PROMOTING ACCOUNTABILITY
Rin Sun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0229
|
|
Name :
ឈ្មោះ :
|
រិន សុន
|
|
Last Name :
នាមត្រកូល :
|
Rin
|
|
First Name :
នាមខ្លួន :
|
Sun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03116
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 15 Years old Age at time of inte
អាយុ ១៥ ឆ្នាំ អាយុ ៤៧ ឆ្នាំ កើតឆ្នាំរកា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080907 Kampong Thom, Stung, Pralay, Kampreal
០៦០៨០៩០៧ ខេត្ដកំពង់ធំ, ស្រុកស្ទោង, ឃុំប្រឡាយ, ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ មជ្ឈិម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
សុន សេន តាអឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0229 20030308 Kampreal village, Pralay sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with Rin Son the biography owner.
ខេធីអាយ០២២៩ ២០០៣០៣០៨ ភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ រិន សុន ជាម្ចាស់ប្រវត្តិរូប ផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
រិន សុន ភេទប្រុស អាយុ៤៧ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សុន មាន ប្រពន្ធឈ្មោះ សៀម មានកូនចំនួន៨ នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។ សុន មានឪពុកឈ្មោះ សោម រិន ម្ដាយឈ្មោះ អុំ ហ៊ីម មានបងប្អូន ៨នាក់ប្រុស៤ស្រី៤។ សុន រៀននៅសាលាបឋមសិក្សាប្រឡាយ មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី៩ឪចាស់ឱ រហូតដល់ឆ្នាំ១៩៧០កើត មានរដ្ឋប្រហារឈប់រៀនដោយសារគ្រូរំសាយអស់ ក៏ត្រឡប់មក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅ ឆ្នាំ១៩៧១ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ហ៊ន។ សុន នឹកឃើញថា ចូលបម្រើជាតិ សេ្នហាជាតិរំដោះទឹកដី កាលនោះ គេមិនទាន់ហៅខែ្មរក្រហមទេ គេហៅថា រណសិរ្ស រំដោះជាតិ ស្ដាប់តាមប្រកាសរបស់សមេ្ដចពីប៉េកាំងមកឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីស្រោចស្រងជាតិ និងមានទាំងកម្លាំងកងទ័ពវៀតណាមមក ជួយផងដែរ។ ចូលដំបូងមានគ្នាច្រើននាក់ណាស់ មាន ឈ្មោះ ហេង ផុន,មុយ សៀង,ខេង ឃាន និង ដិត ឈឿន។ សុន បានចូល ទៅធ្វើជាយោធាតំបន់បន្ទាប់ មកឡើងទៅភូមិភាគវាយជា មួយទាហានលោកលន់ នល់ ចល័តគ្រប់សមរភូមិដូចជាកំពង់ធំ កំពង់ចាម និងខេត្ដសៀមរាប កាលនោះមានឈ្មោះ កែ ពកនិងឈ្មោះ កុយ ធួន ជាអ្នកគ្រប់គ្រងផ្នែកយោធា។ នៅឆ្នាំ១៩៧៣ សុន បានត្រឡប់វាយបកសំដៅទីក្រុងភ្នំពេញ វាយចូលតាមលង្វែក កំពង់លួង មាន មនុស្សស្លាប់និងរបួសជាច្រើននាក់ បើយើង ហ៊ានរត់មកក្រោយវិញក៏ងាប់ដែរ បើហ៊ានរត់មកក្រោយ មេយើងបាញ់ចោលតែម្ដង មេ្លាះហើយគ្មានពីណាហ៊ានរត់ទេ ស៊ូស្លាប់នៅក្នុងសមរភូមិ។ នៅឆ្នាំ១៩ ៧៤៧៥ ពេលវាយសម្រុកចូលទីក្រុងភ្នំពេញ ភូមិភាគឧត្ដរមានបីកងពល កងពលទី១កងពលទី២និង កងពលទី៣។ សុន នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន អនុកងពលឈ្មោះ សូ វាយ រហូតទទួលបានជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ សុន កាលនោះមានឋានៈជាប្រធាន វរសេនាតូចតែមិនបានចូល ទីក្រុងភ្នំពេញទេ ព្រោះត្រូវរបួសដេកសម្រាកនៅមន្ទីរ ពេទ្យនៅស្វាយទាប ខេត្ដកំពង់ចាម។ ពេលប្រជាជនជម្លៀស ចេញពីក្រុងអស់ សុន បានត្រឡប់មកទីក្រុងភ្នំពេញ ហើយ បានចូលរួមប្រជុំស្ដាប់អង្គការប្រជុំ ពេលនោះលោក ហ៊ូ នឹម គាត់ជំទាល់នៅក្នុងអង្គប្រជុំរឿងជម្លៀស ប្រជាជនចេញពីទីក្រុង បន្ទាប់មកទៀតស្រាប់តែបាត់ខ្លួនគាត់តែម្ដង។ នៅពេលចប់ សង្គ្រាមយោធាជា ច្រើនបានចុះទៅធ្វើស្រែនៅតាមជាយ ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦៧៧ មានចាប់ប្រធានកងពល ដូចជាឈ្មោះ តាអឿន ប្រធានកងពល៣១០និងកម្មាភិបាលជា ច្រើននាក់ផេ្សងទៀត។ នៅឆ្នាំ១៩ ៧៧ សុន មានឋានៈជាប្រធាន អនុសេនាធំទី២ អង្គការបញ្ជូនទៅការពារព្រំដែនវៀតណាម ខាងខេត្ដ ស្វាយរៀង កាលនោះនៅក្រោមបញ្ជាលោកសុន សេន។ នៅ១៩៧៨ កើតមានសង្គ្រាមជាមួយ ប្រទេសវៀតណាម កាលនោះកម្លាំងខែ្មរក្រហមខ្លាំងវាយចូលផ្សារក្រដាសប្រទេសវៀតណាមតាម ជាយដែន បន្ទាប់មករហូតដល់ឆ្នាំ១៩៧៩ កម្លាំង កងទ័ពវៀតណាមវាយសម្រុកខ្លាំងធ្វើឱ្យយោធាខែ្មរ ក្រហម រត់ចែកផ្លូវគ្នា។ សុន បានរត់ចូលពៃ្រទាំងភ័យខ្លាច ខ្លាច ប្រជា ជនផងខ្លាចកងទ័ពវៀតណាមផង រត់រហូតមកដល់ខេត្ដកំពង់ធំ នឹកឃើញឪពុកម្ដាយបងប្អូនក៏សមេ្រចចិត្ដចូលភូមិកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”