Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119860
D119860
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្ដីពីទីតាំងប្រល័យពូជសាសន៍នៅស្រុកព្រៃវែង និងស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០០២។
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០២
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam D119860 27/3/2024
ទីកន្លែងរក្សាទុកឯកសារ :
ព្រៃវែង
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយកុំព្យូទ័រ (tx), ឯកសារចំនួន១១ទំព័រ។
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ ផេង ពង្សរ៉ាស៊ី
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
១-ភូមិតាកេត (មន្ទីរសន្តិសុខ និងកន្លែងសម្លាប់)
ទីតាំងមន្ទីរសន្តិសុខមួយបានត្រូវប្រាប់ឈ្មោះថាជា «មន្ទីរឃុំឃាំងភូមិតាកេត»។ ភូមិតាកេត គ្រាន់តែជាអតីតភូមិចាស់មួយដែលគ្មានមនុស្សរស់នៅនៅនាពេលបច្ចុប្បន្ននេះ។ ខែមេសា​ ឆ្នាំ១៩៧៥ ដែលជាថ្ងៃជ័យជំនះដ៏បំផុតសម្រាប់ការធ្វើបដិវត្តន៍ដំបូងបង្អស់របស់ខ្មែរក្រហម បានក្លាយជាសម្លាប់មនុស្សយ៉ាងរង្គាលនៅពាសពេញស្រុកព្រៃវែង។
២-ទួលកគោ​ (មន្ទីសន្តិសុខ និងកន្លែងសម្លាប់)
ការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរក្រហម បានធ្វើឲ្យជីវិតប្រជាជនកាន់តែមានការស្លាប់ច្រើនទ្វេរដងនៅក្នុងអំឡុងឆ្នាំ១៩៧៨។ ភូមិភាគបូព៌ា ដែលមានខេត្តស្វាយរៀង​ ព្រៃវែង និងកំពង់ចាមគឺជាចំណុតក្ដៅនៃការសម្លាប់រង្កាលនេះ។ មន្ទីរសន្តិសុខមួយកន្លែងដែលខ្មែរក្រហមបង្កើតជាមន្ទីរសន្តិសុខ
៣-ស្វាយជ្រុំ (ទីតាំងសម្លាប់)
ស្វាយជ្រុំស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ព្រែកថ្មី ជាឈ្មោះភូមិថ្មីមួយដែលត្រូវបានដាក់ជំនួស «ស្វាយជ្រុំ»។ កាលពីជំនាន់ខ្មែរក្រហម ស្វាយជ្រុំក៏នៅតែប្រើជាឈ្មោះភមិដដែល ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ។
៤-វត្តក្រាំងពិសី (មន្ទីសន្តិសុខ និងទីតាំងសម្លាប់)
ឆ្អឹងសាកសពមួយពំនូកធំ ត្រូវបានធ្វើពិធីបូជាក្នុងថ្ងៃដារឆ្លងព្រះវិហារ ដែលទើបសាងសង់ថ្មីនៅវត្តក្រាំងពិសី។ វត្តនេះស្ថិតនៅក្នុងភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ កាលពីសម័យខ្មែរក្រហមកាន់អំណាច វត្តក្រាំងពិសី គឺជាមន្ទីរឃុំឃាំងមួយដែលមានអ្នកទោសរាប់ម៉ឺននា​ក់។
៥-វទ្យាល័យញឹមវណ្ណដា ពារាំង (មន្ទីរសន្តិសុខ និងទីតាំងសម្លាប់)
មន្ទីរសន្តិសុខមួយកន្លែងបានត្រូវបង្កើតឡើងកាលពីឆ្នាំ១៩៧៥ នៅក្នុងបរិវណវិទ្យាល័យញឹម វណ្ណដា ពារាំង ដែលប្រើប្រាស់ជាមន្ទីរសន្តិសុខប្រចាំស្រុកពារាំង។​ មន្ទីរសន្តិសុខនេះ មានឃុំឃាំងប្រភេទជនរងគ្រោះគ្រប់ប្រភេទ ទាំងទោសធ្ងន់ និងស្រាល។
៦-ទួលតាចិន (ទីតាំងសម្លាប់)
ទីតាំងដែលមិនទាន់បានស្រាវជ្រាវ
-ស្នាយដូច ស្ថិតនៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
-ទួលសោមស្មែ ស្ថិតនៅក្បែរវត្តត្នោត ឃុំកំពង់ឫស្សី ស្រុកពារាំង។
-ព្រៃក្រឡាញ់ ស្ថិតនៅក្នុងភូមិព្រៃក្រឡាញ់ធំ ឃុំព្រៃឡិត ស្រុកពារាំង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា