| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119545
D119545
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីអំពីការចុះទៅស្រាវជ្រាវរណ្តៅសាកសព និងសម្ភាសសាក្សីទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនៅស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០០
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119545 ១៨ ខែមិនា ឆ្នាំ២០២៥
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តកំពង់ស្ពឺ
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៦ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ទីតាំងប្រល័យពូជសាសន៍។ ការស្ទាបស្ទង់ព័ត៌មានជនរងគ្រោះត្រូវពួកឃាតករសម្លាប់។ ចំនួនជនរងគ្រោះត្រូវស្លាប់ទាំង៦ទីតាំងនៅក្នុងឃុំដំបូករូង។ ប្រវិត្តស្រុកឱរ៉ាល់។ លក្ខណៈភូមិសាស្រ្តស្រុក។ ព័ត៌មានទីតាំងឧក្រិដ្ឋកម្ម។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
លោក ជួង សុភារិទ្ធ លោក ស៊ិន ឃិន លោក អ៊ុច សំអឿន លោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
អ្នកសរុបរបាយការណ៍ឈ្មោះ ជួង សុភារិទ្ធ
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ទីតាំងប្រល័យពូជសាសន៍ កាប់សម្លាប់ និងគុកសន្តិសុខសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ លោក មួង ឡៅ បានប្រាប់ឲ្យយើងដឹងថាសន្តិសុខគុកខ្មែរក្រហមនៅត្រពាំងស្វាយផ្អែមចម្ងាយពីសាលាឃុំ១០គមពីសាលាឃុំទីតាំងនេះបច្ចុប្បន្នគ្មានប្រជាជនរស់នៅទេគឺ មានសុទ្ធតែព្រៃ ហើយធ្វើដំណើរដោយរទេះគោ ឬដើរ។ ការស្ទាបស្ទង់ព័ត៌មានជនរងគ្រោះត្រូវពួកឃាតករសម្លាប់ ប្រភេទជងរងគ្រោះរួមមាន ពួកដែលចេញពីទីក្រុងឆ្នាំ១៩៧៥ ពួកនេះគឺទាហាន ប៉ូលិស គ្រូបង្រៀន សាស្រ្តចារ្យ មន្ត្រីរដ្ឋការ ស៊ីវិល យុវជន យុវនារី កូនក្មេង ប្រពន្ធ ត្រូវខ្មែរក្រហមសម្លាប់ទាំងអស់ ពួកវាស្តុបទុករយៈពេល៤ទៅ៥ថ្ងៃ រួចហើយបញ្ចេញ១០-២០គ្រួសារ រួចវាយសម្លាប់នៅឆ្នាំ១៩៧៥ ,១៩៧៦ តែម្តង។ នៅគ្រប់ទីតាំងឲ្យតែពួកចេញពីទីក្រុងឆ្នាំ១៩៧៥។ ប្រភេទមួយទៀតទាហាននៅបន្ទាយដោះកញ្ជរឋិតក្នុងស្រុកភ្នំស្រួច បន្ទាយនេះបែកក្រោយគេ ពួកវាចាប់ទាំងមន្ត្រីរដ្ឋការ គ្រូបង្រៀន ទាហាន ប្រពន្ធទាហាន ព្រះសង្ឃ សម្លាប់ដោយឡែកគ្មានទុកម្នាក់ឡើយ សម្លាប់ប្រហែលជាង១០០០០នាក់ សម្តី លោក មួង ឡៅ សាក្សីទី១។ ប្រភេទជនរងគ្រោះម្យ៉ាងទៀត បញ្ចេញពីគុកសន្តិសុខទួលស្វាយផ្អែមទៅសម្លាប់ទីតាំងក្បែរៗគុកសម្លាប់មានរណ្តៅខ្លះ អត់រណ្តៅខ្លះ គឺសម្លាប់ចោលក្នុងព្រៃតែម្តង។ ចំពោះអដ្ឋិធាតុគ្មានសល់ទេ។ នៅឆ្នាំ១៩៧៨ ពួកខ្មែរក្រហមដាក់បញ្ជាឲ្យរាស្រ្តប្រមូលយកដុតធ្វើជី ដូច្នេះអដ្ឋិធាតុគ្មានសល់ទេ(នេះវាវ៉ៃចោលលើដីគ្មានរណ្តៅ)។ ប្រភេទជងរងគ្រោះម្យ៉ាងទៀតកើតជំងឺឃ្លង់ ពួកនេះសម្លាប់ចុងក្រោយគេ។ នៅឆ្នាំ១៩៧៩ អ្នកជីករកមាសលោក កង ខេម ជីកផ្ទាល់ គាត់ថាសាច់នៅមិនរលាយអស់នៅឡើយ។ ពួកឃ្លង់គេសម្លាប់ទាំងគ្រួសារៗ ក្មេង ចាស់ ប្រុស ស្រី រួចពួកវាបាចពីលើរណ្តៅ។ សម្លាប់នៅទីតាំងតុងឡងប្រហែលបី៥-៦រណ្តៅ ចំនួនអ្នកត្រូវសម្លាប់ប្រហែលជាង១០០គ្រួសារ។ ចំនួនជនរងគ្រោះត្រូវស្លាប់ទាំង៦ទីតាំងនៅក្នុងឃុំដំបូករូង តាមការប៉ាន់ស្មានរបស់សាក្សី មួង ឡៅ និងសាក្សី កង ខេម គឺនៅបន្ទាយដោះកញ្ជរមានចំនួនជាង១០០០០នាក់ ហើយអ្នកចេញពីទីក្រុងបូករួមនឹងពូកមូលដ្ឋាន និងអ្នកជាប់គុកផងមានចំនួនជា២០០០០នាក់ សរុបចំនួនជាង៣០០០០នាក់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”