| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119617
D119617
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍របស់ក្រុមផែនទីក្នុងខេត្តកំពង់ធំ ឆ្នាំ១៩៩៩៖ របាយការណ៍ស្រាវជ្រាវអំពីអំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam ០៦ កក្កដា ឆ្នាំ១៩៩៩
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
កំពង់ធំ
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន៤ទំព័រ
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
លោក ផាត កុសល លោក ស៉ិន ឃិន លោក អ៊ុច សំអឿន និងលោក ពៅដារ៉ា បានរួមគ្នាជាក្រុមមួយ ដើម្បីចុះទៅស្រាវជ្រាវអំពីអំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហមពេលកាន់អំណាចក្នុងឆ្នាំ ១៩៧៥-១៩៧៩ នៅក្នុងខេត្តកំពង់ធំ។ ក្រុមយើងក៏បានទៅជួបជាមួយសាក្សី លោក ជីម វុទ្ធី អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅស្រុកសណ្តាន់ ដែលបច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធានមន្ទីរបរិដ្ឋាន ខេត្តកំពង់ធំ។ លោកបាននិយាយថា ស្រុកសណ្តាន់ពេលខ្មែរក្រហមកាន់កាប់អំណាចក្នុងឆ្នាំ ១៩៧៥ដល់ឆ្នាំ ១៩៧៩ មានមន្ទីរសន្តិសុខមួយកន្លែងសម្រាប់ឃុំឃាំងមនុស្សចំរុះគ្នា មានប្រជាជនក្នុងស្រុកសណ្តាន់ដែលខ្មែរក្រហមចោទថាក្បត់ មានកម្មាភិបាលភូមិ ឃុំ ក្នុងស្រុកដែលមានកំហុស។ មន្ទីរសន្តិសុខនេះ ប្រជាជនក្នុងស្រុកហៅថា ៉ មន្ទីរសន្តិសុខព្រៃកន្លែង ៉ ដែលមានចម្ងាយប្រហែល ៥ ទៅ ៦គីឡូម៉ែត្រ ពីទីរួមស្រុកសណ្តាន់។ លោក ជីម វុទ្ធី លោកបានស្គាល់មន្ទីរសន្តិសុខព្រៃកន្លែងច្បាស់ ក៏ព្រោះតែលោកធ្លាប់បានធ្វើស្រែប្រាំងនៅក្បែរកន្លែងនោះ។ បច្ចុប្បន្ននេះទីតាំងព្រៃកន្លែងស្ថិតនៅក្នុងភូមិព្រៃកន្លែង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ មន្ទីរសន្តិសុខព្រៃកន្លែងមួយនេះ ត្រូវឃុំមនុស្សមិនតិចជាង ១០០នាក់ទេ បើតាមប្រសាសន៍របស់លោក ជីម វុទ្ធី ហើយពួកខ្មែរក្រហមបញ្ចេញមនុស្សយកទៅសម្លាប់ក៏មិនឆ្ងាយពីមន្ទីរនេះដែរ គឺសម្លាប់ហើយកប់ក្នុងរណ្តៅក្បែរៗមន្ទីរនោះតែម្តង ព្រោះក្រោយមានការផ្តួលរលំរបបខ្មែរក្រហមទៅ អាជ្ញាធរក្នុងស្រុកបានគាស់រណ្តៅសពនៅក្បែរមន្ទីរសន្តិសុខព្រៃកន្លែង ដើម្បីយកឆ្អឹងសពទៅដំកល់ទុកនៅវត្ត ដើម្បីធ្វើពិធីរំលឹកវីញ្ញាខ័នអ្នកដែលបានស្លាប់ទៅ។ តាមការប៉ាន់ស្មានរបស់លោក ជីក វុទ្ធី ថា ឆ្អឹងលលាដ៏ក្បាលដែលបានប្រមូលប្រហែលជា ១០០ក្បាល។ ដោយឡែកចំពោះទាហាន លន់ នល់ លោក ជីម វុទ្ធីបានឲ្យដឹងថា ខ្មែរក្រហមយកទៅសម្លាប់ពាសវាលពាសកាល កប់ក្នុងព្រៃក្នុងស្រុកសណ្តាន់នេះដែរ ប៉ុន្តែលោកមិនបានដឹងពិតប្រាកដដូចមន្ទីរសន្តិសុខឡើយ។ នៅចុងឆ្នាំ ១៩៧៧ ដើមឆ្នាំ ១៩៧៨ លោក ជីម វុទ្ធី និយាយថា មានការផ្លាស់ប្តូរកម្មាភិបាលមកពីនិរតីមកកាន់ស្រុកនេះ ហើយកម្មាភិបាលមុនៗត្រូវពួកនិរតីចាប់ទាំងអស់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”