Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0255
Name :
ឈ្មោះ :
ស្រី សុក
Last Name :
នាមត្រកូល :
Srei
First Name :
នាមខ្លួន :
Sok
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01165
Gender :
ភេទ :
Male
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Notes: Year of Rabbit
កើតឆ្នាំថោះ
Home Village :
ភូមិកំណើត/ទីលំនៅ :
06020106 Kampong Thom, Kampong Svay, Chey, Kaun Tn
០៦០២០១០៦ ខេត្ដកំពង់ធំ, ស្រុកកំពង់ស្វាយ, ឃុំជ័យ, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0255 20030620 Kaun Tnaot village, Chey sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Srei Sok disappeared. Interviewed with his younger brother called Phem Hum.
ខេធីអាយ០២៥៥ ២០០៣០៦២០ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ស្រី សុក បាត់ខ្លួន។ ជួបសម្ភាសជាមួយ ផេម ហុំ ជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ស្រី សុខ ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជួបជាមួយឈ្មោះ ផេម ហុំ អាយុ៥៦ឆ្នាំត្រូវជាប្អូនប្រុស។ សុខ មានឪពុកឈ្មោះ ផេម ម្ដាយឈ្មោះ ហង់ មានបងប្អូន៦នាក់ ប្រុស៥ស្រី១ ជាជនជាតិកួយ មានស្រុកកំណើតនៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ដ កំពង់ធំ។ សុខ ធ្លាប់បានចូលរៀន តែរៀនមិនចេះទេ ឈប់ត្រឹមថ្នាក់ទី១២ឪចាស់ឱ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀត សុខ បានរៀបការប្រពន្ធឈ្មោះ លួន រស់នៅជាមួយគ្នារហូត បានកូន១ជាជនជាតិកួយដែរ។ នៅឆ្នាំ១៩៧៣ សុខ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម រួច ហើយអង្គការបានបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៤៧៥ យោធា ភូមិភាគឧត្ដរទាំងបីកង ពលរួមមានកងពលទី១ តាអឿន កងពលទី២និងកងពលទី៣ សុខ ក៏នៅកងពល ទីមួយដែរ នៅពេលនោះ ហុំ បានជួបសុខ នៅក្នុងសមរភូមិដូចគ្នា នៅម្ដុំព្រែកក្ដាមនិងបន្ដវាយរហូតចូល ដល់ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ បានជួបបងឈ្មោះ សុខ ម្ដាយទៀត នៅធ្វើស្រែបឹងសំយាប បន្ទាប់មានទៀតមាននិន្នាការ នយោបាយចាប់ប្រធានកងពលនិងកម្មាភិបាលមួយចំនួនទៀតក៏បែកគ្នាអស់ មិនដឹងជាបងទៅនៅអង្គភាពណាវិញ។ នៅឆ្នាំ១៩៧៧ បានជួបបងឈ្មោះ សុខ ម្ដងទៀតនៅខាង ស្រុកញាក្រែក ខេត្ដកំពង់ចាម។ សុខ និងកម្លាំងយោធានាក់យាមតាមផ្លូវថ្នល់ជាតិ ហុំ ឃើញក៏ចុះ សួរសុខទុក្ខថា បងមានបានទៅលេងផ្ទះទេ គាត់ឆេ្លីយថា តាំងពីឆ្នាំ១៩៧៥មកមិនដែលបានទៅផ្ទះទេ ហុំ ក៏ប្រាប់បងវិញថា ខ្ញុំក៏មិនបានទៅលេងផ្ទះដែរ សួរបានត្រឹមហ្នឹងក៏បែកគ្នាមកទៀតមិនដែលបានជួប ទៀតទេ។ នៅឆ្នាំ១៩៧៩ ហុំ បានត្រឡប់មកផ្ទះវិញ ហើយមិនបានឃើញ បងត្រឡប់មកផ្ទះវិញ បាត់ឈឹងរហូត ចេះតែសួររកខ្លះដែរ តែមិនឃើញ ខ្លះថានៅម៉ាឡៃ តែមកដល់ពេលនេះនៅតែមិន ឃើញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា