BIBLIOGRAPHY

The mapping report on conducting research on the crime sites located in Boeung Trabek high school involved with Cambodian intellectual groups who came from abroad to Cambodia during the Pol Pot's regime (1975-1979).

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119702
D119702
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
The mapping report on conducting research on the crime sites located in Boeung Trabek high school involved with Cambodian intellectual groups who came from abroad to Cambodia during the Pol Pot's regime (1975-1979).
របាយការណ៍ស្ដីពីការចុះស្រាវជ្រាវ​ទីតាំងឧក្រិដ្ឋកម្មនៅក្នុងវិទ្យាល័យបឹងត្របែក ទាក់ទិនក្រុមបញ្ញាជនខ្មែរដែលបានមកពីបរទេសស្ថិតក្នុងអំឡុងរបបប៉ុល ពត​ (១៩៧៥-១៩៧៩)។
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
Document Date :
កាលបរិច្ឆេទឯកសារ :
August 24, 1999
ថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៩
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
Phnom Penh
ភ្នំពេញ
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/២៤ ខែសីហា ឆ្នាំ១៩៩៩
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
Phnom Penh
ភ្នំពេញ
Collation :
ផ្ទៀងផ្ទាត់ :
DC-Cam/Documentation
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
Publication Area / Publisher / Date :
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
Cambodia
កម្ពុជា
Physical Description :
ភិនភាគឯកសារ :
The hand written document (tx): 7 pages
ឯកសារសរសេរដៃ(hx) ចំនួន៧ទំព័រ
Data Info Note កំណត់ចំណាំព័ត៌មាន
ID Numbers :
កំណត់សម្គាល់ លេខឯកសារដើម :
DC-Cam/D119702
មជ្ឈមណ្ឌលឯកសារ, D119702
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
កំណត់ចំណាំកន្លែង
កូដទីតាំងភូមិសាស្ត្របច្ចុប្បន្ន :
មជ្ឈមណ្ឌលឯកសារកម្ពុជា
កំណត់សម្គាល់ :
របាយការណ៍ ស្ដីពីការចុះស្រាវជ្រាវ​ នៅវិឡាល័យបឹងត្របែក ចំពោះបញ្ញាជនមកពីបរទេស ក្នុងសម័យប៉ុល ពត
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៩ បានទទួលការចាត់តាំងឲ្យចុះស្រាវជ្រាវជាមួយសាក្សី ភុស្តុតាងទាក់ទងរបបខ្មែរក្រហមប្រល័យពូជសាសន៍ ហើយដែលទាក់ទងនៅវិឡាល័យបឹងត្របែក ពួកបញ្ញាជនមកពីបបរទេសក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ សម័យខ្មែរក្រហមប្រល័យពូជសាសន៍។ កាលពីថ្ងៃដដែល ក្រុមយើងមានគ្នា៣នាក់ បានទៅជួបនាយកវិឡាល័យបឹងត្របែក ដើម្បីចុះទៅសាលាបឹងត្របែក។ នៅសាលាបឹងត្របែក យើងបានសំភាសន៍លោកនាយកសាលា មានប្រសាសន៍ឲ្យគាត់ប្រាប់យើង ពេលដែលគាត់បានដឹងក្រោយរំដោះឆ្នាំ១៩៧៩។ គាត់បានប្រាប់ថា គាត់បានឃើញឈ្មោះចោលមុខអាគារពី១០ទៅ២០ បើសិនរាប់អាចដឹងច្រើនទៀត។ គាត់បានបន្តថា បើចង់ដឹងទៅជួបសាក្សីអ្នកស្រី ហែម វណ្ណា ឆ្នាំ១៩៧៩គាត់បង្កើតវិឡាល័យនេះ ហើយក្នុងសម័យប៉ុល ពត គាត់មកស្នាក់នៅទីនេះ វិឡាល័យបឹងត្របែក។ បញ្ហាក់របាយការណ៍ ចម្លើយលោកស្រី ហែម វណ្ណាយើងបានសរសេររួចហើយ ប្រសាសន៍គាត់បានប្រាប់យើងច្បាស់លាស់ហើយ។ ម៉ោង១៥នាទី បានចុះទៅជួប លោក ទេព វុត្ថា បច្ចុប្បន្នជាប្រធានឧស្សាហកម្ម រ៉ែ និងថាមពល។ ក្នុងសម័យខ្មែរក្រហម គាត់មកពីប្រទេស រ៉ូ ម៉ានី( Romany) គាត់បានមកស្នាក់នៅវិឡាល័យបឹងត្របែក ដូចលោកស្រី ហែម វណ្ណាដែរ។ ប្រវត្តដំបូងគាត់ទៅរៀននៅបារាំ ក្រោយមករៀននៅរ៉ូ ម៉ានីទៀត ក្នុងរបបប៉ុល ពតគាត់មកស្រុកខ្មែរវិញ។ ពេលមកដល់ស្រុកខ្មែរក្រហម គេឲ្យគាត់មកស្នាក់នៅវិឡាល័យបឹងត្របែក ជាមួយអ្នកស្រី ហែម វណ្ណា និងរស់នៅជាមួយពួកមកពីក្រៅប្រទេសរាប់រយនាក់ច្រើនណាស់។ លោកទេព វុត្ថា បន្តប្រាបយើងថា ការស្នាក់នៅ និងធ្វើការទីតាងនេះ ហៅថា មន្ទីរអប់រំសត្តិអារម្មណ៍នឹងការងា។ ហើយមិនមែនតែវិឡាល័យបឹងត្របែកតែមួយនោះទេ មានសាសាបឋមសិក្សាខាងត្បាលថ្នល់។ ចំពោះការហូបចុក បបររាវ លាយពោត គឺពោតចែកមួយនាក់១។ ថ្ងៃត្រង់ជាមួយល្ងាចហូបបបរជាមួយអំបិល ប៉ុន្តែ បើសិនជានណា រកត្រី ខ្យង ក្តាម។ ចំពោះការងារពលកម្ម គេចែកជាក្រុម ក្រុមខ្លះធ្វើផ្ទះ ក្រុមខ្លះធ្វើស្រែ ក្រុមខ្លះច្រូតស្រូវ ក្រុមខ្លះទៀតធ្វើកណ្ដៀង និងធ្វើម៉ាសុីម។ គោលការណ៍ដើរជាជួរ ទៅការដ្ឋាន ធ្វើការ ប៉ុន្តែអ្នកបណ្ដើរៗគ្មានអាវុធទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា