Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119522
D119522
ចំណងជើងឯកសារ / សៀវភៅ :
អំពីរូបថតដែលនៅមានជីវិត
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
glish
ខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា​
កូដទីតាំងភូមិសាស្ត្រ :
ភូមិសូបា ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០ មីនា ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឃមណ្ឌលឯកសារកម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយដោយកុំព្យូទ័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
រូបថត សមមិត្តនារីខ្មែរក្រហមឥស្លាមពីរនាក់ឈរថតទន្ទឹមគ្នា។
ការចុះសម្ភាសន៍របស់លោកគ្រូ ផេង ពង្សរ៉ាស៊ី ចំពោះនារីឥស្លាមទាំងពីរ។
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
រូបថតដែលនៅមានជីវិត គឺជានារីខ្មែរក្រហមឥស្លាមពីរនាក់ឈរថតទន្ទឹមគ្នា ខាងឆ្វេងមានឈ្មោះថា មូសា សុខា និងមិត្តនារីម្នាក់ទៀតឈ្មោះ ម៉ាត់ រកីយ៉ាស់ ហៅរកី។ រកី ជាកូនបង្កើតរបស់ឯកឧត្តម ម៉ាត់ លី និងត្រូវជាចៅបង្កើតរបស់លោកតា សុះ ម៉ាន (ស្លាប់ឆ្នាំ ១៩៧៨)។ ចំណែកសុខា រស់នៅភូមិ សូបា ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាកម្មករចំការកៅស៊ូ។ សុខា បានប្រាប់ថា រូបថតនេះថតក្នុងឆ្នាំ ១៩៧៣ ដែលរៀបចំដោយលោក សុះ ម៉ាន ជាកម្មាភិបាលតំណាងភូមិភាគបូព៌ាឆ្នាំ ១៩៧៣។ សុខា និង រកី បានរៀនសូត្រនយោបាយជាមួយគ្នា តែអន់ជាង សុខា តែ រកី ពូកែខាងទ្រឹស្តីជាង។ ដោយភាពវៃឆ្លាត និងម៉ឺងម៉ាត់ អ្នកទាំងពីរត្រូវបានជ្រើសរើសឲ្យថតរូបក្នុងឯកសណ្ឋានកម្មាភិបាលខ្មែរក្រហម ដើម្បីជាគំរូដល់ខ្មែរឥស្លាមដទៃទៀត។ ការធ្វើបដិវត្ត សុខា បានឈប់ពាក់កណ្តាលផ្លូវ ព្រោះត្រូវយកគូរស្រករ រៀបការឆ្នាំ ១៩៧៤ ជាមួយលោក ណុះ ទូល័ស។ កាលធ្វើបដិវត្ត សុខា ជាអ្នកសិល្បៈ ឯ រកី វិញ ជាអ្នកដើរឃោសនានៅតាមគ្រប់តំបន់ក្នុងភូមិភាគបូព៌ា។ ឆ្នាំ ១៩៧៥ សុខា ត្រូវបានជម្លៀសមកខេត្តក្រចេះរហូតឆ្នាំ១៩៧៩។ ការទំនាក់ទំនងជាមួយ រកី ត្រូវបានកាត់ផ្តាច់។ រកី ត្រូវបានខ្មែរក្រហមសម្លាប់ឆ្នាំ ១៩៧៨ បន្ទាប់ពីមានភាពបះបោរពីពួក សោ ភឹម ថាក្បត់បដិវត្ត។ សុខា មិនបានដឹងថា រកី ស្លាប់ឡើយ លុះដល់គាត់មានកំណើតកូនទៅ២ ទើបដឹងថាមិត្តគាត់ស្លាប់ ហើយកូនស្រីគាត់មានមុខមាត់ដូចគ្នាបេះបិទនឹង រកី ដែលធ្វើឲ្យគាត់មានការសោកស្តាយថា « ខ្ញុំ និង រកី មិនគួរបែកគ្នាទាល់តែសោះ»​។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា