BIBLIOGRAPHY
The report on researching for the genocide crime sites located in Kampong Leng and Chulkiri districts, Kampong Chhnang province, between 12 and 15 June, 2000.
| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119551
D119551
|
|
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
|
The report on researching for the genocide crime sites located in Kampong Leng and Chulkiri districts, Kampong Chhnang province, between 12 and 15 June, 2000.
របាយការណ៍ស្តីពីដំណើរចុះស្រាវជ្រាវទីតាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅស្រុកកំពង់លែង និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០០០។
|
|
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
|
Khmer
ភាសារខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
12-15 June, 2000.
ថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០០០
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119551 ១៩ ខែមិនា ឆ្នាំ២០២៥
|
|
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
|
Kampong Chhnang Province
ខេត្តកំពង់ឆ្នាំង
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
Physical Description :
ភិនភាគឯកសារ :
|
Compter-Typing (Tx). 13 pages.
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន១៣ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
មន្ទីរសន្តិសុខរវៀងជួរចាស់ ឬមន្ទីរសន្តិសុខភូមិចាស់។ មន្ទីរសន្តិសុខវែង និងទីតាំងសម្លាប់ភ្នំថ្មរៀង។ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់នៅភ្នំកង្កែប។ មន្ទីរសន្តិសុខភូមិឡាបាន។ ទីតាំងត្រពាំងតាឃ្លោក។ ទីតាំងបឹងអារ៉ងកំពួច។
|
|
Personal Name Subject :
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
Reported by Pheng Pong Rasy
លោក ស៊ិន ឃិន លោក អ៊ូច សំអឿន លោក ឃួយ វិសាលមុនី និងលោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
នកសរុបរបាយការណ៍ឈ្មោះ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ជាថ្ងៃដែលក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះទៅធ្វើការនៅខេត្តកំពង់ឆ្នាំង ជាពិសេសស្រុកកំពង់លែង និងស្រុកជលគិរី។ ក្រុមស្រាវជ្រាវយើងរួមមាន ស៊ិន ឃិន អ៊ូច សំអឿន ឃួយ វិសាលមុនី និងផេង ពងរ៉ាស្សី។ តាមរបាយការណ៍ឆ្នាំ១៩៩៧ ស្រុកកំពង់លែង និងស្រុកជលគិរី នៅមានទីតាំងមួយចំនួនដែលក្រុមស្រាវជ្រាវយើងមិនទាន់បានចុះដល់នៅឡើយ ព្រោះកាលនោះ(១៩៩៧) នៅមានពួកខ្មែរក្រហមឆ្លងកាត់ដូចជា ឃុំដារ និងឃុំច្រណូក ស្រុកកំពង់លែងជាដើម។ ទើបតែនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជូនក្រុមស្រាវជ្រាវរបស់ខ្លួនចំនួនបួនរូប ដូចបានរៀបរាប់ឈ្មោះខាងលើ ចុះទៅធ្វើការសិក្សាស្រាវជ្រាវបន្តទៅលើទីតាំងដែលយើងពុំទាន់បានចុះកាលពីលើកមុន។ ក្រោយពីបានធ្វើដំណើរតាមរថយន្តមួយគ្រឿងអស់រយៈពេលជិតពីរម៉ោងមក យើងក៏បានទៅដល់ទីរួមខេត្តកំពង់ឆ្នាំងនៅម៉ោង៩:០៥នាទី។ បន្ទាប់ពីធ្វើការទាក់ទង់ជាមួយសាលាខេត្តមក យើងបានធ្វើដំណើរបន្តទៅកាន់ស្រុកកំពង់លែងតាមទូកមួយគ្រឿង ដើម្បីស្វែងរកជួបអ្នកដែលបានដឹងឮ ព្រមទាំងចង់ទៅពិនិត្យផ្ទាល់ដល់ទីតាំង។ នៅថ្ងៃដដែលនោះ(១២ ខែមិថុនា ឆ្នាំ២០០០) យើងបានធ្វើដំណើរទៅជួបលោកប្រធានឃុំដារ ឈ្មោះ ជឹម ចុន។ លោកពូមានអាយុ៥៤ឆ្នាំ និងមានស្រុកកំណើតនៅភូមិ-ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កាលពីជំនាន់ លន់ នល់ លោកបូ ជឹម ចុន ធ្លាប់ធ្វើទាហានទៅទីរួមខេត្តកំពង់ឆ្នាំងចំនួន៥ខែ។ ក្រោយមកគាត់ក៏បានវិលមកស្រុកកំណើតវិញ បន្ទាប់ពីឪពុក-ម្តាយទៅទទួល។ បន្ទាប់មក ជឹម ចុន ក៏ត្រូវរត់គេចខ្លួនបន្តទៅកាន់ឃុំចើងដើង ខេត្តកំពង់ធំទៀត ដើម្បីគេចខ្លួនពីការតាមសម្លាប់នៃពួកខ្មែរក្រហម។ លុះបានដំណឹងថានៅស្រុកកំពង់លែង លែងមានការសម្លាប់នាចុងឆ្នាំ១៩៧៧៤ ជឹម ចុន ក៏ត្រលប់មកស្រុកវិញ។ ពេលមកផ្ទះ លោកពូមិនត្រូវបានទទួលស្តាប់ពីញាតិមិត្ត-គ្រួសារឡើយ ហើយបន្ទាប់មកក៏ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់មន្ទីរសន្តិសុខរវៀងជួរចាស់ដើម្បីអប់រំសតិអារម្មណ៍។ មន្ទីរសន្តិសុខរវៀងជួរចាស់ ឬមន្ទីរសន្តិសុខភូមិចាស់ មន្ទីរសន្តិសុខនេះស្ថិតនៅក្នុងភូមិចាស់ ឃុំដា ស្រុកកំពង់លែង។ តាំងពីសម័យប៉ុលពតរហូតមកដល់បច្ចុប្បន្ន មន្ទីរនេះមានឈ្មោះហៅខុសៗគ្នាដូចជា មន្ទីរចាស់ មន្ទីរភូមិចាស់ មន្ទីរភូមិគុយ និងមន្ទីរវៀងជួរចាស់។ ជឹម ចុន ជាអ្នកទោសមួយរូបក្នុងចំណោមអ្នកទោសរាប់រយនាក់នៅទីនោះ។ យោងតាមសម្តីរបស់លោកពូ ជឹម ចុន ថាមន្ទីរសន្តិសុខនេះត្រូវបានបែងចែកអ្នកទោសជាពីរផ្នែកគឺ មួយផ្នែកសម្រាប់ដាក់អ្នកទោសជាប្រជាជនថ្មី(១៧មេសា) និងមួយផ្នែកទៀតសម្រាប់ដាក់អ្នកមានគុណវិបត្តិ។ មន្ទីរគុណវិបត្តិជាមន្ទីរដែលលោកពូ ជឹម ចុន ជាប់ ព្រោះគាត់ជាអ្នកជប់និន្នាការជាទាហាន ហើយក៏ជាប្រជាជនចាស់ដែរ។ ជឹម ចុន បានជាប់នៅមន្ទីរគុណវិបត្តិអស់រយៈពេល៣-៤ខែ ចាប់ពីចុងឆ្នាំ១៩៧៤មកដល់ដើមឆ្នាំ១៩៧៥ បន្ទាប់ពីគាត់វិលត្រលប់មកពីខេត្តកំពង់ធំ។ លោកពូមានប្រសាន៍ថា មន្ទីរនេះបានទទួលឲ្យមនុស្សដែលមានការបាត់បង់គ្រួសារដូចជា ការសម្លាប់ ឬស្លាប់ដោយសារជំងឺ។ លោកពូបញ្ជាក់ថា ប្រសិនបើប្តីត្រូវបានសម្លាប់នោះ ពួកខ្មែរក្រហមបានយកប្រពន្ធមកដាក់នៅក្នុងមន្ទីរសន្តិសុខនេះក្នុងផ្នែកគុណវិបត្តិ។ ពុំសូវមានការសម្លាប់មនុស្សប៉ុន្មានទេក្នុងផ្នែកនេះ ប៉ុន្តែក៏មានការសម្លាប់មនុស្សខ្លះដែរ ចំពោះអ្នកខ្ជិលច្រអូសនឹងការងារ អ្នកលួចឆក់ជាដើម។ ការងាររបស់លោកពូ ជឹម ចុន គឺលើកទំនប់ទាំងយប់ទាំងថ្ងៃពុំសុវមានពេលសម្រាកឡើយ។ ពួកខ្មែរក្រហមមិនសូវធ្វើទារុណកម្មទៅលើអ្នកជាប់នៅផ្នែកគុនវិបត្តិនេះទេ ព្រោះភាគច្រើនជាប្រជាជនចាស់។ ចំណែកឯប្រជាជនថ្មី(១៧មេសា)ដែលត្រូវបានយកមកដាក់នៅក្នុងមន្ទីរនេះដែរ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ទាំងអស់។ ទួលតាសាំ ជាទីតាំងសម្លាប់នៅភូមិចាស់ ឃុំដា។ អ្នកទោសទាំងអស់នៅមន្ទីរភូមិចាស់ត្រូវបានយកមកសម្លាប់ទៅទួលតាសាំទាំងអស់។ ជឹម ចុន បានសន្និដ្ឋានថានៅទួលតាសាំនេះមានមនុស្សស្លាប់ពី១០០-១២០នាក់ និងមានរណ្តៅពី១៤-១៥រណ្តៅ ហើយក្នុងមួយរណ្តៅៗមានទំហំទទឹងមួយម៉ែត្រ និងបណ្តោយពីរម៉ែត្រកន្លះ។ កន្លែងនេះស្ថតិនៅចម្ងាយប្រហែល១០០ម៉ែត្រពីមន្ទីរភូមិចាស់។ អ្នកស្លាប់ភាគច្រើនជាប្រជាជនថ្មី ប៉ុន្តែក៏មានលាយប្រជាជនចាស់ខ្លះដែរ។ មុននឹងយកទៅសម្លាប់ អ្នកទោសទាំងអស់មិនបានទទួលនូវការកសាងទេ។ ជឹម ចុន បានប្រាប់ថាមេសន្តិសុខឈ្មោះ ខេ ខឿន សព្វថ្ងៃរស់នៅភូមិគុយ ឃុំដា។ ខេ ខឿន មិនបានសម្លាប់មនុស្សដោយផ្ទាល់ដៃទេ ប៉ុន្តែបានបញ្ជាឲ្យអ្នកក្រោមបង្គាប់ហយកមនុស្សទៅសម្លាប់។ ជឹម ចុន មិនបានត្រូវបានសម្លាប់នៅមន្ទីរចាស់ទេ ហើយក៏មិអាចទទួលឲ្យស្នាក់នៅតទៅទៀតបាន ព្រោះគាត់និយាយថានៅមន្ទីរចាស់នេះមិនអាចទទួលអ្នកទោសធ្ងន់ដូចរូបគាត់ឲ្យនៅតាំទៅទៀតបាន។ ជឹម ចុន ត្រូវបានពួកខ្មែរក្រហមបញ្ជូនបន្តទៅកាន់មន្ទីរសន្តិសុខមួយទៀតស្ថតិនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដើម្បីឲ្យសមនឹងទោសកំហុសជាទាហានកាលពីជំនាន់ លន់ នល់ នៃជីវិតរបស់គាត់។ មន្ទីសន្តិសុខវែង និងទីតាំងសម្លាប់ភ្នំថ្មរៀង នៅដើមឆ្នាំ១៩៧៥ ជឹម ចុន បានមកជាប់នៅមន្ទីរសន្តិសុខភ្នំថ្មរៀងដែលស្ថិតនៅក្នុងភូមិថ្មរៀង ឃុំច្រណូក។ មន្ទីរនេះជាមន្ទីរឃុំឃាំង និងជាកន្លែងសម្លាប់យ៉ាងធំប្រចាំស្រុកកំពង់លែង។ មន្ទីរសន្តិសុខនេះសង់ជាលក្ខណៈម៉ារីយេទាហានដែលមានទំហំទទឹង៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ ចំនួនពីរខ្នង និងមួយខ្នងទៀតមានទំហំទទឹង៥ម៉ែត្រ បណ្តោយ៤០ម៉ែត្រ។ អាគារខ្លីៗពីរខ្នងទល់មុខគ្នា(ទទឹង៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ) នេះធ្វើសម្រាប់ដាក់តែកម្មាភិបាលខ្មែរករហមស្នាក់នៅ។ ចំណែកឯអាគារមួយខ្នងវែងទៀតដែលស្ថិតនៅជាប់នឹងអាគារខ្លីៗទាំងពីរនោះ សម្រាប់ដាក់អ្នកទោសជាប្រជាជនថ្មី(១៧មេសា) រង់ចាំការយកទៅសម្លាប់។ ប្រធានសន្តិសុខនៅមន្ទីរវែងនោះមានឈ្មោះថា តាពាង (សព្វថ្ងៃស្លាប់)។ ជឹម ចុន បានជាប់នៅមន្ទីរវែងអស់រយពេលជាងមួយឆ្នាំ។ ការងាររបស់គាត់គ្មានអ្វីក្រៅពីធ្វើស្រែ កាប់ព្រៃ និងកាប់ដើមឈើ។ល។ ចំពោះការកាប់ដើមឈើនៅក្នុងស្រែ ពួកខ្មែរក្រហមហាមដាច់ខាតមិនឲ្យធ្លាក់ ឬបាក់មែកឈើលើស្រូវឡើយ បើមិនដូច្នេះទេប្រាកដជាត្រូវយកទៅសម្លាប់ហើយ។ អ្នកទោសដែលបានប្រមូលមកដាក់នៅមន្ទីរនេះ ច្រើនតែជាប្រជាជន១៧មេសា និងយួន។ តាមសម្តីរបស់ ជឹម ចុន ថាអ្នកទោសទាំងនោះគ្មានកំហុសអ្វីលើយ ហើយក្រោយពីបានមកដល់មន្ទីរនេះមិនដល់មួយផងក៏ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ចោលអស់។ ពួកខ្មែរក្រហមធ្វើរបៀបនេះជារាល់ថ្ងៃ(បញ្ជូនចូលនៅម៉ោងប្រហែល៣រសៀល រួចបញ្ជូនចេញនៅពេលល្ងាច)។ ជឹម ចុន បានបន្ថែមថា ប្រជាជន១៧មេសា យួន ទាហាន អ្នកជាប់និន្នាការដែលពួកខ្មែរក្រហមបានប្រមូលយកមកកាន់មន្ទីរវែង គឺបានត្រឹមតែស្នាក់នៅក្រោមដើមឈើជាមួយបង្វិចខោអាវសំពីងសំពោងជាប់នឹងខ្លួន។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានពួកខ្មែរក្រហមទូកឲ្យយូរឡើយ គឺត្រូវបញ្ជូនទៅសម្លាប់អស់។ ប្រជាជនដែលបានបណ្តើរមកទីនេះ មានពី៧០-១០០នាក់។ ជឹម ចុន បាននិយាយថា នៅថ្ងៃមួយក្នុងឆ្នាំ១៩៧៥ គាត់ត្រូវបានពួកខ្មែរក្រហមបណ្តើរឲ្យទៅភ្ជួរស្រែនៅជាប់នឹងជើងភ្នំថ្មរៀង។ ពេលនោះទើបគាត់ដឹងថា ជាកន្លែងសម្លាប់មនុស្ស ព្រោះនៅពេលកំពុងភ្ជួរ គាត់បានប្រទេះឃើញមានឆ្អឹង ឈាម ពាសពេញដី និងស្រែ។ ជឹម ចុន បានប្រាប់ថាគាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង តែមិនហ៊ានម៉ាត់ឲ្យនរណាដឹង។ ជឹម ចុន បានសន្និដ្ឋានថាប្រជាជនដែលគាត់បានឃើញនៅក្រោមឈើក្នុងបរិវេណមន្ទីរសន្តិសុខវែងកាលពីមុនៗ ប្រាកដជាត្រូវបានមកស្លាប់នៅតាមជើងភ្នំថ្មរៀង និងតាមវាលស្រែ ដែលស្ថិតនៅភូមិថ្មីរៀង ឃុំច្រណូក ស្រុកកំពង់លែងនេះ ព្រោះគាត់ឃើញមានរណ្តៅធំៗជាច្រើន ព្រមទាំងមានសាកសពពេញ។ ចំណែករណ្តៅសាកសពវិញ ជឹម ចុន បានប្រាប់ថាមានរាប់រយរណ្តៅ(ទាំងធំ-តូច) នៅជុំវិញភ្នំថ្មរៀង ជាពិសេសស្ថិតនៅខាងជើងភ្នំ ខាងត្បូងជើងភ្នំ និងខាងកើតជើងភ្នំ ព្រមទាំងនៅតាមវាលស្រែដែលមានចម្ងាយ៥០-៦០ម៉ែត្រពីជើងភ្នំថ្មរៀងទៀត។ ជឹម ចុន ថានៅតាមជើងភ្នំថ្មរៀង រណ្តៅតូចបំផុតមានទំហំទទឹង២ម៉េត្រ បណ្តោយ១០ម៉ែត្រ និងរណ្តៅធំបំផុតមានទំហំទទឹង២០ម៉ែត្រ បណ្តោយ៣០ម៉ែត្រដែលមានជម្រៅប្រហែលមួយម៉ែត្រ។ សាកសពដែលបានស្លាប់នៅទីនោះ(ទាំងខាងជើងភ្នំ ខាងត្បូងជើងភ្នំ និងខាងកើតជើងភ្នំ) មានប្រហែលជាងមួយម៉ឺននាក់។ ចំណែកឯនៅតាមវាលស្រែវិញ លោកពូ ជឹម ចុន បានប្រាប់ថាក្នុងស្រែមួយៗ ពួកខ្មែរក្រហមបានជីករណ្តៅជា៤មុំតាមជ្រុងស្រែ ដើម្បីកប់សាកសពធ្វើជី។ សាកសពដែលក្នុងរណ្តៅមួយៗមានពី៥-៦នាក់។ នៅវេលាម៉ោង១៦:០០ ក្រុមស្រាវជ្រាវបានធ្វើដំណើរមកជួបលោកតា លៀន លូ ព្រមទាំងមានការជូនដំណឹងលោកមេឃុំ ជឹម ចុន ផង។ លោកតាអាយុ៧៤ឆ្នាំ មានទៅលំនៅបីជំនាន់រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។ លោកតាបានជាប់នៅក្នុងមន្ទីរវែងតាំងពីឆ្នាំ១៩៧៣មក ព្រោះគាត់ត្រូវបានពួកខ្មែរក្រហមចោទប្រកាន់ជានាយទុន។ អ្វីដែលលោកតាបាននិយាយមិនខុសពីអ្វីដែលលោកមេឃុំបាននិយាយទេ ប៉ុន្តែលោកតាបានបញ្ជាក់ថា ចំពោះការហូបគឺពួកខ្មែរក្រហមឲ្យបរិភោគគ្មានអ្វីក្រៅពីបបរបីវែកលាយជាមួយត្រកួនទាំងឬស ទាំងដើម។ ចំណែកការងាររបស់គាត់គឺ ភ្ជួររាស់ រកអុស កាប់ដីដំបូក។ លោកតាបានឃើញមានគល់ឬស្សីពីងពុង រណ្តៅសាកសពសុទ្ធតែឈាមពេញរណ្តៅ នៅពេលដែលគាត់ត្រូវបានពួកខ្មែរក្រហមបញ្ជូនឲ្យមកធ្វើស្រែនៅខាងជើងភ្នំ។ លៀន លូ បាននិយាយថាមុននឹងពួកខ្មែរក្រហមយកប្រជាជនមកដល់មន្ទីរវែង គឺពួកខ្មែរក្រហមបានយកមកដាក់នៅសហករណ៍ភូមិធ្លកសិន។ លោកតាបានរួចខ្លួនពីការសម្លាប់ ព្រោះគាត់ពេលនោះសកម្មការងារ។ ចំពោះចំនួនសាកសព និងរណ្តៅសាកសព លោកតា លៀន លូ បានប្រាប់ដូចលោកមេឃុំប្រាប់ដែរ។ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់នៅភ្នំកង្កែប ភ្នំកង្កែបស្ថិតនៅក្នុងភូមិថ្នក់កង្កែប ឃុំច្រណូក ស្រុកកំពង់លែង ទីតាំងនេះជាទីតាំងសម្លាប់ធំបន្ទាប់ពីមន្ទីរវែង។ តាមសម្តីរបស់ ជឹម ចុន ដដែលថាមនុស្សដែលបានយកមកស្តុបបណ្តោះអាសន្ននៅភ្នំកង្កែបនេះស្ថិតនៅលើសាលាឆទានមួយហៅថា សាលាឆទានភ្នំកង្កែប ដែលស្ថិតនៅជាប់ខាងលិចជើងភ្នំកង្កែប។ បន្ទាប់មក ក៏ត្រូវយកទៅសម្លាប់នៅជើងភ្នំកង្កែបប្រហែល៧០ម៉ែត្រពីគ្នា។ ជឹម ចុន បញ្ជាក់ថាមនុស្សដែលយកមកដាក់នៅភ្នំកង្កែបនេះត្រូវបានបញ្ជូនមកពីមន្ទីរវែនៃភ្នំថ្មរៀង ព្រោះកាលនោះពួកខ្មែរក្រហមធ្វើការសម្លាប់មិនទាន់នៅភ្នំថ្មរៀងក៏បញ្ជូនមកពីមន្ទីរវែងនៃភ្នំថ្មរៀង ព្រោះកាលនោះពួកខ្មែរក្រហមធ្វើការសម្លាប់មិនទាន់នៅភ្នំថ្មរៀងក៏បញ្ជូនមកសម្លាប់នៅភ្នំកង្កែបបន្ថែម ដើម្បីឲ្យទាន់ផែនការ។ ប្រជាជនដែលត្រូវយកមកសម្លាប់នៅភ្នំកង្កែបនេះមិនត្រូវបានទុកយូរឡើយ ប្រម៉ាណតែ៣-៤ម៉ោងប៉ុណ្ណោះ។ រយៈពេលសម្លាប់មនុស្សនៅភ្នំកង្កែបនេះមានចំនួនតែ១៥ថ្ងៃគត់។ ចំនួនសាកសពសរុបប្រមាណពី៤០០០-៥០០០នាក់។ ជនរងគ្រោះច្រើនតែជាប្រជាជនថ្មី(១៧មេសា)។ មន្ទីរភ្នំកង្កែបនេះក៏គ្រប់គ្រងដោយប្រធានសន្តិសុខឈ្មោះ តាពាង ដែរ ចំណែករណ្តៅសាកសពវិញ ចុះប្រាប់ថាមានចំនួន១៤-១៥រណ្តៅដែលបានមានទំហំទទឹង៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ។ មន្ទីរនេះស្ថិតនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីមន្ទីរវែង។ ទីតាំងសម្គាល់បច្ចុប្បន្នមានដើមស្វាយ ដើមពោធិ៍ជាសម្គាល់។ ឃុំតាងឹល មន្ទីរសន្តិសុខភូមិឡាបាន មន្ទីរនេះក្រុមស្រាវជ្រាវយើងបានចុះទៅដល់ និងធ្វើការសិក្សាស្រាវជ្រាវម្តងរួចហើយ ប៉ុន្តែនៅពេលនេះក្រុមស្រាវជ្រាវយើងបានសួរបញ្ជាក់បន្តែមខ្លះៗពីលោក ជឹម ចុន ព្រោះកាលពីជំនាន់ប៉ុលពតគាត់ធ្លាប់ជាប់នៅមន្ទីរសន្តិសុខឡាបាន បន្ទាប់ពីចេញពីមន្ទីរវែង។ នៅដើមឆ្នាំ១៩៧៧ លោកពូ ជឹម ចុន ត្រូវបានដោះលែងឲ្យរួចខ្លួនពីមន្ទីរវែង ដោយសារគាត់មានការងារល្អ ធ្វើឲ្យពួកខ្មែរក្រហមមានការពេញចិត្តនឹងការងាររបស់គាត់។ ក្រោយពីចេញពីមន្ទីរវែង គាត់បានទៅធ្វើការជាកងចល័តនៅការដ្ឋានព្រែកចង្កៀង និងបន្ទាប់មកនៅការដ្ឋានគោលរំដួល(ខាងលិចព្រៃខ្មែរ ខេត្តកំពង់ឆ្នាំង)។ រយៈពេលជាងមួយឆ្នាំក្រោយមក លោកពូ ជឹម ចុន ត្រូវបានពួកខ្មែរក្រហមចាប់ខ្លួនម្តងទៀតហើយ យកទៅដាក់មន្ទីរសន្តិសុខឡាបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧៨។ មូលហេតុនៃការចាប់ខ្លួនលោកពូ ជឹម ចុន បានប្រាប់ថា គឺពួកខ្មែរក្រហស៊ើបដឹងថាគាត់ធ្លាប់ធ្វើទាហានកាលពីជំនាន់ លន់ នល់។ មន្ទីរនេះស្ថិតនៅភូមិឡាបាន ឃុំតាងឹល ស្រុកកំពង់លែង។ ជឹម ចុន បានជាប់នៅក្នុងមន្ទីរឡាបាន តែរយៈពេល៥ថ្ងៃប៉ុណ្ណោះក៏ត្រូវបានដោះលែងមកវិញ ដោយមានការដោះលែងពីមិត្ត អាត (បច្ចុប្បន្នស្លាប់) ដែលជាកម្មាភិបាលខ្មែរក្រហមម្នាក់នៅខេត្តកំពង់ឆ្នាំង។ ជីម ចុន បានប្រាប់ថា គាត់មានក្មួយម្នាក់ឈ្មោះ បេង ចាន់ (បច្ចុប្បន្នស្លាប់) ជានិរសារបស់មិត្ត អាត ដោយដឹងថា គាត់ជាប់នៅមន្ទីរសន្តិសុខឡាបាន បេង ចាន់ ក៏បានរាយការណ៍ប្រាប់មិត្ត អាត សុះមួយថ្ងៃក្រោយមកមិត្ត អាត់ក៏បានមកដោះលែង ជឹម ចុន ឲ្យទៅរស់នៅជាមួយប្រពន្ធវិញ។ ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងមន្ទីរឡាបាន ជីម ចុន បានប្រាប់ថាគាត់ត្រូវបានពួកខ្មែរក្រហមវាយសន្លប់បីដងក្នុងមួយថ្ងៃ។ អ្នកជាប់នៅទីនោះ រួមទាំងគាត់ផង សុទ្ធតែត្រូវដាក់ច្រវ៉ាក់កពីរជាន់ ដាក់ខ្នោះជើង ចងស្លាបសេក។ នៅក្នុងមន្ទីរនោះ គាត់មិនបានដេកទេ ព្រមទាំងមិនបានបរិភោគអាហារទៀត។ មិនតែប៉ុណ្ណោះពួកខ្មែរក្រហមបានដាក់បញ្ជា៤០ប្រការឲ្យអ្នកទោសទាំងអស់ទនេ្ទញ។ វិន័យទាំង៤០ប្រការនេះ ជឹម ចុន មិនបាននៅចាំទាំងអស់ទេ ប៉ុន្តែគាត់បានប្រាប់យើងបានត្រឹមតែ១១ប្រការប៉ុណ្ណោះគឺ ១-ទះមូសក៏ត្រូវសុំអង្គការ ២-ចង់ងើបអង្គុយត្រង់ខ្លួនក៏ត្រូវសុំអង្គការ ៣-ចង់អេះរមាស់ក៏ត្រូវសុំអង្គការ ៤-ស្រេកទឹកក៏ត្រូវសុំអង្គការ ៥-ចង់បត់ជើងក៏ត្រូវសុំអង្គការ ៦-ចង់នោមក៏ត្រូវសុំអង្គការ ៧-ចង់ដេកក៏ត្រូវសុំអង្គការ ៨-ចង់ប្រែខ្លួនក៏ត្រូវសុំអង្គការ ៩-កុំឲ្យឮច្រវ៉ាក់ដាក់ក ១០-កុំឲ្យជជែកគ្នា ១១-ពេលវ៉ៃកុំឲ្យស្រែក វិន័យទាំង៤០ដែលបានដាក់មិនត្រូវបានអនុវត្តន៍ទេ។ ប្រសិនបើអ្នកទោសណាហ៊ានសុំតាមបទបញ្ជាដែលបានដាក់គឺ ប្រាកដជាត្រូវពួកខ្មែរក្រហមដែលយាមនោះ វាយធ្វើបាបមិនខាន។ ជឹម ចុន បានប្រាប់បន្តថា ទោះធ្វើតាមបទបញ្ជាក៏វាយ ទោះមិនធ្វើតាមក៏វាយដែរ ព្រោះជាការរំខាន់ដល់ការងាររបស់ពួកខ្មែរក្រហម។ ជឹម ចុន បានឃើញផ្ទាល់នូវការធ្វើទារុណកម្មទៅលើតាពីរនាក់ បន្ទាប់ពីគាត់ទាំងពីរស្រែកឈឺនូវការចុកចាប់ក្នុងខ្លួនខ្លាំងពេក។ ខ្មែរក្រហមបានយកពូថៅទៅវាយលើពោះតាទាំងពីរនោះរហូតដល់សន្លប់ ទើបយកខ្សែនីឡុងប៉ុនកូនដៃចងទម្លាក់តាមកាំជណ្តើរ ដោយដាក់ក្បាលសំយ៉ុងចុះ រួចក៏ស្រាយខ្សែដែលចងនោះចេញ ទើបទម្លាក់តាទាំងពីរនោះតាមជណ្តើរពីលើរហូតដល់ក្រោម បន្ទាប់មកខ្មែរក្រហមក៏យកតាទាំងពីរនោះទៅកប់ចោលទៅ។ ចំពោះអ្នកដែលខុសសីលធម៌វិញ គឺត្រូវបានពួកខ្មែរ្រហមយកទៅសម្លាប់ចោល បន្ទាប់ពីមានការធ្វើទារុណកម្មរួចមក។ ទារុណកម្មដែលពួកខ្មែរក្រហមបានធ្វើនោះគឺ យកស្រីដែលខុសសីលធម៌នោះមកឲ្យដេកស្រាត រួចពួកខ្មែរក្រហមយកគ្រាប់កាំភ្លើង(M79) មកដោតឲ្យចំកេរ្តិ៍ខ្មាស់របស់ស្រ្តីនោះ បន្ទាប់មកពួកខ្មែរក្រហមចាប់ផ្តើមដុតកៅស៊ូកង់សម្រក់ពីលើ ហើយក៏យកស្រ្តីនោះទៅដុតទាំងរស់ដោយបានចងភ្ជាប់ជាមួយបុរសដែលស្រ្តីនោះបានខុសសីលធម៌ជាមួយ។ មេសន្តិសុខនៅមន្ទីរឡាបានឈ្មោះ ទុន (បច្ចុប្បន្នស្លាប់)។ អ្នកទោសទាំងអស់បានទទួលរបបអាហារប្រចាំថ្ងៃនូវពោតលីងតែ១៥គ្រាប់ប៉ុណ្ណោះ។ ក្នុងរយៈពេល៥ថ្ងៃដែរ ជីម ចុន បានរស់នៅក្នុងមន្ទីរឡាបានគាត់បានឃើញផ្ទាល់ភ្នែកថាមានមនុស្សស្លាប់ជាង១០០នាក់ នៅនឹងមន្ទីរសន្តិសុខឡាបាននេះ។ ចំពោះរណ្តៅសាកសពគាត់មិនបានដឹងឡើយ។ ឃុំស្វាយរំពារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០០ វេលាម៉ោង៧:០០ព្រឹក ក្រុមស្រាវជ្រាវយើងបានធ្វើដំណើរទៅកាន់ឃុំស្វាយរំពារ ដើម្បីទៅពិនិត្យទីតាំងមួយចំនួនដូចជា ទីតាំងភ្នំរងៀង ដំរីកប់កូន និងច្រណុកក្តុល ក៏ដូចជាស្វែងរកជួបអ្នកដែលបានដឹងឮមួយចំនួនដែលស្ថិតនៅក្បែរទីតាំងនោះ។ ពេលទៅដល់ក្រុមយើងបានជួបជាមួយលោកតាម្នាក់ដែលកំពុងតែពិសារនំបញ្ចុកនៅតាមដងផ្លូងលំមួយខ្សែដែលលាតសន្ធឹងពីសាលាស្រុកកំពង់លែងទៅឃុំច្រណូក ហើយក៏ស្ថិតនៅជាប់នឹងសាលាឃុំស្វាយរំពារដែរ។ ក្រោយពីការសាកសួរព័ត៌មានខ្លះរួចមក ទើបយើងដឹងថាទីតាំងដែលក្រុមយើងបម្រុងនឹងចុះទៅដល់ទាំងបីខាងលើគឺ ភ្នំរវៀង ដំរីកប់កូន និងច្រណុកក្តុល ពុំមានទីតាំងសម្លាប់មនុស្ស ឬមន្ទីរសន្តិសុខរបស់ខ្មែរក្រហមឡើយ។ លោតានោះមានឈ្មោះថា អ៊ំុ អាង អាយុ៨១ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង។ ទាំងបីជំនាន់លោកតានៅតែរស់នៅទីនេះដដែល លោកតាបានរៀបរាប់ថា ប្រជាជនដែលបានបញ្ជូនបីស្ទឹងជើងគ្រួសារមក គឺត្រូវឲ្យមកធ្វើការងារនៅមន្ទីរកំពង់ពពាលស្វារ។ ក្រោយមកប្រជាជនទាំងនោះត្រូវបានបញ្ជូនមកកាន់វត្តស្វាយរំពារខ្លះ ទៅកាន់ភ្នំរវៀងខ្លះ។ បន្ទាប់មកពួកខ្មែរក្រហមក៏យកអ្នកដែលជាប់និន្នាការទៅដាក់នៅកន្លែងទួលគោកស្រុក ដើម្បីត្រៀមយកទៅសម្លាប់។ ទួលគោកស្រុកស្ថិតនៅភូមិក្នុងឃុំស្វាយរំពារ។ តាមសម្តីរបស់លោកតា អ៊ំុ អាង ថា ព្រឹត្តិការណ៍បានកើតឡើងនៅឆ្នាំ១៩៧៥។ ចំពោះអ្នកដែលបានមកដល់ទួលគោកស្រុកនេះ គឺមិនបានរយៈពេលមួយថ្ងៃផងក៏ត្រូវសម្លាប់ចោលអស់។ កាលនោះលោកតាត្រូវបានពួកខ្មែរក្រហមប្រើឲ្យភ្ជួរ ដោយបានដំណឹងពីមិត្តភក្តិគាត់មានឈ្មោះ អួន ប្រាប់ថា ក្រោយពីភ្ជួររួចគឺប្រាកដជាត្រូវទៅកប់ខ្មោចហើយ។ ពេលនោះលោកតាបានប្រកែកមិនព្រមទៅភ្ជួរ ហើយបន្ទាប់មកគាត់ក៏ត្រូវបានចាត់តាំងឲ្យទៅចាំចាបនៅឯស្រែជាប់នឹងកន្លែងកប់ខ្មោចដែរ។ កន្លែងចាំចាបនោះឈ្មោះថា ប៉ាដាញ។ កន្លែងនេះមានសុទ្ធតែព្រៃក្រាស់ៗ ប៉ុន្តែស្ថិនៅក្នុងភូមិក្នុង ឃុំស្វាយរំពារ។ លោកតាបានបន្ថែមថា នៅឃុំស្វាយរំពារនេះមានទីតាំងសម្លាប់ពីកន្លែងគឺ ទីមួយ នៅត្រពាំងតាឃ្លោក និងទីពីរ នៅត្រពាំងអារ៉ងកំពួចដែលស្ថិតនៅជាប់នឹងកន្លែងចាំចាបដែលលោកតាបានរៀបរាប់ខាងលើ។ ទីតាំងត្រពាំងតាឃ្លោក យោងតាមសម្តីរបស់លោកតា អ៊ំុ អាង ថាមានចំនួនប្រហែល៤០រណ្តៅ ហើយក្នុងមួយរណ្តៅៗ មានទំហំទទឹង២ម៉ែត្រ បណ្តោយ៣ម៉ែត្រ។ ចំនួនសាកសពលោកតាបានប៉ាន់ស្មានថាមានចំនួនពី១៥០-២០០នាក់។ ត្រពាំងតាឃ្លោកស្ថិតនៅខាងត្បូងទីតាំងមន្ទីរសន្តិសុខទួលគោកស្រុក ហើយក៏ស្ថិតនៅក្នុងភូមិក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែងដែរ។ ទីតាំងបឹងអារ៉ងកំពួច លោកតាបានមានប្រសាសន៍ថា ពួកខ្មែរក្រហមបានយកជនរងគ្រោះពីខាងស្ទឹងព្រែកគ្រួសតាមទូកមកឡើងលើទួលបឹងអារ៉ងកំពួចនេះ ដើម្បីចំរ៉ាញ់ប្រវត្តិរូបជនរងគ្រោះទាំងនោះយកទៅសម្លាប់នៅក្បែរៗទំនប់បឹងនេះ។ ការចំរ៉ាញ់ប្រវត្តិរូបរបស់ពួកខ្មែរក្រហមនាពេលនោះគឺ ជ្រើសរើសយកអ្នកដែលជាប់និន្នាការ ធ្លាប់ធ្វើទាហាន ជាដើម។ ជនរងគ្រោះដែលដឹងតាមទូកមកនេះមានចំនួនប្រហែល២០០ទូក។ លោកតាបានប្រាប់បន្តថា សាកសពទាំងនោះត្រូវបានពួកខ្មែរក្រហមកប់នៅតាមបណ្តោយថ្នល់មួយដែលមានប្រវែងប្រហែល៣គីឡូម៉ែត្រ និងទទឹងប្រហែល៨ម៉ែត្រ។ ផ្លូវថ្នល់នេះមិនមែនជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាជនទេ គឺជាទំនប់ទឹកមួយដ៏ធំនៅបឹងអារ៉ងកំពួចនេះ។ ប៉ុន្តែសព្វថ្ងៃយើងសង្កេតឃើញមានផ្ទះរបស់ប្រជាជនមួយចំនួននៅជាប់នឹងដងផ្លូវនេះ ព្រោះជាលក្ខណៈមួយងាយស្រួលក្នុងការនេសាទត្រី។ ការសម្លាប់ប្រជាជននៅទីនេះ ធ្វើឡើងឆ្នាំ១៩៧៥ ច្រើនតែជាប្រជាជនជម្លៀសដឹកតាមទូក។ ទីតាំងនេះស្ថិតនៅខាងត្បូងវត្តស្វាយរំពារប្រហែលជាងមួយគីឡូម៉ែត្រ។ លោកតាបានធ្វើការប៉ាន់ស្មានអ្នកស្លាប់ថាមានចំនួនប្រហែល៨០-១០០នាក់។ ពួកខ្មែរក្រហមសម្លាប់ភាគច្រើនជាប្រុសៗដែលជាប់និន្នាការ។ ជាចុងក្រោយលោកតាបានប្រាប់ថា គ្មានលក្ខណៈជារណ្តៅទេគឺ សាកសពច្រើនតែស្ថិតនៅជាលក្ខណៈរាយប៉ាយ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”