Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0252
Name :
ឈ្មោះ :
គឹម លាងសេង
Last Name :
នាមត្រកូល :
Kim
First Name :
នាមខ្លួន :
Leang Seng
Other Name :
ឈ្មោះផ្សេង :
Sy
ស៊ី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06303
Gender :
ភេទ :
Male
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Birth date: 1954 Age at time of interview: 50 year
១៩៥៤ អាយុ ៥០ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06031803 Kampong Thom, Stung Sen, Prey Tahou, Kdei
០៦០៣១៨០៣ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំពៃ្រតាហ៊ូ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
West, 401, Kampong Chhang
បស្ចឹម, ៤០១, ខេត្ដកំពង់ឆ្នាំង
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0252 20030622 Kdei village, Prey Tahou sub-district, Stung Sen district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with Kim Leang Seng, biography owner.
ខេធីអាយ០២៥២ ២០០៣០៦២២ ភូមិក្តី ឃុំពៃ្រតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាស ជាមួយ គឹម លាងសេង ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
គឹម លាងសេង ហៅ ស៊ី ភេទប្រុស អាយុ៥០ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ លាងសេង មានប្រពន្ធឈ្មោះ ហ៊ាន់ មានកូនចំនួន៣នាក់ មានស្រុកកំណើតនៅភូមិក្ដី ឃុំពៃ្រតាហ៊ូ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ លាងសេង មានឪពុកឈ្មោះ គឹម សឹម ម្ដាយឈ្មោះ ហៀក ហុក មានបងប្អូននាក់។ លាងសេង ធ្លាប់រៀននៅ អនុវិទ្យាល័យបល្ល័ង្គត្រឹមថ្នាក់ទី៥ឪចាស់ឱ ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ពេលនោះប្រទេស ជាតិកើត មានសង្គ្រាមជាមួយរដ្ឋាភិបាលលោកសេនាប្រមុខលន់ នល់ សង្គ្រាមចាប់ផ្ទុះមានឡើងរវាងខែ្មរនិងខែ្មរពឹងបរទេស។ នៅឆ្នាំ១៩៧៤ លាងសេង ត្រូវបានអង្គការ ចាត់តាំងឱ្យចូល ធ្វើជាយោធាខែ្មរក្រហម ទោះបីយើងចង់រត់ក៏រត់មិនរួច ព្រោះយើងរស់នៅក្នុងតំបន់ រំដោះ។ ពេលចូលដំបូងមានគ្នា ច្រើនណាស់ មានមិត្ដភក្ដិឈ្មោះ ឡុង ឈ្មោះ ឆាន់ អង្គការបញ្ជូនឱ្យ ទៅរៀនក្បួនយោធានៅត្រឹមប្រាសាទសំបូរមួយរយៈរួចហើយ អង្គការបញ្ជូនទៅធ្វើជាយោធានៅភូមិ ឧត្ដរ។ បន្ទាប់មកទៀត អង្គការបញ្ជូនទៅសមរភូមិវាយនៅខាង ខេត្ដកំពង់ចាម កំពង់ធំ និងខេត្ដ សៀមរាប រួចវាយចល័តសំដៅមកទីក្រុងភ្នំពេញ។ នៅដើមឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហម វាយចូល ទីក្រុងកាន់តែជិតស្លាប់និងរបួសកាន់តែច្រើន ជួនណាមួយ វរសេនាតូចនៅសល់តែជាង១០ក៏ មាន តាសារឿន ជាប្រធានវរៈសេនាតូច។ លាងសេង ភ័យខ្លាំងណាស់ ពេលឃើញស្លាប់ច្រើនយ៉ាង នេះ តែសំណាងល្អដែរ ពេលនោះមានឈ្មោះ អង្គការឱ្យទៅរៀនកាន់តេអូវិញ បានធូរបន្ដិច ព្រោះ បាននៅឆ្ងាយពីសមរភូមិមុខបន្ដិច។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលវាយចូលទីក្រុងភ្នំពេញ បានភ្លាម ពេលនោះ ឃើញប្រជាជននាំគ្នាចេញពីក្រុងតាមផ្លូវជាតិលេខ៥ មាន មនុស្សច្រើនកុះករ។ លាងសេង នៅពេលប្រជាជនចេញអស់ អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅតាមជាយក្រុង បន្ទាប់មក អង្គការជ្រើសរើសយកមកឱ្យនៅខាងរដ្ឋបាលធ្វើប្រវត្ដិរូបយោធាទាំងអស់ កាលនោះអង្គការបានឱ្យម៉ា ស៊ីនអង្គលីលេខ មានការិយាល័យជិតទួលសង្កែ។ ក្រោយមកទៀតនៅក្នុង របបខែ្មរក្រហមមានរឿងរ៉ាវ ជាច្រើនយើងមិនអាចគិតដល់ អង្គការបានចោទភូមិភាគបូព៌ាក្បត់ បន្ទាប់មកភូមិភាគឧត្ដរក្បត់ ចាប់ ប្រធានកងពល ចាប់រដ្ឋមន្រ្ដីដូចជាលោកហ៊ូ យន់ លោកហ៊ូ នឹម ពេលនោះសភាពការណ៍កាន់តែតឹង តែងឡើង ធ្វើឱ្យជួរកម្មាភិបាល ថ្នាក់ក្រោមទទួលរងគ្រោះដែរ។ នៅឆ្នាំ១៩៧៨៧៧៨ លាងសេង អង្គការបញ្ជូនឱ្យទៅធ្វើការងារនៅព្រលានយន្ដហោះ ពេលថៃ្ង ធ្វើការងារនៅព្រលានយន្ដហោះវាយថ្មជា ដើម ពេលយប់ អង្គការចាត់តាំងឱ្យស្ទូងស្រូវរហូតដល់ម៉ោង១០យប់ ហើយគ្មានអាហារហូបចុកគ្រប់ គ្រាន់។ នៅពេលថៃ្ងអង្គការ ហ៊ាមមិនឱ្យដោះអាវងូតទឹកទេ ព្រោះស្គមពេក ខ្លាចជំនាញ ការជនជាតិចិន នៅធ្វើព្រលានយន្ដហោះឃើញ ដូចនេះកម្មករ ជាយោធាងូតទឹកនៅពេលយប់។ កម្មករធ្វើព្រលានយន្ដ ហោះមានមនុស្សរាប់ពាន់នាក់មកពីភូមិបូព៌ានិងភូមិឧត្ដរ ចំណែកយោធាភូមិភាគនិរតីជាអ្នកគ្រប់គ្រង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលជិតដល់យោធាភូមិភាគនិរតីបោកបពោ្ឆាតយោធាភូមិបូព៌ា បន្ទាប់មកភូមិភាគឧត្ដរយកទៅសម្លាប់ អស់ជាច្រើននាក់ ដោយបានប្រាប់យោធាទាំងថា យើងលែង ប្រកាន់និន្នាការអ្វីទាំងអស់យើងរួមកម្លាំងគ្នាដើម្បីវាយកងទ័ពយួនវិញ។ តែតាមការពិតជាល្បិចបោក យកទៅសម្លាប់ចោល ទាំងខ្សែៗជារៀងរាល់ថៃ្ងមុនវៀតណាមវាយចូលដល់ខេត្ដកំពង់ឆ្នាំង។ លាងសេង មានសំណាងល្អ នៅក្រោយគេហើយដើរជិតចុង ក្រោយគេផង មានគំនិតចង់មកស្រុកកំណើតវិញ ចុះនៅពេល យប់ងងឹតផង យើងអាចគេចខ្លួនបានធ្វើជាបត់ជើងតូច រួច ហើយមានឧិកាសរត់តែម្ដងបាន មកដល់ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា