Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119691
D119691
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្ដីអំពីសកម្មភាពកាងារ ចុះនៅស្រាវជ្រាវ និងធ្វើផែនទីរណ្ដៅសាកសពនៅខេត្តព្រៃវែង ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៨។
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៨
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam ៩ សីហា ១៩៩៨
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តព្រៃវែង
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន២៦ទំព័រ
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
លោក សុិន ឃិន ចុះទៅខេត្តព្រៃវែង។ ដើម្បីបន្តចុះស្រាវជ្រាវតាមបណ្ដាស្រុកនានា នៅក្នុងខេត្តនោះ។ យើងបានចុះទៅខេត្តព្រៃវែង បានជួបឯកឧត្តមអភិបាលខេត្ត ជ័យ សាយឿន និងអភិបាលខេត្តរង ស្បោង សារ៉ាត់ ព្រមទាំងនាយកខុទ្ទកាល័យខេត្ត ដើម្បីទំនាក់ទំនងបែបបទរដ្ឋបាល។ ហើយក៏បានធ្វើដំណើរទៅស្រុកសុីធរកណ្ដាល បានជួបលោក សៀង ប៊ុនថា អភិបាលស្រុក និងលោក ងា សែង ប្រធានវប្បធម៏ស្រុក។ ហើយក៏បានសាកសួរពីរបាយការណ៍ និងពត៌មានពីអភិបាលស្រុក ព្រមទាំងសួរពីព្រំប្រទល់ស្រុក។ ក្រុមយើងក៏បានចុះទៅពិនិត្យ និងសិក្សាស្វែងយល់ជាក់ស្ដែង ទៅទៅតាំងផ្ទាល់នីមួយៗ និងបានជួបជាមួយ
១- ព្រះតេជគុណ អុឹម អរ ព្រះសង្ឍ ព្រះជន្ម ៣២ ព្រះវស្សា។
២-សាក្សី ឃឹម ញឹប អាយុ៦៦ឆ្នាំ (ប្រធាន ខ ប៉ុល ពត) វត្តព្រៃស្វា
៣- លោក បុិន ចន្ថា អាយុ៤៥ឆ្នាំ
៤- អ្នកមីង សយ អឿង អាយុ៥៣ឆ្នាំ
៥- លោកតា ប៊ូ ឡោ
៦- លោក ងា សែន ប្រធានវប្បធម៍ស្រុក។ ពត៌មានលំអិត និងជាក់ស្ដែង ព្រះសង្ឍ និងប្រជាជន បានរាយការណ៍ថា លោក និងប្រជាជន មុនសម័យ ប៉ុល ពត ក្នុងសម័យ ប៉ុល ពត និងក្រោយសម័យប៉ុល ពត ជាអ្នករស់នៅក្បែរទីតាំងសម្លាប់នេះ ជាប់នឹងវត្តខ្លះនៅភូមិល្វា ក្បែរវត្តគាត់ ធានាអះអាងថា បានឃើញពួកខ្មែរក្រហម គឺពួកសន្តិសុខ ពួកគេបានប្រមូលយកជនរងគ្រោះពីគ្រប់មូលដ្ឋាន ភូមិ ឃុំ នានា យកមកស្តុប នៅវត្តព្រៃល្វានេះ ជនទាំងនោះគឺ អ្នកជម្លៀសពីទីក្រុង នៅឆ្នាំ១៩៧៥ ពួក១៧មេសា មន្រ្តីរដ្ឋការ សុីវិល គ្រូ សិស្ស ទាហាន គ្រួសារទាហាន ប៉ូលីស ប៉េអុឹម ។ល។ និងពួកកម្មាភិបាលខ្មែរក្រហម ដូចជា រដ្ឋអំណាច ភូមិ ឃុំ ប្រធានសហករណ៍ ក្រុមឈ្លប ឃុំ( ពួកនិរតិសម្លាប់)។ បញ្ជាក់ៈ ចំពោះប្រជាជនមូលដ្ឋានមិនទាន់សម្លាប់ ប៉ុន្តែយកអ្នកខុសឆ្គងខ្លះៗដែរ ឯអ្នកជម្លៀសពីទីក្រុងនានា រក្សារទុកនៅតាមបណ្ដាសហករណ៍ ឃុំនានារយៈ ១ឆ្នាំសិន គឺឆ្នាំ១៩៧៦ ទល់១៩៧៧។ ហើយខ្លះទៀត ដែលជម្លៀសដែរ ប៉ុន្តែយកមួយចំនួនបញ្ជូនទៅខេត្តបាត់ដំបង។ អ្នកផ្ដល់ពត៌មាន និងសាក្សី បានប្រាប់យើងថា នៅចុងឆ្នាំង១៩៧៨ ពួកនិរតី ចូលមកចាប់ពួកបូព៌ាសម្លាប់ លុះដល់ក្រោយមក រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានវាយចូលមកចុងឆ្នាំ១៩៧៨ ពួកខ្មែរក្រហមនិយាយរួម ពួកសន្តិសុខរត់អស់ គាត់មកក្នុងវត្តឃើញសាកសព ជនរងគ្រោះ ហើម ពេញៗរណ្ដៅតែម្ដង ខ្លះកប់មិនជិត កប់រាក់ៗ ធំក្លិនស្អុយ គាត់មកកប់ឲ្យបាត់ធំក្លិន។ សាក្សីនៅក្បែនៅក្បែរវត្តដូចជា តាប៊ូឡោ លោកយាយសយ អឿង ឲ្យដឹងថា ពេលសម្លាប់ពួកវាប្រឆេះឡានទ្រហុឹង ឫ ចាក់ម៉ាញ៉េ បំពងសំលេងតាមមេក្រូ ទ្រហុឹង មិនឲ្យប្រជាជននៅជិតខាងឮសម្លេង។ ឃាតករ សម្លាប់អស់១ លើកៗយកចូលលើកទី២ បន្តបន្តាប់ ដោយរទេះសេះ ឫចងជាខ្សែៗបណ្ដើរៗ។ វិធីសម្លាប់ៈ វ៉ៃ និងដែកភ្លៅរទេះ ដែក ៤លី កាប់និងកាំងបិត ក្មេងចាប់បោកគល់ដូង គល់ឈើ។ សរុប ពត៌មាននេះសង្ខេប យើងបានសំភាសន៍លំអិតក្នុងកាសែតថតសំលេងទុកឯកសារគួបផ្សំ ដូចសំដី សាក្សី ក៏ដូចអ្នកផ្ដល់ពត៌មានទាំងអស់នោះរួចហើយ ព្រមទាំងថតរូបទុកផងដែរ។ នៅទីនោះយើងបានពិនិត្យ ថតរណ្ដៅ រាប់រណ្ដៅ សាកសព និងប៉ាន់ស្មាន រណ្ដៅសាកសព ជាមួយសាក្សី អ្នកផ្តល់ពត៌មានដូចទៅ : រណ្ដៅខាងលិចព្រះវិហាមាន ៣ជួរ ទំហំក្បាលដី ២៥ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ។ ក្នុងបរិវេណដីនេះ ពួកវាជីករណ្ដៅជា ៣ជួរ ១ជួរៗ អាចមាន២០រណ្ដៅ សរុប : ៦០រណ្ដៅក្នុងមួយរណ្ដៅមានធំ មានតូច ប៉ានស្មានពី១៥-២០ ទៅ២៥នាក់ ទំហំ២ម៉ែត្រ ៤ជ្រុង ជំរៅ១,៥០ម៉ែត្រ។ ក្រៅពីខាងលិចវិហារ មានរណ្ដៅនៅខាងត្បូង ខាងជើងព្រះវិហា និងខ្លះទៀតនៅខាងក្រៅបរិវេណវត្ត ចម្ងាយ៥០ម៉ែត្រ នោះគឺរណ្ដៅធំៗជាងគេ។ បន្ទាប់មក
ក្រុមយើងក៏បានមកដល់ទីតាំងសន្តិសុខ គុក និងទីតាំងសម្លាប់ នៅវិឡាល័យព្រែកសណ្ដែក មណ្ឌលសុខភាពព្រែកសណ្ដែក។ ពត៌មានពីនាយកវិឡាល័យ ព្រែកសណ្ដែកបានរៀបរាប់ថា: អាគារវិឡាល័យ ៣ខ្នង អាគារទី១ មាន ៨បន្ទប់ មាន២ជាន់ ដាក់អ្នកទោស ជនរងគ្រោះ អាគារទី២មាន៤បន្ទប់ តែ១ជាន់ ដាក់ជនរងគ្រោះ។ ព្រះវិហារវត្តព្រែកសណ្ដែកដាក់គ្រួសារអ្នក១៧មេសា។ ចំពោះទីតាំងសម្លាប់មាន: ១- អណ្ដូងទឹក ខាងលិចជាប់អាគារ វិទ្យាល័យព្រែកសណ្ដែកមួយ ជំរៅ៤ម៉ែត្រ ទៅ៧ម៉ែត្រ។
២-អណ្ដូងទឹក ផ្ទះតា អុន
៣-អណ្ដូងទឹក ផ្ទះតា ហ៊យ ទា
៤- អណ្ដូងទឹក ផ្ទះតា ង៉ាន់
៥- អណ្ដូងទឹក ផ្ទះតា ហុង
បញ្ជាក់ : អណ្ដូងទឹកទាំងអស់នេះ បច្ចុប្បន្នម្ចាស់ផ្ទះលប់ចោលអស់ហើយ។
​ស្រុកកំពង់ត្របែក៖ ក្រុមស្រាវជ្រាវយើងបានចេញដំណើរពីស្រុលសុីធរកណ្ដាល ធ្វើដំណើរឆ្ពោះទៅស្រុកកំពង់ត្របែក ខេត្តព្រែវែង។ មិនបានជួបអភិបាលស្រុកទេ ដោយហេតុថាស្រុកនេះយើងបានចុះម្ដងរួចហើយ។ ឆ្នាំ១៩៩៧ យើងបានដឹងទីតាំងប្រល័យពូជសាសន៍រួចហើយ ពីលើកមុននោះ ទីតាំងនោះនៅឃុំជាងដែក ស្រុកកំពង់ត្របែក លើកមុនយើងមិនបានទៅដល់ដោយ។ ប្រភេទជនរងគ្រោះត្រូវគេយកទៅសម្លាប់នៅទីនោះមាន ទាហានលន់ នល់ មន្ត្រីរាជការសុីវិល គ្រូបង្រៀន សិស្ស និស្សិត ប្រជាជនមូលដ្ឋាន ខុសឆ្គង ឫ មានជាប់និន្នាការ សន្តិសម្ព័ន្ធ ជាមួយទាន ឫ មន្ត្រីរដ្ឋការ បំរើការនៅសម័យសីហនុ សម័យលន់ នល់។ ទីតាំងសម្លាប់​ និងរណ្ដៅសាកសពមាននៅ៖ ទីតាងទី១ ក្រពាំងមុង ទី២ ត្រពាំងម្ជូរថ្នឹង ទី៣ ត្រពាំងត្រាវ ទី៤ ទួកតាអន ជាសន្តិសុខ និងគុកចល័ត ទី៥ ត្រពាំងដើមពោធិ។ ក្រុមការងារក៏បានចុះទៅដល់ស្រុកមេសាង។ បានទៅដល់ទីតាំងសន្តិសុខ គុក និងកន្លែងសម្លាប់ ទួលជើងចាប ជាកន្លែងគុក និងសន្តិសុខ កន្លែងសម្លាប់មាននៅ ដំបូករតនា ត្រពាំងចំបក់ វត្តគុករាំង។ អ្នកមីង យ៉ែម សុឹម អាយុ៤៤ឆ្នាំ ជាម្ទាស់ផ្ទះសង់លើទួលជើងចា​ប កេរ្តិ៍រតកគាត់ ផ្ទះគាត់នៅលើទួលសន្តិសុខ គុកតែម្ដង សម័យប៉ុល ពត គេដេញគាត់ចេញ គេសម្លាប់ឪពុកគាត់ទៀតផង។ ក្រុមការងារបានធ្វើដំណើរទៅដល់ស្រុកព្រះស្ដេច បានទៅដល់ទៅតាំងប្រល័យពូជសាសន៍ ទីតាំងទី១ សន្តិសុខ និងគុក កន្លែងសម្លាប់ ទួលពោធិបូរី។ ទីតាំងទី២ ទួលអ្នកតា ស្នាយ សន្តិសុខ។ ទីតាំងទី៣ ពងទឹក សន្តិសុខ គុក និងសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា