| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119716
D119716
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ ស្ដីពីសកម្មភាពការងារចុះទៅស្រាវជ្រាវ ធ្វើផែនទីសាកសព និងឯកសារ ភស្តុតាង ដែលទាក់ទងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅខេត្តបាត់ដំបងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៨
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៨
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam ១៧-២១ សីហា ១៩៩៨
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តបាត់ដំបង
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន១៣ទំព័រ
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍៖ ផេង ពង្សរ៉ាសុី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៨ មជ្ឃមណ្ឌលឯកសារកម្ពុជា បានសហការជាមួយនាយកដ្ឋាន តំកល់ឯកសារជាតិនៃទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់តាំងលោក សុិន ឃិន លោកស៊ួ ប៊ុនស៊ូ លោកផេង ពង្សរ៉ាសុី និងលោក អ៊ុច សំអឿន ឲ្យចុះទៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបន្តការស្រាវជ្រាវតាមបណ្ដាស្រុកនានានៅក្នុងខេត្តបាត់ដំបង។
១. ស្រុកបវេល ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៨ ក្រុមអ្នកស្រាវជ្រាវយើងបានចេញដំណើរពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅកាន់ស្រុកបវេល ខេត្តបាត់ដំបង នៅម៉ោង៦ៈ៤៥នាទី។ ចំងាយផ្លូវពីទីរួមខេត្តបាត់ដំបង ដល់ស្រុកបវេល មានចំងាយ៥៤គីឡូម៉ែត្រ។ ដោយសារតែរដូវនេះជារដូវភ្លៀង ការធ្វើដំណើររបស់យើងមានការលំបាកណាស់ ព្រោះផ្លូវដែលយើងត្រូវទៅនោះ ជាផ្លូវលំដែលពោរពេញទៅដោយដីល្បប់ដីភក់ជ្រៅៗជាហេតុបណ្ដាលឲ្យរថយន្តរបស់ក្រុមស្រាវជ្រាវ យើងមានការពិបាកបើកបរ។ ក្រោយពីបានទៅដល់សាលាឃុំបវេលហើយ យើងក៏បានជួបពិភាក្សាជាមួយលោកមេឃុំបវេល ឈ្មោះ តាប់ តោ បន្ទាប់ពីបានស្ដាប់ការឧទេ្ទសនាមរបស់យើងមក លោកក៏បានមានប្រសាសន៍ថា លោកមានការរំភើបណាស់ចំពោះកិច្ចការជ្រាវនេះ ព្រមទាំងបានប្រាប់ដល់ក្រុមស្រាវជ្រាវយើងពីកន្លែង និងទីតាំងនានាដែលយើងចង់ដឹង។ លោកមេឃុំបានប្រាប់យើងថា ទីស្នាក់ការឃុំបវេលសព្វថ្ងៃជាគុកសន្តិសុខតំបន់៣ របស់ខ្មែរក្រហម ហើយប្រភេទមនុស្សដែលជាប់គុកនេះ គឺមានលាយចំរុះគ្នាទាំងប្រជាជន និងទាហន។ គុកសន្តិសុខនេះកាលពីនៅជំនាន់ខ្មែរក្រហមត្រួតត្រា ស្ថិតនៅក្នុងភូមិបវេល១ ឃុំបវេល និងទាហាន។ គុកសន្តិសុខនេះកាលជំនាន់ខ្មែរក្រហមត្រួតត្រា ស្ថិតនៅក្នុងភូមិបវេល១ ឃុំបវេល ស្រុក៧០ ខេត្តបាត់ដំបង ហើយបច្ចុប្បន្នស្ថិតក្នុងភូមិបវេល១ឃុំបវេល ស្រុក៧០ ខេត្តបាត់ដំបង ហើយបច្ចុប្បន្នស្ថិតក្នុងភូមិបវេល ស្រុកបវេល ខេត្តបាត់ដំបង។ លោកមេឃុំបានបញ្ជាក់ថា ទីស្នាក់ការសាលាឃុំបវេលនេះគ្រាន់តែជាគុកសន្តិសុខទេ ចំណែកការសម្លាប់វិញ ត្រូវបានខ្មាំងយកទៅសម្លាប់នៅក្នុងចំការក្រូច ស្ថិតនៅក្រោយផ្ទះយាយឈ្មោះ ថៃ ឡាត់ នាបច្ចុប្បន្ននេះ ហើយដែលមានចំងាយប្រហែល៤០០ម. ពីសាលាឃុំបវេល។ ចំពោះរណ្ដៅដែលកប់សាកសពនៅទីនោះលោកមេឃុំបានប្រាប់ថាមានពី១០ទៅ៣០ រណ្ដៅ ហើយក្នុងមួយរណ្ដៅៗ អាចដាក់សាកសពបានពី១០ទៅ១៥នាក់។ លោកមេឃុំក៏បានបន្តទៀតថា ពួកខ្មាំងបានយកវិឡាល័យបវេលនាបច្ចុប្បន្ននេះធ្វើជាមន្ទីរពេទ្យរបស់ពួកគេ។ ហើយចំពោះមនុស្សដែលបានស្លាប់ក្នុងមន្ទីរពេទ្យនេះត្រូវបានខ្មាំងយកមកដុតនៅបរិវេណខាងក្រោយពេទ្យនេះតែម្ដង។ តាមការប៉ានស្មាន និងការបានឃើញផ្ទាល់ភ្នែកនាដើមខែមករា ឆ្នាំ១៩៧៩ នោះ លោកមេឃុំបានអះអាងថា ការស្លាប់នៅមន្ទីរពេទ្យនេះមានចំនួនពី២០០ទៅ៤០០នាក់ដែលសុទ្ធសឹងតែជាជនពិការ ជាអតិតខ្មែរក្រហមដែលមិនអាចធ្វើដំណើរទៅណារួច ហើយក៏ត្រូវគ្នាវាបាញ់សម្លាប់ចោលនៅទីនោះតែម្ដងទៅ។ នៅវេលាម៉ោង១០ៈ៤៥នាទី យើងបានជួបលោកអភិបាលស្រុកបវេល ឈ្មោះ ម៉ៃ សុខ លោកបាននិយាយថា ស្រុកនេះកាលពីជំនាន់ខ្មែរកក្រហម គឺស្ថិតនៅក្នុងតំបន់៣ ហើយជាកន្លែងសំរាប់ប្រជុំសំងាត់របស់គណៈតំបន់ខ្មែរក្រហម និងជាទីតាំងគណៈតំបន់៣តែម្ដង។ លោកអភិបាលបានបន្តទៀតថា នៅទូទាំងស្រុកបវេលនេះ មានទីតាំងសម្លាប់ធំៗចំនួនពីរ គឺនៅចំការក្រូចក្រោយផ្ទះយាយ ថៃ ឡាត់។ មុនពេលដែលក្រុមស្រាវជ្រាវយើងគោរពលាលោកអភិបាលស្រុកនោះ លោកក៏បានចង្អុលបង្ហាញផ្ទះក្បឿងមួយ ដែលស្ដិតនៅទិសខាងជើងសាលាស្រុកបវេល ប្រហែល១០០ម៉ែត្រ ថាផ្ទះនេះជាសាលានយោបាយរបស់ពូកខ្មែរក្រហម ហើយបច្ចុប្បន្នមិនទាន់រុះរើទៅណាទេ។ ទីតាំងសម្លាប់ធំនៅចំនុចស្ទឹងដាច់ ឃុំក្ដុលតាហែន មានការសម្លាប់មនុស្សជាច្រើននាក់ សាកសពស្ថិតនៅរាយប៉ាយ គ្មានរណ្ដៅសម្រាប់ដាក់សាកសព។ បច្ចុប្បន្នគ្មានបានបន្សល់ទុកអ្វីដែលជាភស្ដុតាង ព្រោះសាកសពទាំងនោះត្រូវបានសត្វព្រៃនានាហែកសុីអសស់ សូម្បីតែអដ្ឋិធាតុក៏គ្មាននៅសេសសល់ដែរ។ មានសក្សីដ៏សំខាន់ម្នាក់ឈ្មោះ ប៊ុយ រួម កាលពីជំនាន់ប៉ុល ពត រស់នៅក្នុងឃុំក្ដុលតាហែន នេះតែម្ដង។ ទីតាំងសម្លាប់ធំនៅក្នុងចំការក្រូចរបស់លោកយាយថៃ ឡាត់ ទីតាំងចំការក្រូច ស្ថិតនៅខាងក្រោយផ្ទះលោកយាយថៃ ឡាត់ ចំងាយប្រហែល១៥០ម៉ែត្រ។ ក្នុងទំហំមួយហិកតានៃចំការក្រូច មានរណ្ដៅពី ១០ទៅ៣០រណ្ដៅហើយក្នុង១រណ្ដៅៗ មានសាកសពពី ១០ទៅ១៥នាក់។ សាកសពដែលបានស្លាប់នៅទីនោះមានប្រហែល៤៥០នាក់ យើងមានសាក្សីពីរនាក់ដ៏សំខាន់ គឺលោកយាយថៃ ឡាត់ និងកូនរបស់គាត់ ផុន ផត ទីតាំងគុកសន្តិសុខរបស់ខ្មែរក្រហម គុកសន្តិសុខរបស់ខ្មែរក្រហម គឺជាសាលាឃុំបវេល នាពេលបច្ចុប្បន្ននេះ។ ២. ស្រុកបាត់ដំបង នៅវេលាម៉ោង ១៥ៈ០០ ក្រុមស្រាវជ្រាវយើងបានបន្តដំណើរឆ្ពោះទៅដល់សាលាស្រុកបាត់ដំបង។ នៅពេលនោះយើងបានជួបជាមួយលោកអភិបាលស្រុកឈ្មោះ ញុិក ពេជ លោកផ្លុង សារ៉េត ជាប្រធានការិយាល័យវប្បនធម៌ស្រុក និងមន្រ្តីរាជការដែលជាប្រធានការិយាយល័យផ្សេងៗទៀត ព្រោះពេលដែលក្រុមស្រាវជ្រាវយើងទៅដល់ទីនោះ ស្របពេលដែលអស់លោកទាំងអស់នោះរៀបចំការប្រជុំមួយ។ ដូច្នេះដំណើររបស់យើងទៅដល់ទីនោះ ស្របពេលដែលអស់លោកទាំងអស់នោះរៀបចំការប្រជុំមួយ។ ដូច្នេះដំណើររបស់យើងនាពេលនោះ ចាត់ទុកជាជំនួបមួយដ៏សំខានបំផុត ព្រោះជាពេលដែលក្រុមស្រាវជ្រាវយើងអាចសួរយកពត៌មានពីទីតាំងរណ្ដៅសាកសព និងគុកសន្តិសុខនាសម័យប៉ុលបានច្រើន។ ក្រោយពីការឧទ្ទេសនាមពីការងាររបស់ក្រុមស្រាវជ្រាវយើងរួមមក លោកអភិបាលស្រុកបាត់ដំបង បានអនុញាតឲ្យយើងសួរយកពត៌មានពី២បណ្ដាមន្ត្រីរបស់គាត់ដែលមានវត្តមាននៅទីនោះស្រាប់។ បន្ទាប់មកក្រុមស្រាវជ្រាវយើងបានសួរពីចំនុចលំអិតនៃ ទីតាំងទាំង៣ ខាងលើ ដល់លោក ផ្លុង សារ៉េត ១ ទួលបត់ស្ដាំ ទីតាំងសម្លាប់ទួលបត់កង ស្ថិតនៅក្នុងភូមិតាសី ឃុំតាមុឺនស្រុក និងខេត្តបាត់ដំបង។ ទីតាំងនេះស្ថិតនៅចំងាយ៣ គីឡូម៉ែត្រ ពីសាលាស្រុកបាត់ដំបង (ភាគខាងជើង)។ ហើយប្រភេទជនរងគ្រោះដែលបានស្លាប់នៅទីនោះ ច្រើនតែជានាយកទាហាន (ចាប់ពីសក្តិ២ឡើងទៅ) ដែលត្រូវជាប់ឈ្មោះឲ្យទទួលសម្ដេចឪ។ ត្រង់ចំនុចនេះ យើងបានសួរបញ្ជាក់ថា តើពួកនាយទាហានទាំងនោះ បានស្មគ្រ័ចិត្តដោយខ្លួនឯង ឫត្រូវបានថ្នាក់លើចាត់តាំងឲ្យទៅ? លោកបានប្រាប់ថា ពួកនាយទាហានទាំងនោះ ត្រូវបានគេចាត់តាំងឲ្យទៅទទួលសម្ដេចឪ។ ហើយនៅពេលដែលនាយទាហានទាំងនោះមកជុំគ្នាហើយពួកខ្មែរក្រហមបានបញ្ជាឲ្យពួកគេឡើងឡាន ប៉ុន្តែពួកខ្មែរក្រហមមិនបានជូនពួកនាយទាហាននោះទៅ ទទួលសម្ដេចឪទេ គឺយកទៅសម្លាប់នៅទួលបត់កងនេះតែម្ដង។ ២ ទួលជ្រៃ ឫទួលរូងជ្រៃ ទីតាំងសម្លាប់មនុស្សដែលធំទី២ គឺនៅទួលជ្រៃ។ ទួលជ្រៃនេះស្ថិតនៅក្នុងភូមិកេនកេស ឃុំគោកឃ្មុំ ស្រុក និងខេត្តបាត់ដំបង។ នៅចំនុចទួលជ្រៃនេះ លោកផ្លុង សារ៉េត ព្រមទាំងមន្ត្រីថ្នាក់ការិយាល័យទាំង១៦នាក់ ដែលកំពុងតែបានអង្គុយនៅចំពោះមុខយើង បានបញ្ជាក់ថា នៅតំបន់ទួលជ្រៃនេះ មានការកាប់សម្លាប់ប្រហែលទៅនឹងទួលបត់កងដែរ ប៉ុន្តែនៅទួលជ្រៃនេះមានការសម្លាប់តិចជាងនៅទួលកងទេ ហើយប្រភេទជនរងគ្រោះដែលបានស្លាប់នៅទួលជ្រៃនេះគឺច្រើនតែនាយទាហានដែរ។ ៣ នៅមេច្បារ តំបន់មេច្បារស្ថិតនៅក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុក និងខេត្តបាត់ដំបង។ ការសម្លាប់មនុស្សនៅមេច្បារនេះ ក៏មានលក្ខណៈ ប្រហាក់ប្រហែលនឹងទួលបត់កង និងទួលជ្រៃដែរ ប៉ុន្តែការសម្លាប់នៅទីនេះមានលាយចំរុះគ្នារវាងប្រភេទជនរងគ្រោះគឺនាយទាហាន ទាហាន ប្រជាជន.........។ ៤ គុកសន្តិសុខនៅសូរ៉ាប៉ា សូរ៉ាប៉ា ស្ថិតនៅភូមិកេនកេស១ ឃុំគោកឃ្មុំ ស្រុក និងខេត្តបាត់ដំបង។ នៅតំបន់សូរ៉ាប៉ា នេះមិនមែនជាកន្លែងសម្លាប់ទេ គឺជាកន្លែងឃុំឃាំងមួយដ៏ធំក្នុងស្រុកបាត់ដំបង។ លោកមន្ត្រីថ្នាក់ការិយាល័យមួយចំនួនបានប្រាប់យើងថា ក្រោយពីពួកខ្មែរក្រហមចាប់ប្រជាជនទូទាំងភូមិ ឃុំនានាក្នុងស្រុកបាត់ដំបងមក ពួកវាបានបញ្ជូនអ្នកទោសទាំងនោះមកដាក់នៅក្នុងគុកសូរ៉ាប៉ានេះ។ លោក អៀន សារុំ ជាប្រធានគណនេយ្យស្រុក បានប្រាប់យើងថា អ្នកទោសដែលជាប់នៅទីនោះ ភាគច្រើនជាអ្នកចេះដឹងជ្រៅជ្រះ ដូចជាគ្រូបង្រៀន បញ្ញាវន្ត័.......។ ដោយការចុះមកស្រាវជ្រាវរបស់យើងមានរយៈពេលខ្លី ព្រោះក្រុមស្រាវជ្រាវយើងត្រូវបន្តដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យទៀត ហើយតម្រូវឲ្យចុះពីរខេត្តផងនោះ ក្រុមស្រាវជ្រាវយើងមិនអាចចុះទៅផ្ទាល់ដល់ទីកន្លែងដែលយើងបានរៀបរាប់ខាងលើទេ យើងបានត្រឹមតែចុះសួរយកពត៌មានតាមបណ្ដាមមន្រ្តីថ្នាក់ខេត្ត ស្រុកនិងឃុំប៉ុណ្ណោះ។ ម្យ៉ាងទៀតក្រុមយើងបានចំណាយពេលអស់មួយថ្ងៃ ក្នុងការដើរស្វែងរក ពត៌មានពីបណ្ដាលស្រុកពីរ គឺស្រុកបវេស និងស្រុកបាត់ដំបង ហើយជាពិសេសក្រុមយើងក៏បានចុះផ្ទាល់នៅទីតាំង មួយចំនួនផងដែរ ដូចជានៅស្រុកបវេសជាដើម។ សេចក្ដីសន្និដ្ឋានទូទៅ ទោះបីមានការលំបាកក្នុងការធ្វើដំណើរចុះស្រាវជ្រាវដោយសារតែរដូវភ្លៀង និងមានភ្លៀងធ្លាក់ច្រើននៅពេលយើងចុះបំពេញបេសកកម្មក៏ដោយ ក៏យើងនៅតែពុះពារគ្រប់ឧបសក្គមិនថាផ្លូវរអិលចុះទៅស្រាវជ្រាវដល់កន្លែងសំខាន់ៗបានជាច្រើននៅក្នុងខេត្តពីរ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខេត្តបាត់ដំបង ឆ្លងតាមការចុះស្រាវជ្រាវទៅលើស្រុកបាត់ដំបង និងស្រុកបវេល ក្នុងខេត្តបាត់ដំបង និងតាមសំដីរបស់សាក្សីរបស់សាក្សីជាច្រើន អាចឲ្យយើងស្វែងយល់បានច្រើន ជាពិសេសនៅទីតាំងធំៗចំនួន៣គឺ ទួលបត់កង ទួលជ្រៃ និងមេច្បារ (ទួលសំរោង)។ ថ្វីត្បិតតែការចុះស្រាវជ្រាវរបស់យើងមានរយៈពេលតែប្រាំថ្ងៃ ប៉ុន្តែយើងអាចសំរេចបាននៅអ្វីៗដែលយើងចង់បាន ចង់ដឹង និងចង់ឃើញ ជាស្ថាពរ ដោយមិនគិតពីបញ្ហាសន្តិសុខនានាក្នុងតំបន់ដែលយើងត្រូវបំពេញ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”