Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119701
D119701
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្ដីពីការចុះស្រាវជ្រាវអំពើប្រល័យពូជសាសន៍ នៅទីតាំងក្នុងវិទ្យាល័យបឹងត្របែកទីក្រុងភ្នំពេញ (របាយការណ៍ចុះបន្តស្រាវជ្រាវអំពើឧក្រិដ្ឋកម្មជាលើកទី៣ ពាក់ព័ន្ធនៅវិទ្យាល័យបឹងត្របែក)។
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
Khmer
ភាសារខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Cambodia
កម្ពុជា
Document Date :
កាលបរិច្ឆេទឯកសារ :
August 26, 1999
ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៩
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
Phnom Penh
ភ្នំពេញ
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/August 26, 1999
មជ្ឈមណ្ឌលឯកសារកម្ពុជា​ - ២៦ សីហា ១៩៩៩
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
Phnom Penh
ភ្នំពេញ
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
Publication Area / Publisher / Date :
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
Cambodia
កម្ពុជា
Physical Description :
ភិនភាគឯកសារ :
The hand written document (tx): 18 pages
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន១៨ទំព័រ
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៩ លោក ផាយ កុសល និងលោក សុិន ឃិន ចុះទៅស្រាចជ្រាវទីតាំងវិឡាល័យបឹងត្របែក។ សម័យ ប៉ុល ពត ទីតាំងនេះពួកខ្មែរក្រហមបានប្រមូលផ្ដុំពួកបញ្ញាវ័ន្តមកពីស្រុកបារាំង និងបណ្ដាប្រទេសនានាលើសកលលោក។ នៅវេលាម៉ោង៩ព្រឹក នាថ្ងៃដដែល យើងបានទៅជួបលោក លុន ឆេងកៃ នាយកវិឡាល័យ បឹងត្របែក។

ពត៌មាន៖ លោក លុន ឆេងកៃ បានរាយការណ៍ឲ្យយើងដឹងថា គាត់បានគ្រប់គ្រងវិឡាល័យបឹងត្របែកពីឆ្នាំ១៩៧៩ មកទល់សព្វថ្ងៃ។ ពេលបោសសំអាតរៀបចំវិទ្យាល័យជាលើកដំបូងនៅឆ្នាំ១៩៧៩ គាត់បាន ឃើញនៅសាលានេះ ខ្នោពី១០ ទៅ២០គូរចោលរាយប៉ាយនៅលើវាលស្មៅមុខទីស្នាក់ការគាត់សព្វថ្ងៃ។ នៅអាគារជាន់លើទី១ ខាងជើងមានចំបើងគរជាគំនរ របាកយកស្រូវរួច នៅក្នុងបរិវេណសាលា ពួកខ្មែរក្រហមបានប្រើប្រាស់ធ្វើជាវាលស្រែ។ គាត់បានឃើញខ្ទះបាយរួម២ ធំៗនៅរោងបាយ។ លោកនាយកគាត់ដឹងមិនច្បាស់ថា ទីនោះមានគុកដាក់អ្នកទោសនៅអាគារណាមួយទេ។ ប៉ុន្តែ សំខាន់គាត់បានដឹងថា មានអ្នកគ្រួសាស្រ្តចារ្យម្នាក់ឈ្មោះអ្នកស្រី ហែម វណ្ណាដែលមកពីស្រុក បារាំង។ អ្នកគ្រូនេះ គាត់បានមកស្នាក់នៅវិឡាល័យនេះក្នុងសម័យ ប៉ុល ពត។ បច្ចុប្បន្នជា សាស្រាចារ្យបង្រៀនភាសាបារាំង នៅសកលវិឡាល័យភ្នំពេញ(ទួលគោក)។

ពត៌មានស្តីពី អ្នកគ្រូ ហែម វណ្ណា៖ យើងខ្ញុំបានដឹងដូច្នេះ ក៏មករកផ្ទះអ្នកគ្រូនោះ ដែលមានអាស័យដ្ឋានផ្ទះលេខ១៦ បង្គោលធំជាប់ ផ្ទះមានលេខ៩ ផ្លូវលេខ១៨៤ ទល់មុខអគ្គនាយកដ្ឋានសង្គមកិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្កាត់ ជ័យជំនៈ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានស្រង់យករបាយការណ៍ពីអ្នកគ្រូនោះដូចតទៅ៖ សម័យខ្មែរក្រហម គាត់បានមកនៅវិឡាល័យនេះមែន ហើយមានពួកបញ្ញវ័ន្តប្រហែលជាង១០០នាក់ មកពីបរទេស មានស្រី ប្រុស ស្នាក់នៅសាលានេះក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម។ ស្ដីពីការស្នាក់នៅ និងធ្វើការងារ ការហូបចុកវិញនៅទីនោះ អ្នកគ្រូ ហែម វណ្ណា ប្រាប់យើងថា អ្នករស់នៅទីនោះ ហូបបបលាយពោត ឯម្ហូបអាចស្ទូងត្រី បានហើយផ្លែដូងសំបូរ អាចបេះបានគ្មានដាក់គុក ដាក់ខ្នោះដៃ ជើង ឫធ្វើទារុណកម្មអ្វីទេ។ ម៉្យាងទៀត ពេលធ្វើពលកម្ម ពួកខ្មែរក្រហមបណ្ដើរចេញទៅច្រូតស្រូវ ស្ទូង បារកំប្លោក លើកទំនប់។ រយៈ១ខែ ២ខែ ធ្វើរួចដើមមកវិញ។ នៅក្នុងសាលាដាំបន្លែ ហូបខ្លួនឯងស្រីៗដាំបបរ សម្រាប់គ្នាគាត់ជាង១០០នាក់ជាងនេះ។ ពួកគាត់ដាំបបរតាមមណ្ឌលនីមួយៗ។ អ្នកស្រីសន្និដ្ឋានថា ក្នុង១០០នាក់ជាងនេះ មានអ្នកខ្លះជាជនកុម្នុយនីស្ដខ្មែរក្រហមដែរ អាចចូល ខ្មែរក្រហមតាំងពីនៅស្រុកបារាំង ដូច្នេះពេលមានពេលប្រជុំខ្លះ ពួកទាំងនេះឡើងមានមតិតវ៉ាស្នើ ជជែក នយោបាយ ជាមួយពួកមេៗខ្មែរក្រហម ព្រោះការរស់នៅតឹងតែង លំបាកឆ្វេងនិយមជ្រុលពេក មិនដូច ពេលឃោសនា និយាយនៅស្រុកបារាំង។ អ្នកគ្រូ ហែម វណ្ណា បញ្ជាក់ប្រាប់ទៀតថា ការជជែកតវ៉ា ឫសំណូមពររបស់ពួកគាត់មួយចំនួន លទ្ធផលមិនបានសំរេច ហើយមានបាត់ខ្លួន ម្ដង១០នាក់ ឫ២០នាក់ មានពេលខ្លះ៤០នាក់ ជារៀងរហូតបន្តបន្ទាប់។ ពួកខ្មែរក្រហមជាអ្នកបញ្ជូនចេញប៉ុន្តែមិនដឹងជាយកទៅឯណាទេ។ អ្នកទាំងនោះមិនឃើញមកសាលាបឹងត្របែងវិញទេ គឺបាត់រហូត។ ក្រោយរំដោះប្រទេសជាតិថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ អ្នកគ្រូ ហែម វណ្ណា បានទៅមើលគុកទួលស្លែង ហើយបានឃើញឈ្មោះអ្នកធ្លាប់រស់នៅជាមួយគ្នាជិត ១០០នាក់។ ដូច្នេះគាត់សន្និដ្ឋានថា ការបញ្ជូនចេញ ម្ដង១០ ទៅ២០ ឫ ៤០នាក់ ពិតជាយកទៅដាក់គុកសម្លាប់នៅទួលស្លែងនេះតែម្ដង។ ចំពោះគាត់ និងអ្នករស់នៅទាំងប៉ុន្មាន ខំធ្វើការ មិនស្តី មិននិយាយធ្វីទាំងអស់ ដោយខ្លាចពួក ខ្មែរក្រហម ទើបអាចនៅរស់។ គាត់នៅរស់ទល់ឆ្នាំ១៩៧៩ ពេលរំដោះប្រទេសជាតិពួកខ្មែរក្រហមរត់ ចេញអស់ គាត់ក៏រស់ទល់សព្វថ្ងៃនេះ។ គាត់បន្តែមថា មានបញ្ហាជនគ្នាគាត់ខ្លះ នៅរស់ទល់សព្វថ្ងៃនេះ ហើយដែលគាត់ស្ដាប់គឺលោក ទេព វុត្ថា ប្រធាននាយកដ្ឋានទស្សាហកម្មរ៉ែ និងថានពលនៃ ទីស្ដីការគណៈរដ្ឋមន្ត្រី។ សេចក្ដីសន្និដ្ឋាន៖ ការបៀបធៀប អ្នកស្រី ហែម វណ្ណា និងលោកទេព វត្តា មានកន្លែងខ្លះដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថា លោក ទេព វត្ថាដឹងច្រើនជាង ហើយបានប្រាប់យើងថា ពួកខ្មែរក្រហមបានដឹងពួកគាត់ឲ្យជិះរទេះភ្លើងទៅព្រំដែនថៃ គាត់រួចខ្លួន ដោយសារទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ ហេង សំរិន វាយស្ទាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហើយគាត់ដឹងថា គ្នាគាត់អាចរស់ច្រើនព្រោះពួកខ្មែរក្រហមរត់ចោលគ្នាៗរកព្រះអាយូស លែងគិតអំពីចំណាប់ខ្មាំង ឫ អ្នកទោសអ្វីទៀតហើយ។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩៩ ម៉ោង៩ព្រឹក ខ្ញុំ សុិន ឃិន បានចុះទៅសុំជួបលោកទេពវត្ថា ប្រធាននាយកដ្ឋា​នឧស្សាហកម្មរ៉ែ និងថាមពល នៅទីស្ដីការគណៈរដ្ឋមន្រ្តី គាត់ជាជនរងគ្រោះមក ពីប្រទេសរ៉ូម៉ានី​ ជានិស្សិតទៅរៀននៅបរទេស។ គាត់បានមកស្រុកខ្មែរនៅសម័យ ប៉ុល ពត គ្រប់គ្រង់ប្រទេស។ ពត៌មានទាក់ទង ដែលយើងចង់ដឹងបន្តែមអំពីរចនាសម្ព័ន្ធគ្រប់គ្រងនៅសម័យនោះ ពួកខ្មែរក្រហមបានចាត់តាំងដូចតទៅ៖
- ការគ្រប់គ្រងកំរិតខ្ពស់ គឺពួកខ្មែរក្រហមអ្នកត្រួតត្រា
- ខាងក្រោម គឺពួកបញ្ហាជនមកពីបរទេស ពួកខ្មែរក្រហមបានចែកជា៣ មណ្ឌលដូចជា៖
១ - មណ្ឌល ៣០
២ - មណ្ឌល៣១
៣ - មណ្ឌល៣២
នៅក្រាមមណ្ឌល មានច្រើនក្រុម ហើយក្នុង១ក្រុម មានបញ្ញាជន ១០នាក់។ វិធីគ្រប់គ្រងបែបរដ្ឋបាល៖ ក្នុងមណ្ឌលនីមួយមានច្រើនក្រុមតូចៗចំណុះ ហើយមណ្ឌលមានប្រធាន អនុប្រធានគ្រប់គ្រងនៅពីលើមណ្ឌល មានខ្មែរក្រហមបានយកពួកមន្រ្តីការទូតនាន ​អ្នកណាមានឋានៈខ្ពស់ជាងគេមកពីបរទេសជាគ្រប់គ្រង ហើយប្រធានមណ្ឌលទទួលបញ្ជារាល់កិច្ចការផ្សេង ការពីប្រធានមណ្ឌលនីមួយៗ។ លោក ទេព វុត្តា បានបញ្ជាក់ថា មណ្ឌល៣២ មានលោក ហោ ណាំហុង ប្រធាន លោក ចែម ស្ងួន អនុប្រធាន។ ឯមណ្ឌក៣០ និង​៣១ គាត់មិនចាំឈ្មោះ ព្រោះជាង២០ឆ្នាំ គាត់ភ្លេច។ លោក ទេព វុត្ថា បានបន្ថែមថា នៅវិឡាល័យបឹងត្របែក នាសម័យពួកខ្មែរក្រហម មិននៅទីនោះទេ ពេលប្រជុំម្ដងៗ ពេលយប់ដុតចង្កៀង អ្នកស្ដាប់ គឺពួកគាត់រាប់រយនាក់ ប្រជុំរួចគេទៅ បាត់មិនដឹងនៅឯណា ហើយឈ្មោះគេគាត់មិនដឹងដែរ។ ម្យ៉ាងទៀតពេលចូលឆ្នាំខ្មែរពួកគាត់បានហូបបាយជាមួយសាច់ម្ដងគត់១ឆ្នាំក្រៅពីនេះហូបបបរ លាយពោត និងអំបិល។ ប៉ុន្តែ បើក្រុមណារកបានត្រី ខ្យង ក្ដាម។ មិនអាចហូបម្នាក់ឯងបានទេ យកមកឲ្យក្រុម ក្រុមយកទៅមណ្ឌល ហូបរួមទាំងអស់គ្នា។ ដូច្នេះក្នុង១ឆ្នាំៗ គាត់បានឃើញមេខ្មែរក្រហមធំៗម្ដងដែរ។ ក្រៅពីនេះពួកគាត់គ្រប់គ្រងគ្នាគាត់ប៉ុន្តែមេៗទទួលបញ្ជាពីពួកខ្មែរក្រហម។ អំពីកាលបរិចេ្ចទពួកបញ្ញាជនបរទេសមកស្រុកខ្មែរក្នុងសម័យខ្មែរក្រហម លោក ទេព វុត្តា បានបន្ថែមថា ការមកស្រុកខ្មែរចាប់ពីឆ្នាំ១៩៧៥- ១៩៧៦ - ១៩៧៧ ហើយឆ្នាំ ១៩៧៨ គឺស្បើយហើយ មកតិចបំផុត។ លោក ទេព វុត្ថា បានប្រាប់យើងថាទីកន្លែងធ្វើការរបស់ ពួកដឹងនាំជាន់ខ្ពស់ខ្មែរក្រហមកន្លែងលោក អៀង សារី នៅទីស្ដីការគណៈរដ្ឋមន្រ្តីសព្វថ្ងៃនេះ មានពួកបញ្ញាជនមកពីបរទេស ទៅធ្វើការជាមួយពី២ទៅ៣នាក់ដែរ។ ប៉ុន្តែគាត់មិនចាំឈ្មោះ។ ការអប់រំសតិអារម្មណ៍ គាត់បានប្រាប់យើងថា យូរៗ​មេខ្មែរក្រហមប្រជុំម្ដង ក្រៅពីនោះតាមក្រុមនីមួយៗ ប្រជុំជីវភាព ទិទៀត ស្វ័យទិទៀត ការងារប្រចាំថ្ងៃ នរណាមានគុណសម្បត្តិ នរណាខ្វះខាត ត្រូវសំដែងការស្មោះត្រងឲ្យមិត្តភត្តិ ជួយកែលំអ ប្រជុំរបៀបនេះស្ទើររាប់ថ្ងៃ មួយថ្ងៃម្ដង ឫពីរដង។ អំពីសេដ្ឋកិច្ចផ្តង់ជីវភាព
- បញ្ហានេះ លោក ទេព វុត្ថា បន្ថែមថា ពួកខ្មែរក្រហមដឹងអង្ករ អំបិល មកទីនេះ ដឹកដោយសម្ងាត់ ពេលពួកគាត់ចេញបាត់អស់ ទៅធ្វើការ ទើបពួកខ្មែរក្រហមដឹងស្បៀងចូលមក។ លោក ទេព វុត្ថា មិនដែលឃើញខ្មែរក្រហម ពេលពួកគាត់នៅនឹងកន្លែងទេ។
អំពីពលកម្ម ឫ ហៅថា ការងារពលកម្ម មានដូចតទៅ៖
លោក ទេព វុត្ថា បានបញ្ជាក់ប្រាប់យើងទៀតថា៖
- ពួកខ្មែរក្រហមបានចាត់តាំងឲ្យពួកគាត់ទាំងអស់ធ្វើការងារតាមវិស័យឫផ្នែកដូចជា៖
១- ក្រុមកើបលាមកមកដើម្បីធ្វើជី
២- ក្រុមកសិកម្ម
៣- ក្រុមសិប្បកម្ម ឫ ឧស្សាហកម្មតូច
៤- ក្រុមពាណិជ្ជកម្ម
យើងក៏ចង់ដឹងដែរថា តើក្រុមនីមួយៗធ្វើអ្វីខ្លះទៅ ? លោក ទេព វុត្ថា ប្រាប់យើងថា
១- ក្រុមកើបលាមក ជាក្រុមអន់ជាងគេ អ្នកមានកំហុស ខ្ជិល ធ្វើអ្វីមិនបានសំរេច ឫខ្វះខាត ប្រចាំថ្ងៃ។ អ្នកនៅក្នុងក្រុមនេះកើបដោយយកធ្វើជី កើបចេញលាយទឹក ស្រាចដំំណាំ ផ្សេងៗ។
២- ក្រុមកសិកម្ម
- ធ្វើស្រែ ស្ទូង ច្រូតកាត់ បោកបែន។
- ចិញ្ចឹមសត្វ ជ្រូក មាន់ ទា។
- ដាំបន្លែ ល្ហុង ត្រកួន ននោង ត្រាវ ស្ពៃ។
យើងសួរថា មនុស្សសុីបបរ ចុះសត្វជ្រូកសុីស្អី ? លោក ទេព វុត្តា បំភ្លឺថា ជ្រូកឲ្យកំប្លោក ឫ ចងសុី ប៉ុន្តែគ្មានកន្ទក់ទេ គ្មានស្រូវទេ គ្មានបាយទេ គឺគេលាងយកទឹកអង្ករទឹកអង្គរលាយនឹងបន្លែ កំប្លោក ដើមចេកឲ្យជ្រូកសុី។ (នេះជាការឆ្នៃប្រឌិតពួកគាត់)។
៣- ក្រុមសិប្បកម្មតូច
ធ្វើប៉ោត ដងទឹក ធ្វើដែកគោល ដោយយកដែកសរសៃធ្វើ ធ្វើន្ត្រៃកាត់ដែក កាត់សំណរ ធ្វើកណ្ដៀវច្រូតស្រូវ​ កាំបិតប្រើប្រាស់ ធ្វើញញួរដំដែកផ្សេងៗ។ ក្រុមគាត់ធ្វើបានទាំងអស់។ ឯឧស្សាហកម្មជួសជុលធ្វើកាណូត​ ឫកប៉ាល់ ឫ​ ជួសជុលម៉ាសុីនរថយន្ត។ ពួកខ្មែរក្រហម ជ្រើសរើស បើនរណាចេះខាងអុី គឺឲ្យធ្វើខាងនឹង ឧទាហរណ៍ បច្ចេកទេសចិញ្ជឹមសទ្វឲ្យទៅចិញ្ជឹមសត្វ បើខាងអគ្គីសនី និងទឹក ឲ្យទទួលខាងនោះ បើម៉ាសុីន ទទួលខាងដាក់ម៉ាសុីន។ ដូច្នេះពួកគាត់ទាំងអស់ទៅធ្វើការតាមក្រុម ដែលពួកខ្មែរក្រហមត្រូវការ។ ប៉ុន្តែធ្វើការងារអ្វីធ្វើឲ្យបានសម្រាច បើមិនចេះ ធ្វើមិនបាន ពួកខ្មែរក្រហមចាត់ឲ្យមកចូលមកធ្វើខាងក្រុមកើបលាមក។ ចុងក្រោយយើងបញ្ជាក់សួរគាត់ថា តើមានជនបរទេសមកស្នាក់នៅជាមួយបញ្ញវ័ន្តយើងទេ គាត់បានឆ្លើយថា មានជនជាតិបារាំងពី ២ទៅ ៣នាក់ដែរ គឺស្រីៗដែលត្រូ​វជាភរិយាយពួកនិស្សិតខ្មែរ ដែលទៅ នៅបរទេស ហើយមានមួយគ្រួសារប្ដូីប្រពន្ធនៅសៀមរាប។ ជនបរទេសស្រីទាំងអស់នៅរស់ ប៉ុន្តែ ក្រោយរំដោះ១៩៧៩ពួកគេបានទៅប្រទេសបារាំងអស់ហើយ។ ឯជនបរទេស ដូចជាអាមេរិកាំងគ្មានមករស់នៅជាមួយពួកគាត់ទេ។ យើងបានសួរលោក ទេព វុត្ថា បន្តទៀតថា តើនៅមន្ទីរអប់រំសតិអារម្មណ៍ និងការងារវិឡាល័យបឹងត្របែកនោះ មានពួកខ្មែរក្រហមយាមការពារទេ ? យើងបានសួរលោក ទេព វុត្ថា បន្តទៀតថា តើនៅមន្ទីរអប់រំសតិអារម្មណ៍ និងការងារ វិឡាល័យត្របែកនេះ មានពួកខ្មែរក្រហមយាមការពារទេ? លោក ទេព វុត្ថា បានប្រាប់យើងថា គ្មានអ្នកយាមទេ។ ចុកបញ្ជប់គាត់គឺលោក ទេព វុត្ថា បានប្រាប់យើងថា បើចង់គិតរឿងនោះ និយាយរឿងនេះត្រូវប្រើពេលវេលាយូរ អាចនិយាយឲ្យបានពិស្ដារវែងឆ្ងាយបាន។ ពេលវេលាខ្លីមិនអាចរៀបរាប់ ឲ្យអស់បានទេ។
សេចក្ដីសន្និដ្ឋាន៖ ជាការពិតណាស់ យើងបានជួបពីដងហើយ ការបំភ្លឺលោក ទេព វុត្ថា មានប្លែងៗ ជាច្រើនបើសិនប្រើពេលយូរ អាចដឹងគាត់កាន់តែច្រើន ប៉ុន្តែមានទស្សនៈមួយនិយាយថា បើនិយាយការពិត អ្នកមិនធ្លាប់រស់ក្នុងរបប ប៉ុល ពត គេមិនជឿគាត់ទេ ទាល់តែអ្នកធ្លាប់ឆ្លងកាត់ ទើបអាចជឿគាត់។ គាត់ចង់សរសេរសៀវភៅមួយដែរ ប៉ុន្តែគាត់ថាឥតប្រយោជន៍ បើសរសេរពិតជាគេមិនជឿគាត់ទេ។ ទស្សនៈខ្ញុំយល់ឃើញថា បើសិនជាយើងទៅសុំជួបឯកឧត្តម ជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ដែលជាបញ្ញាជនរស់នៅបឹងត្របែកនាសម័យនោះ មិនដឹងជាគាត់យល់ស្រប បំភ្លឺឲ្យដែរឬទេ ? ព្រោះថា ពេលនោះវាយូរលង់ជាង ២០ឆ្នាំហើយ ពីមុនៗប្រហែលជាគ្មាននរណា សួរនាំគាត់ទេ ប៉ុន្តែមកទល់ពេលនេះ បែរជាទៅសុំការបំភ្លឺពីគាត់វិញ បញ្ហានេះត្រូវពិចារណាឲ្យបាន ម៉ត់ចត់ ខ្ញុំបារម្ភ ខ្លាចដោះស្រាយសំនួរគាត់មិនរួច ផ្នែកនយោបាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា