Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119697
D119697
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ ស្ដីពីទីតាំងប្រល័យពូជសាសន៍ នៅស្រុកព្រៃវែង និងស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០២
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០២
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam ០៤ ឧសភា ២០០២
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តព្រៃវែង
ផ្ទៀងផ្ទាត់ :
Dc-cam\ មជ្ឍមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន២៤ទំព័រ
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ ផេង ពង្សរ៉ាសុី
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
បេសកកម្មស្រាវជ្រាវ និងធ្វើផែនទីរណ្ដៅសាកសពមួយបានត្រូវអនុវត្តឡើង បន្ទា​ប់ពីមានការយល់ព្រមពីនាយកមជ្ឃមណ្ឌលឯកសារកម្ពុជា។ មានស្រុកចំនួនពីក្នុងចំណោមស្រុកទាំង១២នៃខេត្តព្រៃវែង ត្រូវស្ថិតក្នុងការស្រាវជ្រាវរបស់ក្រុមខ្ញុំ។​ ស្រុកទាំងពីរនោះគឺ ស្រុកព្រៃវែង និងស្រុកពារាំង។ "រឿងរ៉ាវដែលកប់បាត់អស់ជាង២០ឆ្នាំហើយនោះ ត្រូវបានគាស់លើរើឡើងវិញហើយ" នេះជាសម្ដីរបស់ប្រធានភូមិជ្រៃរលីងដែលបាននិយាយនៅក្នុងខ្ទមមុខផ្ទះរបស់គាត់កាលពីសៀលម៉ោងជាង៣ ក្នុងខណៈពេលដែលគាត់បានជជែកលែងជាមួយក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ប្រធានភូមិរូបនោះឈ្មោះ យ៉ុន ហ៊ាង អាយុ៥០ឆ្នាំ។ ខ្ញុំក៏បានទៅដល់ស្រុកព្រៃវែង ក៏បានចុះទៅបាន២ភូមិ។ ភូមិទៅ១ ភូមិតាកេត (មន្ទីរសន្តិសុខ និងកន្លែងសម្លាប់) និងទីតាំងភូមិទី២គឺ ភូមិទួលគោ (មន្ទីរសន្តិសុខ​ និងកន្លែងសម្លាប់)។ បន្ទាប់មកក៏ចុះទៅស្រុកពាងរាំង ក៏បានជួបជាមួយលោកមេឃុំកំពង់ពពិល បានរួមដំណើរជាមួយក្រុមស្រាវជ្រាវខ្ញុំឆ្ពោះទៅកានទីតាំងសម្លាប់មួយកន្លែងឈ្មោះថា ស្វាយជ្រុំ ដែលស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្រុមស្រាវជ្រាវក៏បានចុះទៅតាំងវត្តក្រាំងពិសី (មន្ទីរសន្តិសុខ និងទីតាំងសម្លាប់) ឆ្អឹងសាកសពមួយពំនួកធំ បានត្រូវធ្វើពីធីបូជាក្នុងថ្ងៃមួយនឹងថ្ងៃដារឆ្លងព្រះវិហាដែលទើបសាងសង់ថ្មីនៅវត្តត្រាំងពិសី។ វត្តនេះស្ដិតនៅក្នុងភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ កាលសម័យខ្មែរក្រហមឡើងកាន់អំណាច វត្តក្រាំងពិសី គឺជាមន្ទីឃុំឃាំងមួយដែលមានអ្នកទោសរាប់មុឺននាក់។ វត្តត្រាំងពិសី គឺជាកន្លែងទី២ បន្ទាប់ពីមន្ទីរសន្តិសុខធំនៅវិឡាល័យ​ញឹម វណ្ណដា ពារាំង សព្វថ្ងៃនេះ។ វិឡាល័យញឹម វណ្ណដា ពារាំង (មន្ទីរសន្តិសុខ និងទីតាំងសម្លាប់) ទី៣ដែលក្រុមស្រាវជ្រាវបានចុះទៅ។ កាក់ ហាក់ អាយុ៥០ឆ្នាំ សព្វថ្ងៃជាគ្រូបង្រៀននៅវិឡាល័យ ញឹម វណ្ណដា ពារាំង បានប្រាប់ស្រដៀងគ្នាដែរថា មុនដំបូងខ្មែរក្រហមបានស្រាវជ្រាវរកឈ្មោះមនុស្សដែលធ្លាប់និន្នាការនិយោបាយពីសង្គមចាស់រួចចាប់បញ្ជូនមកកាន់មន្ទីរសន្តិសុខនេះដើម្បីអប់រំកែប្រែតាមមាគ៌ាបដិវត្តដ៏ភ្លឺស្វាង។ ការចាប់បញ្ជូលនេះ គឺអនុវត្តតែទៅលើមនុស្សប្រុស ឫប្ដីៗតែប៉ុណ្ណោះ។ ចំណែកមនុស្សស្រី ឫប្រពន្ធវិញ ត្រូវយកទៅដាក់តាមសហករណ៍ ឫក្រុមសាមគ្គីនានាដែលស្តិតនៅក្នុងស្រុកពារាំងដែរ។ ក្រៅពីអ្នកជាប់និន្នាការទៅ នៅមានប្រជាជន១៧មេសា និងអ្នកមូលដ្ឋានខ្លះទៀត បានមកជាប់នៅមន្ទីរសន្ដិសុខនេះដែរ។ ហាក់បានឭផ្ទាល់និងត្រចៀកនៅសម្រែកដែលចេញមកពីបន្ទាប់សួរសម្លើយ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ រណ្ដៅមួយចំនួននៅក្នុងបរិវេណវិឡាល័យពារាំង បានត្រូវគាស់។ អដ្ឋិធាតុទាំងឡាយមិនបានប្រមូលទុកដាក់នៅកន្លែងសមរម្យឡើយ។ រហូតមកដល់បច្ចុប្បន្ននេះ វិឡាល័យពារាំងបានទទួលសិស្សានុសិស្សគ្រប់រូបឲ្យចូលរៀនជារៀងរា​ប់ឆ្នាំ។ ក្រុមស្រាវជ្រាវក៏បានចុះទីតាំងទួលអ្នកតាចិន និងទីតាំងសម្លាប់។ ចា​ប់តាំងពីចុកឆ្នាំង១៩៧៧រហូតមកដល់ចុងឆ្នាំ១៩៧៨ ទួលអ្នកតាចិនគឺជាទីតាំងសម្លាប់មនុស្សយ៉ាងសាហាវមួយនៅក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ កាលពីឆ្នាំ១៩៧៥ រហូតមកដល់ចុងឆ្នាំ១៩៧៧ ទីតាំងនេះគឺជាទីស្នាក់កាលឃុំ។ លុះដល់មានស្ថានភាពផ្លាស់ប្ដូរ ទីស្នាក់កាលឃុំក៏ត្រូវតែផ្លាស់ប្ដូរទៅនៅឫស្សីជុកវិញ។ ឯកម្មាភិបាលខ្មែរក្រហមដែលធ្លាប់ធ្វើការនៅទៅស្នាក់ការនោះ ត្រូវចាប់ខ្លួននឹងសម្លាប់ចោលទាំងអស់នៅនឹងកន្លែងដែលខ្លួនធ្លាក់ធ្វើការកាលពីឆ្នាំមុន។ សៅ អាន អាយុ៧០ឆ្នាំ ជាប្រជាពលរដ្ធរស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង បានប្រាប់ថា ឃើញមានភាគច្រើនបំផុតនៃសាកសពគឺជាមនុស្សដែលមានឯកសណ្ឋានខ្មៅ ឯមួយចំនួនទៀតគឺជាមនុស្សដែលមានសម្លៀកបំពាក់រហែករយ៉ៃ។ សៅ អាន បានសន្ធិដ្ឋានថា អ្នកដែលមានឯកសណ្ឋានពណ៌ខ្មៅទាំងនោះ គឺជាកម្មាភិបាកខ្មែរក្រហមខាងបក្ខពួកសោភិម។ ការសម្លាប់មនុស្សនៅទីតាំងទួលអ្នកតាចិន បានចាប់ផ្ដើមនៅដើមឆ្នាំ១៩៧៨ ដោយខ្មែរក្រហមមកពីភូមិភាគនិរតី។ អណ្ដូងទឹកចំនួនមួយ និងរណ្ដៅធំៗចំនួនពី បានត្រូវធ្វើកន្លែងដាក់សាកសព។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅសាកសពទាំងពីរ និងអណ្ដូងទឹកមួយ ត្រូវបានគាស់ឡើង។ ឆ្អឹងទាំងឡាយត្រូវស្ថិតនៅវាលពាសកាល និងគ្មានសណ្ដាប់ធ្នាប់។ មួយភាគនៃសាកសពដែលបានស្លាប់ទាំងនោះមិនទាន់រលួយអស់ទាំងស្រុងនៅឡើយទេ។ សម្លៀកបំពាក់នៃសពខ្លះ បានត្រូវស្គាល់យ៉ាងច្បាស់ថាជាគ្រួសារ បងប្អូន សាច់ញាតិនៃអ្នកដែលនៅរស់ ហើយត្រូវបានស្រង់យកទៅធ្វើបុណ្យតាមព្រៃណី។ ក្រោយការគាស់ ឆ្អឹងទាំងឡាយ ឯរណ្ដៅទាំងពីរក៏មកបានលប់ឲ្យជិតវិញដែរ។ ចំណែកអណ្ដូងទឹកវិញ នៅតែមានភិនភាគដូចដើមដដែល ប៉ុន្តែអណ្ដូងនេះ រហូតមកដល់សព្វថ្ងៃនៅតែគ្មានមនុស្សប្រើប្រាស់។ ទីតាងដែលមិនទាន់បានស្រាវជ្រាវមានដូចជា ស្នាយដូច ស្ថិតនៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ទួលសោកស្មែ ស្ថិននៅក្បែរវត្តត្នោត ឃុំកំពង់ឫស្សី ស្រុកពារាំង។ ព្រៃក្រឡាញ់ ស្តិតនៅក្នុងភូមិ ព្រៃក្រឡាញ់ធំ ឃុំព្រៃស្រឡិត ស្រុកពារាំង។ សន្និដ្ឋាន ជាលទ្ធផល ក្រុមស្រាវជ្រាវខ្ញុំបានធ្វើកាទៅលើទីតាំងចំនួន៦នៃស្រុកចំនួនពីរគឺស្រុកព្រៃវែង និងស្រុកពារាំង។ ថ្វីត្បិតតែមានបញ្ហាខ្លះៗទៅលើការធ្វើដំណើរ ប៉ុន្តែលទ្ធផលដែលទទួលរងនូវការគ្រប់គ្រងពីខ្មែរក្រហម ពីបក្ខផ្សេងគ្នា។ ជីវិតមនុស្សរាប់សែននាក់បានត្រូវសម្លាប់ដោយសារតែការប្រះស្រាំខាងផ្នែកនយោបាយ។ ការគ្រប់គ្រងថ្មី មិនដូនការគ្រប់គ្រងចាស់ដែលមានភាពធូរលុងឡើយ។ ទាំងការងារ ទាំងការហូបចុក ត្រូវរិតបន្តឹង។ ទីតាំងវត្តអារ៉ាមមួយចំនួន បានត្រូវជ្រើសរើសក្រោយដោយកម្មាភិបាលដែលមកពីភូមិភាគនិរតិ។ ទីតាំងវត្តអារ៉ាមមួយចំនួ​ន បានត្រូវជ្រើសរើសក្រោយដោយកម្មាភិបាល ដែលមកពីភូមិភាគនិរតី យកធ្វើជាទីតាំងសម្លាប់ និងមន្ទីសន្តិសុខ ដូចជាវត្តក្រាំងពិសីជាដើម។ ទួលអ្នកតាចិន ក៏ជាកន្លែងថ្មីដែលត្រូវជ្រើសរើសយកធ្វើជាកន្លែងសម្លាប់មនុស្សដែរគឺនៅក្នុងឆ្នាំ១៩៧៨។ ចំណែកឯភូមិស្វាយជ្រុំក៏ដូចគ្នាដែរ កាលពីស្ថិតក្នុងតំបន់រំដោះរហូតមកដល់ត្រឹមចុងឆ្នាំ១៩៧៧ គឺជាមន្ទីរពេទ្យ និងរោងបាយ។ ប៉ុន្តែលុះមកដល់ដើមឆ្នាំ១៩៧៨ ក៏ក្លាយទៅជាទីតាំងសម្លាប់មនុស្សយ៉ាងធំមួយដែររបស់ខ្មែរក្រហមដែលមកពីភូមិភាគនិរតី។ ភាពវឹងវរ ចលាចល និងភ័យខ្លាចនានា ត្រូវបានបញ្ជប់នៅដើមឆ្នាំ១៩៧៩ បន្ទាប់ពីការវាយឲ្យបរាជ័យពីកងទ័ពរដ្ឋាភិបាលទៅលើកងទ័ពខ្មែរក្រហមកាលពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ទឹកចិត្តនឹងអារម្មណ៍របស់ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែចង់ឲ្យមានការសងសឹងវិញភ្លាមៗបន្ទាប់ពីការទទួលបានជ័យជំនះក្ដី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ការសងសឹងហាក់ស្ថិតនៅឆ្ងាយទៅៗពីជម្រៅចិត្តនៃប្រជាជ​នគ្រប់រូប។ ទោះជាយ៉ាងនេះក្ដី ក៏ប្រជាពលរដ្ឋ នៅតែចង់ឲ្យមានតុលាការមួយ ដើម្បីកាត់ទោសមេខ្លោងធំៗដែលជាអ្នកផ្ដូចផ្ដើមនៅគំនិតសម្លាប់មនុស្ស។ ប្រធានភូមិជ្រៃលើងបាននិយាយថា គាត់ចង់បរិយាយរឿងរ៉ាវសម័យខ្មែរក្រហមប្រាប់គេឯងខ្លាំងណាស់ ព្រោះវាអាចជួយបន្ធូនៅការឈឺចាប់អស់មួយកំរិតពីអារម្មណ៍របស់គាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា