បានមកដល់ផ្ទះមិនបានមួយខែផង កម្លាំងកងទ័ពវៀតណាម ហៅទៅរៀន សូត្រនៅខេត្ដកំពង់ជាងកន្លះខែ ទើបដោះលែង ឱ្យមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់មនុស្សពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា