Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119556
D119556
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្តីពីទីតាំងរណ្តៅសាកសពនៅស្រុកពញាក្រែក។
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam D119556 ២០ ខែមិនា ឆ្នាំ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តត្បូងឃ្មុំ
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា\D119556
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៤ទំព័រ។
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ភូមិស្ទឹងតូច ឃុំកក់ រណ្តៅសាកសពទំហំប្រហែល៣ម៉ែត្រការ៉េចំនួនពីរ បច្ចុប្បន្នស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលឃុំកក់ ស្រុកពញាក្រែក ប្រហែល៥ម៉ែត្រប៉ុណ្ណោះ។ មានរណ្តៅសាកសពចំនួន១ផ្សេងទៀត ស្ថិតនៅចម្ងាយប្រហែល២០ម៉ែត្រពីរណ្តៅទាំងពីរខាងលើ។ ខាងក្រោមនេះជាការរៀបរាប់របស់សាក្សីឃើញហេតុការណ៍ និងសាក្សីប្រហោល ង៉ែត សំអន ជាប៉ូលិសប្រចាំឃុំកក់ និយាយថាជុំវិញបរិវេណមន្ទីរប៉ុស្តិ៍របស់គាត់ មានរណ្តៅសាកសពច្រើន ហើយរណ្តៅនីមួយៗពុំទាន់មានរណាមកគាស់ឡើយ។ សំអឿន បានធានាចំពោះការជីកគាស់របស់គាត់របស់ក្រុមធ្វើកោសល្យឆ្អឹងថានឹងជួបប្រទះគ្រោងឆ្អឹងដែលមានសភាពដើម។ សុខ គន់ អាយុ៥១ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សាឃុំដូនតិ គឺជាអតីតជនរងគ្រោះដែលត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅរណ្តៅដេលជីកស្រាប់នៅក្រោយប៉ុស្តិ៍នគរបាលប្រចាំឃុំកក់។ គន់ បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ១៩៧៥-១៩៧៧ គាត់គឺជាកម្មាភិបាលបម្រើការនៅពាណិជកម្ម ឃុំដូនតីខាងកើត។ លុះមកដល់ឆ្នាំ១៩៧៨ គាត់ត្រូវខ្មែរក្រហមភូមិភាគនិរតីចាប់កាត់យកទៅសម្លាប់។ គន់ ត្រូវបានចាប់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ១៩៧៨ ជាមួយប្រជាជនក្នុងភូមិសំបូរ(បច្ចុប្បន្នភូមិទំនប់)ទាំងអស់យកទៅសម្លាប់នៅភូមិស្ទឹងតូច ឃុំកក់ ភូមិឡ ឃុំកោងកាង និងនៅត្រពាំងឫស្សី ឃុំកក់។ មូលហេតុនៃការចាប់នេះ គន់ បានរៀបរាប់ថា មកពីខ្មែរក្រហមខាងនិរតីចោទប្រកាន់ថាជាខ្សែស្រឡាយជាមួយនឹងប្រធានភូមិភាគបូព៌ា សោមភឹម ហៅ ម៉ឺយ ហៅ​ សុវណ្ណា ព្រោះទីតាំងឃុំដូនតី គឺជាអតីតបន្ទាយដ៏រឹងមាំរបស់សោភឹម។ គន់ ត្រូវខ្មែរក្រហមខាងភូមិភាគនិរតីចំនួនពីរនាក់ដែលមានអាយុប្រហែល២០ឆ្នាំ វាយនឹងដំបងពីលើក្បាលប៉ែកខាងក្រោយទម្លាក់ក្នុងរណ្តៅ។ គន់ បន្ថែមថា ពេលដែលគាត់ធ្លាក់ទៅក្នុងរណ្តៅ ហើយកម្មាភិបាលទាំងពីរនាក់បានចុះទៅវាយគាត់បន្ថែមទៀតចំចិញ្ចើមខាងឆ្វេង(មានស្នាមរហូតដល់សព្វថ្ងៃ)។ គន់ គឺជាជនរងគ្រោះទី២៨ដែលត្រូវសម្លាប់ទម្លាក់រណ្តៅ។ បន្ទាប់ពី គន់ សន្លប់បាត់ស្មារតីខ្មែរក្រហមបានវាយមនុស្សជាច្រើនទៀតទម្លាក់ពីលើ។ រយៈពេលក្រោយមក គន់ បានដឹងខ្លួនហើយបានវារចេញពីរណ្តៅមកខាងក្រៅទៅពួននឹងគុម្ពឈើមួយបាំងពីភ្នែកខ្មែរក្រហម។​ ពេលដែល គន់ វារចេញ គឺចំនួនចន្លោះពេលដែលខ្មែរក្រហមចេញទៅដឹកជញ្ជូនមនុស្សមកសម្លាប់ទៀត។ រយៈពេលបីថ្ងៃក្រោយមក ទើប គន់ បានវារមកដល់ភូមិ ហើយបានប្រាប់ដល់ប្រជាជនដែលជាខ្សែស្រឡាយខាងសោភឹមទាំងអស់ពីសភាពការណ៍ដែលបានកើតមកលើរូបគាត់។ យ៉ែម យុទ្ធ ជាអ្នកដែលបានជួយសង្គ្រោះ គន ដោយផ្ទាល់។ បច្ចុប្បន្ន យុទ្ធ គឺជាប៉ូលិសប្រចាំឃុំដូនតីដែរ។ គន់ មិនបានចាំរណ្តៅដែលខ្មែរក្រហមវាយគាត់ទម្លាក់នោះទេ ប៉ុន្តែគាត់ចំណាំបានថាមានរណ្តៅច្រើនណាស់ដែលស្ថិតនៅជុំវិញរណ្តៅដែលខ្មែរក្រហមវាយគាត់។ គន់ បាននិយាយទៀតថា ប្រពន្ធ និងកូនរបស់គាត់ពីរនាក់ទៀត ត្រូវបានខ្មែរក្រហមសម្លាប់នៅក្នុងរណ្តៅតែមួយជាមួយគាត់។ យាក់ អៀម បច្ចុប្បន្នមានទីលំនៅភូមិទំនប់ ឃុំដូនតី រួមជាមួយកូនបង្កើតពីនាក់ទៀតគឺ អូន និង ពៅ ត្រូវខ្មែរក្រហមខាងភូមិភាគនិរតីដឹកតាមរថយន្តធំៗយកទៅសម្លាប់នៅភូមិស្ទឹងតូចដែរ ប៉ុន្តែត្រូវបានដោះលែងមកវិញ បន្ទាប់ពីស៊ើបសួរដឹងថា អៀម មានកូនប្រុសម្នាក់កំពុងបម្រើការងារនៅកងទ័ពមជ្ឈឹម។ កូនប្រុសរបស់ អឿម ដែលធ្វើទ័ពនោះត្រូវជាមិនត្តភក្តិជាមួយនឹងឃាតករដែលប្រុងនឹសម្លាប់គាត់ទម្លាក់រណ្តៅ។ ប្តីរបស់ អៀម ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់មុនការនាំគាត់ទៅមួយថ្ងៃ។ បច្ចុប្បន្នកូនស្រីរបស់គាត់ឈ្មោះ អូន មានអាយុ៣៣ឆ្នាំហើយ និងកូនប្រុសរបស់គាត់ឈ្មោះ ពៅ ក៏មានអាយុប្រហែលនឹង អូន ដែរ។ អូន បាននិយាយធ្វើត្រាប់តាមខ្មែរក្រហមទាំងពីរនាក់ថា ពួកវានេះសុទ្ធតែជាកូនចៅរបស់អាភឹម(សោភឹម)។ អូន កាលនោះមានអាយុ១១ឆ្នាំ។ គាត់បានឃើញមានរណ្តៅសាកសពច្រើនណាស់នៅក្នុងបរិវេណព្រៃភូមិស្តឹងតូច ព្រមទាំងឃើញមានសុទ្ធតែឈាមនៅពាសពេញដីទៀតផង។ អ៉ឹម ញ៉ែម គឺជាកូនប្រុសរបស់ យាក់ អៀម ដែលត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ជាមួយគ្នា ប៉ុន្តែជិះឡានខុសគ្នា ក៏បាននិយាយដូច្នេះថា ខ្ញុំត្រូវខ្មែរក្រហមចាប់ចងនឹងខ្សែអង្រឹងក្រ៉ាដែលច្រៀកជាពីបីកំណត់នាំយកទៅកាន់រណ្តៅប្រុងសម្លាប់ ប៉ុន្តែពេលនោះត្រូវប្រធានកងរបស់ខ្មែរក្រហមម្នាក់មិនស្គាល់ឈ្មោះបានស្រែឲ្យកងឈ្លបដេលជាឃាតករឈប់សិន ហើយក៏នាំយកគាត់មកកាន់កន្លែងមួយឆ្ងាយពីទីតាំងសម្លាប់ ព្រមទាំងបានប្រាប់ថា នេះជាសំណាងរបស់ឯងហើយ ព្រោះឯងមានបងប្រុសធ្វើកងទ័ពមជ្ឈឹម។ ស្ថិតនៅក្នុងសភាពរុំមុខ គាត់បានឮសូរសម្រែកស្រ្តីរងគ្រោះស្រែកនៅពេលដែលខ្មែរក្រហមវាយទម្លាក់រណ្តៅ។ ភូមិឡ ឃុំកោងកាង នៅក្នុងភូមិឡ មានអណ្តូងទឹកចំនួន៥ ដែលខ្មែរក្រហមប្រើប្រាស់ជាទីតាំងសម្លាប់មនុស្សហើយ រហូតដល់មកដល់សព្វថ្ងៃនេះ ពុំទាន់មាននរណាគាស់នៅឡើយទេ។ រឿងរ៉ាវទាក់ទងនឹងការសម្លាប់មនុស្សនេះ ត្រូវបានសាក្សីមួយចំនួននិយាយប្រាប់ដូច្នេះថា នៅក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៧ អ្នកស្រុកភូមិឡបានរស់នៅជាធម្មតា ប៉ុន្តែចាប់ពីឆ្នាំ១៩៧៨មក ប្រជាជនភូមិឡទាំងអស់បានត្រូវជម្លៀសឲ្យទៅរស់នៅក្នុងទឹកដីស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ អ៊ុម ទឹម ជាអតីតប្រជាជនមូលដ្ឋានរស់នៅក្បែរភូមិឡ ជាអ្នកបានឃើញដោយផ្ទាល់នូវសាកសាពដេលទើបតែសម្លាប់ថ្មីៗដាក់អណ្តូង នៅពេលដេលកាត់បានដើរមករកបន្លសម្រាប់សហករណ៍។ ទឹម និយាយថា ពេលដែលខ្មែរក្រហមសម្លាប់មនុស្សគឺ ពុំមានការអនុញ្ញាតឲ្យមានមនុស្សណាម្នាក់ដើរឆ្លងកាត់ឡើយ។ ទឹម បន្ថែមថា ក្រោយពីការជម្លៀសរបស់ខ្មែរក្រហម ផ្ទះរបស់អ្នកស្រុកត្រូវរឺបអូសយកធ្វើជាមន្ទីរឃុំឃាំងបណ្តោះអាសន្ន និងខ្លះត្រូវរុះរើយកធ្វើអុសដុត។ អណ្តូងទឹកតាខាំ ឬអណ្តូងទឹកតាឆាយ តាឆាយគឺជាម្ចាស់អណ្តូងទឹកកាលពីមុនរបបខ្មែរក្រហមមកកាន់កាប់ ប៉ុន្តែបច្ចុប្បន្ននេះត្រូវធ្លាក់ទៅលើឈ្មោះ ខាំ សារ៉ាយ ទៅវិញ។ ទាឆាយគឺជាអ្នកបានឃើញសាកសពនៅក្នុងអណ្តូងនេះតាំងពីពេលសម្លាប់បានចាប់ផ្តើមលើកទី១ និងបានឃើញម្តងទៀតនៅលើកទី២ គឺមានសាកសពពេញ។ ប៉ុន្តែគាត់ពុំបានឃើញការសម្លាប់ផ្ទាល់ទេ។ តាឆាយបានសន្និដ្ឋានថា ជនរងគ្រោះមានខ្លះជាកងចល័ត និងខ្លះទៀតជាទាហានបូព៌ា។ សារ៉ាយ បន្ថែមថា គាត់ឃើញមានស្នាមឈាមនៅពាសពេញមាត់អណ្តូងនៅពេលដែលគាត់ចូលមកកាន់ផ្ទះនៅឆ្នាំ១៩៧៩។ អណ្តូងទឹកនេះត្រូវម្ចាស់ផ្ទះថែរក្សាទុករហូតមិនឲ្យមានការគាស់កាយទេ។ ប៉ុន្តែនៅពេលដេលមានការសុំជីកគាស់នោះ គាត់បាននិយាយថា គាត់ពុំមានជំទាស់អ្វីឡើយ តែចាំបាច់ត្រូវធ្វើឡើងតាមប្រពៃណីគឺ សូត្រមន្តបង្សុកូលឲ្យបានត្រឹមត្រូវ ហើយការចំណាយលើបញ្ហានេះគឺជាបន្ទុករបស់ក្រុមការងារ។ អណ្តូងយាយ យ៉ាត់ គឺជាម្ចាស់អណ្តូងនេះ ហើយបច្ចុប្បន្នស្ថិតនៅក្រោយទ្រុងជ្រូករបស់គាត់។ យ៉ាត់ និយាយថា អណ្តូងរបស់គាត់នេះប្រហែលជាមានសម្លាប់ភាគច្រើនជានារីហើយ ព្រោះនៅពេលដែលគាត់ត្រលប់ចូលមកកាន់ផ្ទះរបស់គាត់វិញ កាលពីឆ្នាំ១៩៧៩ គាត់បានឃើញមានស្នៀតសក់ ក្រម៉ា និងប្រដាប់ប្រើប្រាសស់របស់ស្រ្តីមួយចំនួនទៀត ព្រមទាំងមានឈាមពាសពេញផង។ តុន សាវិន ជាកូនស្រីរបស់ យ៉ាត់​ ​បានប្រាប់ថា គាត់បានឃើញនៅក្នុងអណ្តូងមានពពុះដូចទឹកដាំពុះ ប៉ុន្តែធាតុពិតគឺជាសាកសពដែលហើយ និងរលួយខ្លាំងមែនទែន។ សាវិន ឧស្សាហ៍យល់សុបិន្តឃើញអាក្រក់ៗណាស់ ដូចជាឃើញសាកសពដែលនៅក្នុងអណ្តូងនោះងើបមកច្របាច់កគាត់ជាដើម។ យាយ យ៉ាត់ បានស្នើរសុំក្រុមការងារជូនលុយកាក់ខ្លះ ដើម្បីធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ័អ្នកដែលបានស្លាប់ក្នុងអណ្តូងនេះ នៅពេលដែលមានការជីកគាស់របស់ក្រុមធ្វើកោសល្យវិច័យ។ អណ្តូងយាយ ញ៉ គឺជាម្ចាស់អណ្តូងទឹកដែលខ្មែរក្រហមសម្លាប់មនុស្សដាក់។ បច្ចុប្បន្នអណ្តូងទឹកនេះត្រូវគាត់ដាំដើមល្ហុងចំនួនមួយដើមពីលើ និងចាក់សំរាមពេញបន្ថែមភាពក្រហេងក្រហូង។ ញ៉ បាននិយាយដូច្នេះថា សាកសពដែលកប់ក្នុងអណ្តូងរបស់គាត់ ពុំបានធ្វើឲ្យគាត់ខ្លាចឡើយ ហើយព្រមទាំងធ្វើឲ្យមានជំនឿថាបានប្រាប់លេខឆ្នោតគាត់ជាច្រើនលើកទៀតផង។ នៅពេលថ្មីៗបន្ទាប់ពីថ្ងៃរំដោះ ខែមករា ឆ្នាំ១៩៧៩ ញ៉ ឧស្សាហ៍យល់សបិន្តឃើញខ្មោចដែលនៅក្នុងអណ្តូងរបស់គាត់លូកដៃចេញពីអណ្តូងមកសុំបាយគាត់ហូប និងឃើញចេញពីអណ្តូងមកទាំងហ្វូងមកសុំបាយគាត់។ ញ៉ បន្ថែមថា សាកសពទាំងអស់នេះមានភាគច្រើនបំផុតគឺជាទាហានរបស់ភូមិភាគបូព៌ា ព្រោះក្នុងសុបិន្តរបស់គាត់ឃើញសុទ្ធតែបុរសដេលស្លៀកតែខោខ្លីមួយប៉ុណ្ណោះ។ ញ៉ បានប្រាប់ថាទាហានដែលត្រូវសម្លាប់គឺសុទ្ធតែត្រូវដោះសម្លៀកបំពាក់ចេញទាំងអស់។ កូនប្រុសរបស់ ញ៉ ម្នាក់ត្រូវគាត់អះអាងថាជាខ្មោចដែលកប់ក្នុងអណ្តូងរបស់គាត់មកសុំនៅជាមួយ។ ចំពោះអណ្តូងមួយនេះ ម្ចាស់ផ្ទះពុំបានទាមទារអ្វីឡើយគឺ សុខចិត្តឲ្យក្រុមការងារគាស់មើល ដោយមិនបានហាមឃាត់ឡើយ។ នៅមានអណ្តូងពីរទៀត ដែលស្ថិតនៅជិតផ្ទះរបស់ ញ៉ គឺប្រហែល៧ម៉ែត្រប៉ុណ្ណោះ។ ញ៉ បានអះអាងចំពោះរឿងវ៉ាវគ្រប់យ៉ាថា មានការជាប់ពាក់ព័ន្ធដូចគ្នានឹងអណ្តូងដែលស្ថិតនៅក្រោយផ្ទះរបស់គាត់ដែរ ព្រោះគាត់បានឃើញមានខ្សែអង្រឹងជាច្រើនដុំស្ថិតនៅរាយប៉ាយតាំងបីអណ្តូងរបស់គាត់រហូតដល់អណ្តូងដែលនៅជិតនោះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា