Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119547
D119547
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្តីពីមន្ទីរសន្តិសុខនារបបខ្មែរក្រហមនៅក្នុងអតីតមន្ទីរពេទ្យវិលកលចរិកព្រែកត្នោត ស្រុកតាខ្មៅ ខេត្តកណ្តាល។
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឈមណ្ឌលឯកសារកម្ពុជា/១៩ ខែមិនា ឆ្នាំ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
មជ្ឈមណ្ឌលឯកសារកម្ពុជា
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៦ទំព័រ។
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
កិច្ចសម្ភាសជាមួយប្រជាជននៅស្រុកតាខ្មៅ
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
លោក ផេង ពង្សរ៉ាស៊ី
បុគ្គលគោល :
អ្នកសរុបរបាយការណ៍ឈ្មោះ ផេង ពង្សរ៉ាស៊ី
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ទូទៅ :
កិច្ចសំភាសន៍ពីមន្ទីរសន្តិសុខ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
មន្ទីរពេទ្យជ័យជំនះបច្ចុប្ប​ន្នជាឈ្មោះរបស់អតីតមន្ទីរពេទ្យវិកលចរិកព្រែកត្នោតដែលប្រជាជនយើងបានដឹង និងឮគ្រប់ៗគ្នាថា ជាមន្ទីរពេទ្យព្យាបាលជំងឺសរសៃប្រសាទ កាលពីបីជំនាន់មុនរបបខ្មែរក្រហម។ តាំងពីឆ្នាំ១៩៥៥មក មន្ទីរពេទ្យនេះគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត សុខ ម៉ន រហូតដល់ឆ្នាំ១៩៧៤។ មន្ទីរពេទ្យនេះត្រូវបានផ្លាស់ប្តូរឈ្មោះជាមន្ទីរពេទ្យ សុន ម៉ន ចាប់ពីឆ្នាំ១៩៦៤មកទល់នឹងឆ្នាំ១៩៧៥​ បន្ទាប់ពីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីរួចមក។ វេជ្ជបណ្ឌិត ចំរើន សំអឿន ជាអ្នកគ្រប់គ្រងថ្មីមកជំនួសលោកវេជ្ជបណ្ឌិតចាស់ឈ្មោះ សុខ ម៉ន ដែលបានទទួលមរណៈភាពនៅមន្ទីរពេទ្យកាលម៉ែត្រ ដោយជំងឺកាលពីឆ្នាំ១៩៦៤។ មន្ទីរពេទ្យនេះបានបំពេញការងាររបស់ខ្លួនរហូតដល់ថ្ងៃទី១៥ ខែមេសា​ ឆ្នាំ១៩៧៥ ទើបបញ្ចប់ក្រោមការវាយបែកទីក្រុងតាខ្មៅ។ បន្ទាប់ពីនោះមក ត្រូវបានក្លាយជាកន្លែងឃុំឃាំងមនុស្សរហូតជិតដល់ថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩។ ក្រោយព្រឹត្តិការណ៍នៃថ្ងៃជ័យជំនះរបស់ពួកខ្មែរក្រហមនៅខែមេសា ឆ្នាំ៧៥ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានការជម្លៀសប្រជាជន ព្រមទាំងដេញបុគ្គលិកនៃមន្ទីរពេទ្យឲ្យចេញទាំងអស់។ អង្គហេតុនេះ គឺផ្អែកជាមូលដ្ឋានទៅលើកសិណផ្ទាល់មាត់ពីជនរងគ្រោះដែលជាអតីតបុគ្គលិកមន្ទីរពេទ្យវិកលចរិកតាំងពីឆ្នាំ១៩៥៥ ឈ្មោះ ដោក សុខខៃ ហើយក្រោយរបប ប៉ុល ពត គាត់នៅមានជីវិតរស់នៅទៀតនោះ បានប្រាប់ថា គាត់បានឃើញមានស្នាមទម្លុះជញ្ជាំង ដើម្បីស៊ករនុកដែកដែលដោតភ្ជាប់នឹងខ្នោះដាក់កជើងជនរងគ្រោះ។ ជងរងគ្រោះសុទ្ធតែជនពិការដែលប្រមូលមកពីទីក្រុងភ្នំពេញក៏ដូចជាពីកន្លែងផ្សេងៗទៀត ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ក្រោយ ពេលធ្វើទារុណកម្មនៅក្នុងបរិវេណមន្ទីរឃុំឃាំងនៃមន្ទីរពេទ្យវិកលចរិក។ សាកសពដែលបានស្លាប់​ ហើយនោះត្រូវបានពួកខ្មែរ្រហមយកទៅកប់ រួចដាំដើមដូងពីលើផ្នូរនោះក្នុងគំនិតធ្វើជាជីឲ្យដូងល្អ។ ដើមដូងដែលបានដាំជាង១៣០ដើមកាលពីជំនាន់ ប៉ុល ពត នៅក្នុងបរិវេណមន្ទីរពេទ្យនេះ សុទ្ធតែត្រូវបានកប់សាកសពពីក្រោមទាំងអស់។ បច្ចុប្បន្នដើមដូងទាំងនោះរីកលូតលាស់ស្ទើរស្មានមិនដល់។ នៅឆ្នាំ១៩៨០ យោងតាមសម្តីរបស់សាក្សីថា ឃើញមានខ្នោះជាច្រើនស្ថិតនៅរាយប៉ាយទាំងក្នុងបន្ទប់ និងក្រៅបន្ទប់នៃអាគារ ជ ដែលបច្ចុប្បន្នជាអាគារពិនិត្យជំងឺទូទៅនៃមន្ទីរពេទ្យជ័យជំនះ ជាពិសេសមានរំពាត់ និងតុដែលទំនងជាតុសម្រាប់សួរចម្លើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា