Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0241
Name :
ឈ្មោះ :
សូរ ពិន
Last Name :
នាមត្រកូល :
So
First Name :
នាមខ្លួន :
Pin
Other Name :
ឈ្មោះផ្សេង :
Chhin
ឈិន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00430
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 21 Years old
អាយុ ២១ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06070802 Kampong Thom, Santuk, Taing Krasao, Taing
០៦០៧០៨០២ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំតាំងក្រសាំង ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0241 20021112 Taing Krasao village, Taing Krasao sub-district, Santuk district, Kampong Thom province. Interviewed by Dara P. Vanthan, Notes: So Pin called Chhin disappeared after he left hospital. Interviewed with his elder brother called So Yun.
ខេធីអាយ០២៤១ ២០០២១១១២ ភូមិតាំងក្រសៅ ឃុំ តាំងក្រសៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សូរ ពិន ហៅ ឈិន បាត់ខ្លួន បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ ជួបសម្ភាសជាមួយ សូរ យន់ ជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សូរ ពិន ហៅ ឈិន ភេទប្រុស អាយុ១៩ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ សូរ យន់ អាយុ៥៩ឆ្នាំ ត្រូវជាបងប្រុស។ ពិន មានឪពុកឈ្មោះ សរ សូរ ម្ដាយឈ្មោះ កែវ អ៊ី មានបងប្អូន៥ នាក់ប្រុស៣ ស្រី២ មានស្រុកកំណើតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ពិន មាន កំរិតវប្បធម៌ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ដោយសារប្រទេស ជាតិកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ ពិន បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរ ក្រហមតាមរយៈឈ្មោះ អឿន។ នៅក្នុងតំបន់រំដោះ ទោះបីយើងមិនចង់ចូលបម្រើចលនាខែ្មរក្រហម យើងពិកបាក រស់នៅណាស់ អាចអង្គការចោទយើងថា ជាគិញរបស់លោកលន់ នល់ និងអាចថា អង្គ ការយកទៅសម្លាប់ចោល។ ពិន មុនដំបូង អង្គការបញ្ជូនទៅធ្វើការងារត្រឹមឃុំ ដល់ក្រោយមកទៀតមិន ថាអង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅមុនឆ្នាំ១៩៧៥ ជិតខែ្មរក្រហមវាយយកទីក្រុងភ្នំពេញ បានទទួលដំណឹងតាម រយៈឈ្មោះ សឿន ប្រាប់ថា ប្អូនឈ្មោះ ពិន ត្រូវរបួសដេក សម្រាកព្យាបាលនៅ មន្ទីរពេទ្យចម្ការអណ្ដូង ពេលនោះក៏បាន ទៅមើលប្អូនដោយផ្ទាល់បានឃើញមែនត្រូវរបួសដធៃ្ងន់ធ្ងរនឹក អាណិតប្អូនក៏យំ ពេលនោះប្អូនប្រាប់ថា កុំយំ មានអ្នករបួសច្រើនាក់ របួលធ្ងន់ជាងយើងទៀត។ ពេលសួរសុខទុក្ខមិនបាននៅយូរទេ ក៏ត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច ក៏មិនឃើញប្អូនមកលេងស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៦ មានដំណឹងថា ពិន ធ្វើការនៅ ភ្នំពេញ តែបន្ទាប់មកដឹងថា អង្គការបានចាប់ខ្លួន មានឈ្មោះ អឿន ដែរ។ នៅឆ្នាំ១៩៧៩ មិន ឃើញប្អូនត្រឡប់មកស្រុកកំណើតវិញមែន ប្រហែលជាដំណឹងចាប់ខ្លួននោះជាការពិតហើយ។ បើតាម ប្រវត្ដិរូបឈ្មោះ ពិន ហៅ ឈិន ជាយោធានៅក្នុងកងពល ៣១០ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា